រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បន្តបើកយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្រុងស្ទឹងសែន


(រដ្ឋបាលកំពង់ធំ)៖ ថ្លែងនៅក្នុងពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅដំរីជាន់ខ្លាក្នុង ក្រុងស្ទឹងសែន នាព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ការពារអាយុជីវិតអ្នក ក្រុមគ្រួសារអ្នកដោយ ពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីរួមចំណែកឈានឆ្ពោះទៅទប់ស្កាត់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ស្របទៅនឹងអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចណ៍» «មួកសុវត្ថិភាពមួយ ការពារជីវិតម្នាក់» និង «បើពិសាគ្រឿងស្រវឹង កុំបើកបរ, បើបើកបរ កុំពិសាគ្រឿងស្រវឹង»។

ឯកឧត្តមបន្តទៀតថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានការរីកចំរើនឥតឈប់ឈរ សន្តិភាព និងសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត និងជីវភាពបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសកាន់តែរីកចម្រើន បានធ្វើឱ្យកំណើនមធ្យោបាយយានយន្តគ្រប់ប្រភេទ បានកើនឡើង ហើយនាប៉ុន្មានឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍ ក៏ស្ថិតក្នុងកំណើនមួយគួរឱ្យព្រួយបារម្ភរបស់រាជរដ្ឋាភិបាលផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានជំរុញដល់សមត្ថកិច្ចតាមដងផ្លូវ ត្រូវពង្រឹងអនុត្តការងាររបស់ខ្លួនប្រកបដោយ វិជ្ជាជីវៈ ជាមន្ត្រីអនុវត្តន៍ច្បាប់ និងធ្វើការស្នើរគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានក្លាំងខ្លា បន្ថែមទៀត ដើម្បីរឹតបណ្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ឲ្យមកត្រឹម កម្រិតទាប។

ក្នុងពិធីនេះដែរ មានចែកលិខិតប័ណ្ណពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងធ្វើការឆ្លើយសំនួរបានត្រឹមត្រូវ ដើម្បីទទួលបាន នូវមួកសុវត្ថិភាពពីក្រុមការងារផងដែរ។

Related Post