រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ប្រជុំរៀបចំផែនការ ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែតុលា ខាងមុខនេះ

រដ្ឋបាលខេត្តកំពង់ធំ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំកម្មវិធីបុណ្យអុំទូក និងបណ្តែតប្រទីប រយៈពេល ២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង២៧ ខែតុលា ឆ្នាំ២០១៩ នឹងឈានមកដល់ ក្នុងពេលឆាប់ៗ ខាងមុខនេះ ដូច្នេះ សូមអនុគណៈកម្មការទាំងអស់ ត្រូវទទួលខុសត្រូវនូវភារកិច្ចរបស់ខ្លួន ឲ្យបានច្បាស់លាស់ ត្រូវត្រៀម កងកម្លាំងក្នុងការរៀបចំសណ្តាប់ធ្នាប់ ដើម្បីសម្រួលទិសដៅចរាចរណ៍ ជាពិសេសការរៀបចំតាំងល្អ ភ្លើងព័ណ៍ចម្រុះ នៅលើស្ពាន តាមទីធ្លាកំសាន្ត ជាដើម ដើម្បីបង្ករភាពសប្បាយរីករាយជូនដល់ភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ជាពិសេស គឺជាឱកាសនេះការជួបជុំ សប្បាយរីករាយដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុង ខេត្តកំពងធំ មកទីជិត និងទីឆ្ងាយ ផងដែរ។ ហើយក្នុងរយៈពេលពីរថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំការប្រណាំទូកនៅពេលថ្ងៃ និងពេលយប់ មានកម្មវិធីប្រគំតន្រ្តី បណ្តែតប្រទីប បាញ់កាំជ្រូច ព្រមទាំងរៀបចំកម្មវិធីតាំងពិព័ណ៌ផងដែរ។ លើសពីនេះទៀត ក្នុងនោះ រដ្ឋបាលខេត្ត នឹងរៀបចំផ្ដល់ទីតាំងទីស្នាក់អាស្រ័យសម្រាប់កីឡាករទាំងអស់ ផ្តល់រង្វាន់ជូនដល់ទូកដែលទទួលបានជ័យលាភី ព្រមទាំងរង្វាន់លើកទឹកចិត្តសម្រាប់ទូកដែលមិនទទួលបានជ័យលាបភីផងដែរ។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃពិធីបុណ្យអុំទូកនេះ មានទូកចូលរួមប្រណាំងមានចំនួន ៤៣ទូក ចំណុះអុំ ១០០១នាក់ កម្លាំងបំរ៉ុង ២២២នាក់ ក្នុងនោះទូកខ្នាតវែង មានចំនួន ៦ទូក ទូកខ្នាតអន្តរជាតិ ចំនួន ១២ទូក និងទូកផ្កាចារ្យ ចំនួន ២៥ទូក៕

Related Post