រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ពន្យល់ពីសារ:សំខាន់នៃការធ្វើចត្តាឡីស័ក និងច្បាប់ផ្សេងៗ…ព្រមទាំងយកអំណោយ​របស់សម្តេចតេជោ​ជូនដល់បងប្អូនពលករ​ដែល​ទើបវិលត្រឡប់មក​ពីប្រទេសថៃ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ពន្យល់ពីសារ:សំខាន់នៃការធ្វើចត្តាឡីស័ក និងច្បាប់ផ្សេងៗ…ព្រមទាំងយកអំណោយរបស់សម្តេចតេជោ ជូនដល់បងប្អូនពលករដែលទើបវិលត្រឡប់មក​ពីប្រទេស​ថៃ នៅយប់ថ្ងៃទី ១៥ ខែមីនា ចំនួន ៥៦នាក់ ស្រី ២៤នាក់ នៅមណ្ឌលចត្តាឡឺស័កវិទ្យាល័យកំពង់ធំ និងបន្តដំណើរមកជួបពលករដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ១៤នាក់ នៅស្រុកសណ្ដាន់ សរុបទាំងអស់ចំនួន ៧០នាក់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងនូវអំណរគុណដល់សម្ដេចអគ្គមហា​សេនា​បតី តេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេច​ទាំងទ្វេ​តែងតែ​គិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខុមាលភាព របស់បងប្អូនពលករដែលមកធ្វើចត្តាឡីស័កនៅទីនេះ មានទាំងថវិកា និងអំណោយមួយចំនួនផងដែរ ព្រមទាំងផ្តាំផ្ញើឲ្យអាជ្ញាធរខេត្ត អាជ្ញាធរស្រុក សូមយក​ចិត្តទុក​ដាក់ចំពោះពុកម៉ែបងប្អូន ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ត្រូវខិតខំជួយបងប្អូនឱ្យអស់លទ្ធភាព។

លើសពីនេះទៀតដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនពលករទាំងអស់ សូម​ចូលរួម​គ្នាទប់ស្កាត់ជម្ងឺរាតត្បាត តាមរយៈ “៣ការពារ ៣កុំ ២ចូលរួម”៖

បីការពារ៖
១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល
៣. រក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ចាប់ពី មួយម៉ែត្រកន្លះឡើងទៅ

បីកុំ៖
១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
៣. កុំប៉ះពាល់គ្នា

ពីរចូលរួម៖
១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពាងជម្ងឺកូវីដ១៩
២. ប្រើ QR Code Stop Covid

ចុងក្រោយឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ​ទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ បំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំង​នូវការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដែលជាជំងឺសកលមួយ មានការឆ្លងយ៉ាង​ឆាប់​រហ័សពី​មនុស្ស​ម្នាក់ទៅមនុស្សម្នាក់ទៀត។

Related Post