រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អនុញ្ញាតឲ្យភាគីជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

នាព្រឹកថ្ងៃតី២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអនុញ្ញាតិឲ្យភាគីជប៉ុន ចូលជួបសម្តែងការគួរសម ដើម្បីពិភាក្សាអំពីការអនុវត្តគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងតម្រូវនៃការប្រើប្រាស់ទឹកស្អាត ក៏ដូចជាការលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសដោយមានការចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានយកខេត្តកំពង់ធំ ជាខេត្តគោលដៅសម្រាប់ការផលិតទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងខេត្ត ។

ក្នុងឱកាសនោះដែរ ភាគីជប៉ុន ដែលជាអ្នកអនុវត្តគម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត បានដាក់ចេញនូវផែនការយ៉ាងជាក់លាក់ក្នុងការចុះត្រួតពិនិត្យទីតាំងអនុវត្តគម្រោង និងខិតខំបំពេញតម្រូវការនៃការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋខេត្តកំពង់ធំ តាមរយៈការពង្រឹងគុណភាពទឹកស្អាតឲ្យកាន់តែប្រសើរ ពង្រីកបណ្តាញឲ្យកាន់ទូលំទូលាយ ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ ថ្លែងថា ស្របពេលដែលកំណើនសេដ្ឋកិច្ច និងតម្រូវការរបស់ប្រជាពលរដ្ឋកាន់ច្រើនឡើង និងអាកាសធាតុមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋមានការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ទន្ទឹមនឹងនោះ ឯកឧត្តម បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលគ្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត មានសមត្ថភាពផលិតទឹកស្អាតរហូតទៅដល់ ៥០០០ម៉៣/ថ្ងៃ និងបណ្តាញចែកចាយប្រវែង ១៥១គីឡូម៉ែត្រទៀតផង។

ឯកឧត្តមបន្ថែមទៀតថា ប្រទេសជប៉ុន ជាប្រទេសមួយដែលឈានមុខគេ ក្នុងការផលិតទឹកស្អាត ហើយមានអនាម័យល្អ ក្នុងនោះ ឯកឧត្តម បានលើកឡើងអំពីស្ថានភាពក្នុងខេត្តកំពង់ធំ ដែលខេត្តមួយមានផ្ទៃដីធំទូលាយ និងសំបូរទៅដោយជីវជាតិ ដែលជាឱកាសមួយសម្រាប់អ្នកចង់មកវិនិយោគទុកនៅក្នុងទឹកដីខេត្តកំពង់ធំ ឯកឧត្តម សូមស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។

Related Post