រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាល ក្រុង-ស្រុក តាមបែបវិមជ្ឈការ សម្រាប់ក្រុមប្រឹក្សាក្រុង ស្រុកដែលទើបជាប់ឆ្នោតថ្មី ក្នុងអាណត្តិទី៣

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាល ក្រុង-ស្រុក តាមបែបវិមជ្ឈការ សម្រាប់ក្រុមប្រឹក្សាក្រុង-ស្រុកដែលទើបជាប់ឆ្នោតថ្មី ក្នុងអាណត្តិទី៣ ដែលមិនធ្លាប់កាន់តំណែងពីមុន ដើម្បីធានាឲ្យក្រុមប្រឹក្សា ជាប់ឆ្នោតថ្មីទាំងនោះ អាចបំពេញការងាររបស់ខ្លួនស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដម សុខ លូ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន អស់លោកជាគ្រូឧទ្ទេស ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃរបស់ខ្លួន ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ នៅក្នងវគ្គតម្រង់ទិសដ៏មានសារះសំខាន់នាឱកាសនេះ។ ឯកឧត្ដមអភិបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយកដ្ឋានរដ្ឋបាល ក្នុងការរៀបចំឲ្យមានវគ្គតម្រង់ទិសនេះឡើង ព្រមជាមួយគ្នានោះ ឯកឧត្ដមក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមដែលចូលរួមទាំងអស់ក្នុងវគ្គនេះខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងក្នុងវគ្គនេះដើម្បីយកទៅអនុវត្តន៍ក្នុងអង្គភាព​រៀងៗខ្លួនបន្ទាប់ពីសិក្សាចប់។

វគ្គតម្រង់ទិសនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែកក្កដា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមសរុបចំនួន១០១រូប ជាក្រុមប្រឹក្សាក្រុង ស្រុកដែលទើបជាប់ឆ្នោតថ្មីអាណត្តិទី៣ អញ្ជើញមកពីក្រុងស្រុកទាំង ៩ របស់ខេត្តកំពង់ធំ៕

Related Post