រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំប្រចាំខែ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ច ប្រជុំប្រចាំខែ​គណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកចូលរួមផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សុខ លូ បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗដែលកំពុង កើតមាន និងបានលើកឡើងពីបញ្ហាប្រឈមនានា ដែលចាំបាច់តម្រូវឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ រួមគ្នា​ទប់ស្កាត់ និងចាត់វិធានការដោះស្រាយសមស្របឲ្យបានទាន់ពេលវេលា។ ឯកឧត្តមក៏បានស្នើឱ្យ​គណៈ​អភិបាល​​ក្រុងស្រុក​ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ អប់រំដល់បងប្អូនប្រជាពលរដ្ឋអំពី សភាពការណ៍ថ្មីៗ និងបន្តយកចិត្តទុកដាក់ចុះធ្វើវេទិកាសាធារណៈតាមភូមិឃុំឱ្យបានទូលំទូលាយ។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្នុងខែនេះ ក៏បានលើកយកបុណ្យជាតិធំៗ ចំនួន៧មកពិភាក្សា ដើម្បីរដ្ឋបាលខេត្តមានពេលវេលាត្រៀមរៀបចំរួមមាន៖
១. ផែនការណែនាំស្ដីពីការចាត់តាំងរៀបចំទិវាសន្តិភាពអន្តរជាតិលើកទី១៧ ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០១៩
២. ផ្សព្វផ្សាយផែនការណែនាំស្តីពីការរៀបចំខួបលើកទី២៦ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
៣. ផែនការណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន
៤. ផែនការណែនាំស្តីពីការចាត់តាំងរៀបចំពិធីគោរពព្រះវិញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមកោដ្ឋ» គម្រប់ខួប៧ឆ្នាំ
៥. ផែនការណែនាំស្តីពីការចាត់តាំងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការគ្រប់គ្រងព្រះបរមរាជសម្បត្​របស់​ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
៦. ផែនការណែនាំស្តីពីការរៀបចំខួបអនុស្សាវរីយ៏លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវា​កំណើត​នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩
៧. ត្រៀមរៀបចំប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅខេត្តកំពង់ធំឆ្នាំ២០២០៕

Related Post