រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ នាំយកទៀនវស្សា និងទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យចូលព្រះវស្សា នៅវត្តកំពង់ធំ

ដោយគោរពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្ត ទើបថ្ងៃនេះ  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ បាននាំយកទៀនវស្សា បច្ច័យ និងទេយ្យទានមួយចំនួនទៀត វេរប្រគេនចំពោះព្រះសង្ឃនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ។

ការដង្ហែទៀនព្រះវស្សានេះ គឺដើម្បីបង្ហាញពីទឹកចិត្ត គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ និងដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូ។ ជាមួយគ្នានោះដែរ ទេយ្យទានប្រគេនជូនព្រះសង្ឃរួមមាន ទានវស្សាមួយគូរ អង្ករ ២តោន ទឹកក្រូច ១០កេះ ទឹកសុទ្ធ ១០កេះ គ្រឿងឧបភោគបរិភោគមួយ និងថវិកាមួយចំនួន ដើម្បីទុកប្រើប្រាស់ ក្នុងរដូវចូលវស្សារយៈពេលបីខែ ដែលនឹងជិតឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕

Related Post