រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ បន្តចុះមូលដ្ឋានជួបប្រជាពលរដ្ឋមានការខ្វះខាត បងប្អូនពលករ និងនិស្សិតដែលទើបត្រឡប់មកពីបរទេស ដើម្បីណែនាំបន្ថែមពីជំងឺកូវីដ-១៩

(រដ្ឋបាលខេត្តកំពង់ធំ): នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បានបន្តចុះមូលដ្ឋាន ដើម្បីផ្សព្វផ្សាយនូវវិធានការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់បងប្អូន​ប្រជាពលរដ្ឋ ពលករ និងនិស្សិត ដែលទើបត្រឡប់មកពីបរទេស នៅតាមខ្នងផ្ទះ ដើម្បីណែនាំបន្ថែមពីការ​ទប់ស្កាត់​ជំងឺរលាកផ្លូវដង្ហើមកូវីដ កូវីដ-១៩ ដើម្បីសុខភាពទាំងអស់គ្នា នៅក្នុងស្រុកសណ្ដាន់ និងស្រុកប្រាសាទសំបូរ។

នាឱកាសនោះឯកឧត្តម សុខ លូ បានសំណូមសូមបងប្អូន​គ្រប់ៗគ្នាចូលរួមទប់ស្កាត់​ការរីករាលដាលនៃ​ជំងឺកូវីដ-១៩ ហើយត្រូវតែនាំគ្នាបន្តផ្សព្វផ្សាយបញ្ច្រៀបការយល់ដឹងឱ្យកាន់តែ​ទូលំទូលាយ ដល់ប្រជាពលរដ្ឋ​ទាំងអស់ឲ្យបានជ្រាប ជាពិសអ្នកដែលទើបត្រឡប់មកពីបរទេស ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដាក់​ខ្លួនឯងអោយនៅដាច់ដោយឡែក រយ:ពេល១៤ថ្ងៃសិន ដើម្បីរក្សាសុខ សុវត្ថិភាព ដល់ក្រុមគ្រួសាររបស់បងប្អូន និងភូមិឃុំរបស់យើងផងដែរ។ ក្នុងនោះបើបងប្អូនណាមានកំដៅលើសពី៣៨C មានក្អក កណ្ដាស់ ឈឺបំពង់ក ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ឬមានការ សង្ស័យខ្លួនឯងថាបាន​ប៉ះពាល់​ជាមួយអ្នកផ្ទុកមេរោគកូវីដ-១៩ សូមទូរស័ព្ទទៅលេខ១១៥ ដើម្បីគ្រូពេទ្យពិនិត្យជូនបងប្អូននិងយក​សំណាក​​ទៅពិនិត្យនៅមន្ទីរពិសោធន៍ដែលមានឯកទ្ទេស ត្រឹមត្រូវ នៅរាជធានីភ្នំពេញ ។

ឯកឧត្តមបានបន្តទៀតថា ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារបានខិតខំបន្ដដោយមិនគិតពីការនឿយហត់ឡើយ គឺធ្វើយ៉ាងណា ចូលរួមយ៉ាងសកម្មបំផុតដើម្បីបង្ការការរីករាលដាលវីរុសកូវីត១៩នេះ មិនឱ្យរីករាលដាល​ចូលក្នុង​សហគមន៍បានឡើយ ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត និងសហការី បានបិទក្រដាស់ផ្សព្ធផ្សាុយអប់រំរបស់ក្រសួង​សុខាភិបាល​​ស្តីពី​ការ​ទប់ស្កាត់ការរីករាលដាលរបស់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដើម្បីផ្សាយជូនប្រជាពល​រដ្ឋបានជ្រាប នឹងយល់ដឹងបន្ថែមទៀត ។

Related Post