ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
1-រូបថតមន្ទីរ/អង្គភាព ឡូហ្គូ (Logo) ជូនភ្ជាប់ក្នុង attached file
- សាវតាមន្ទីរ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបេសកកម្មដឹកនាំ គ្រប់គ្រង និងធ្វើសកម្មភាពវិស័យកសិកម្មនៅក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្ តរបស់ខ្លួន។
3.ទស្សនវិស័យ ឬ ចក្ខុវិស័យ (Vision)
វិស័យកសិកម្មនៅតែមានតួនាទីសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខ ស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺការធ្វើទំនើបកម្មវិស័យ កសិកម្មកម្ពុជាតាមអភិក្រម និងក្នុងវិសាលភាពនិងល្បឿនថ្មី ដើម្បីប្រែក្លាយវិស័យនេះពីដំណាក់កាលនៃការ អភិវឌ្ឍតាមបែបវិបុលកម្ម (បើកទូលាយ) ពោលគឺពឹងផ្អែកជាសំខាន់លើធនធានមានស្រាប់ (ធនធានដីនិង ធនធានធម្មជាតិផ្សេងទៀត) និងពឹងផ្អែកលើការប្រើប្រាស់ធាតុចូលកសិកម្មតាមបែបប្រពៃណី ឈានទៅរក ដំណាក់កាលថ្មី ដែលផ្តោតលើផលិតកម្មតាមបែបប្រពលវប្បកម្ម (ស៊ីជម្រៅ) ពោលគឺពឹង ផ្អែកជាសំខាន់ លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវ និងការអភិវឌ្ឍយន្តូបនីយកម្ម ព្រមទាំងការបង្កើន សមត្ថភាពស្រោចស្រព ដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មមុខដំណាំ និងផលិតផលកសិកម្ម ផ្សេងទៀត រួមទាំងការចិញ្ចឹមសត្វនិងវារីវប្បកម្មផង ដោយគិតគូរផងដែរអំពីភាព ចាំបាច់ក្នុងការគ្រប់គ្រងដីធ្លីប្រកបដោយប្រសិទ្ធភាព និងការធានាចីរភាព បរិស្ថាននិងធនធានធម្មជាតិ។ ទន្ទឹមនេះ ការបន្តជំរុញការធ្វើពាណិជ្ជូបនីយកម្ម និងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នឹងជួយបង្កើន តម្លៃបន្ថែមនៃផលិតផលកសិកម្ម ក៏ដូចជាជួយបង្កើនចំណូលជូនកសិករ។ ចក្ខុវិស័យរយៈពេលវែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ គឺដើម្បី៖ «រួមចំណែកក្នុង ការកាត់បន្ថយភាពក្រីក្រ ធានាបាននូវភាពមានស្បៀងគ្រប់គ្រាន់ និង ប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជាតាម អភិក្រម និងក្នុងវិសាលភាព និង ល្បឿនថ្មី សំដៅជំរុញការរីកលូតលាស់សេដ្ឋកិច្ចកសិកម្ម និងការនាំ ចេញផលិតផលកសិកម្ម រួមនឹងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្ដរភាព»។
4.គោលដៅ
គោលបំណងកម្មវិធីទី១៖ “ជំរុញកំណើនផលិតកម្មគ្រប់មុខដំណាំក្នុងរង្វង់១០%ក្នុងមួយឆ្នាំ តាមរយៈការបង្កើនការស្រាវជ្រាវនិងផ្សព្វផ្សាយកសិកម្ម សំដៅបង្កើនទិន្នផលដំណាំ លើកកម្ពស់គុណភាពផលិតផល ពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដោយផ្សារភ្ជាប់ជាមួយផលិតកម្មកសិកម្មតាមកិច្ចសន្យា និងបង្កើនប្រ សិទ្ធភាពនៃការគ្រប់គ្រង និងប្រើប្រាស់ដីប្រកបដោយនិរន្តរភាព”។ ដើម្បីសម្រេចបាននូវគោលបំណងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងផ្តោតសកម្មភាពជាអាទិភាពលើ៖
- ការបន្តបង្កើនផលិតភាពស្រូវនិងដំណាំផ្សេងទៀត តាមរយៈការពង្រឹង ការពង្រីក និងការធានា ចីរភាពនៃ ប្រព័ន្ធសេវាបច្ចេកទេស និងព័ត៌មានទីផ្សារកសិកម្ម ដោយជំរុញសេវាទាំងនោះ ឲ្យមានរចនាសម្ព័ន្ធទៅដល់ មូលដ្ឋាន ហើយផ្សារភ្ជាប់ជាមួយនឹងបណ្តាញអ្នកស្ម័គ្រចិត្ត និងដៃគូដែលមានការពាក់ព័ន្ធការលើកកម្ពស់ ការស្រាវជ្រាវនិងការអភិវឌ្ឍ ដើម្បីបង្កើនផលិតភាព និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការផលិត និងប្រើប្រាស់ពូជដែល មានគុណភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារ ការកែលម្អប្រព័ន្ធប្រមូល និង ទុកដាក់កសិផលការរៀបចំនិងកែសម្រួលក្របខណ្ឌគតិយុត្ត សម្រាប់ការគ្រប់គ្រង ការផលិតពូជ ការនាំចូល ធាតុចូលកសិកម្ម ប្រព័ន្ធកសិកម្មតាមកិច្ចសន្យា ការគ្រប់គ្រងដីកសិកម្ម និងការ អភិវឌ្ឍធនធានមនុស្ស សម្រាប់ផ្នែកផលិតកម្មដំណាំកសិកម្ម។ ដើម្បីបំពេញសេចក្តីត្រូវការ របស់កសិករ ការផ្តល់សេវាកម្មផ្សព្វ ផ្សាយកសិកម្មរបស់ផ្នែកឯកជន អង្គការក្រៅរដ្ឋាភិបាល ត្រូវបានជំរុញឲ្យមានការចូលរួមកាន់តែច្រើន ថែមទៀត។
- ការបន្តជំរុញពិពិធកម្ម តាមរយៈការលើកកម្ពស់ការស្រាវជ្រាវនិងអភិវឌ្ឍ ការផ្សព្វផ្សាយ មុខដំណាំថ្មីៗ ដែលមានសក្តានុពលសម្រាប់ការដាំដុះនិងការនាំចេញ ការពង្រឹងបរិស្ថានអនុគ្រោះ សម្រាប់ទាក់ទាញការវិនិយោគឯកជន ពិសេសក្នុងការស្រាវជ្រាវ ការផលិត ការចែកចាយ និងការកែច្នៃកសិផល ការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបច្ចេកវិទ្យាថ្មីៗដល់កសិករ ពិសេសការអនុវត្តផលិតកម្មល្អប្រសើរ (Good Agricultural Practices-GAP) និងការជំរុញការប្រើប្រាស់គ្រឿងយន្តកសិកម្ម។
- ការបន្តលើកកម្ពស់ពាណិជ្ជូបនីយកម្ម តាមរយៈការជំរុញការអនុវត្តច្បាប់ និងគោលនយោបាយ ព្រមទាំងការពង្រឹងយន្តការស្ថាប័ន ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការនាំចេញកសិផល រួមមានការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវច្បាប់ស្តីពីសហគមន៍កសិកម្ម ការលើកកម្ពស់ សមត្ថភាពកែច្នៃ ការកែលម្អថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម រួមបញ្ចូលនូវយន្តការ «ច្រកចេញចូលតែមួយ» ការលើកស្ទួយគុណភាពកសិផលឲ្យស្របតាមស្តង់ដារអន្តរជាតិ ការបង្កើនសមត្ថភាពក្នុងការផ្តល់ហិរញ្ញប្បទានតាមថ្លៃសមស្រប ការលើកស្ទួយភាពជាដៃគូរវាង សហគមន៍កសិករនិងពាណិជ្ជករ ក៏ដូចជារវាងកសិ-ឧស្សាហកម្មខ្នាតធំ និងកសិកម្មលក្ខណៈ គ្រួសារ តាមរយៈការដាក់ឲ្យអនុវត្តប្រព័ន្ធ “ផលិតកម្មកសិកម្មតាមកិច្ចសន្យា (Contract Farming System)”។ ភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជននឹងត្រូវបានជំរុញ ក្នុងគោលដៅបង្កើនផលិតភាព កសិកម្មផងដែរ។
- អនុវត្តវិធានការជាយុទ្ធសាស្រ្តនិងផែនការសកម្មភាព ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម ដែលរួមមាន៖ ការជំរុញការធ្វើប្រពលវប្បកម្ម និងពិពិធកម្មដំណាំសមស្រប ការពង្រឹងសមត្ថភាពសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍន៍បច្ចេកទេសថ្មីៗ ការជំរុញការអភិវឌ្ឍកសិកម្ម កសិ-ឧស្សាហកម្ម ដោយបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ការពង្រឹងសមត្ថភាពស្ថាប័នជំនាញ ក្នុងការធ្វើអន្តរាគមន៍ចំពោះគ្រោះមហន្តរាយធម្មជាតិ ការអភិវឌ្ឍធនធានមនុស្ស និងការឆ្លើយតបចំពោះយេនឌ័រនិងកុមារ។
- ជំរុញការដាំដុះដំណាំកៅស៊ូតាមគ្រប់រូបភាព ទាំងការពង្រីកចម្ការកៅស៊ូមានស្រាប់ ចម្ការកៅស៊ូវិនិយោគឯកជន ពិសេសបង្កើនផ្ទៃដីដាំដុះកៅស៊ូគ្រួសារ។ ជំរុញនិងបង្កើនការធ្វើ សហប្រតិបត្ដិការ និងចូលរួមជាមួយបណ្ដាវិទ្យាស្ថាន និងអង្គការកៅស៊ូអន្ដរជាតិនានា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍បច្ចេកវិទ្យា និងចំណេះដឹងទូទៅលើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍កៅស៊ូ និងខិតខំកៀរគររកប្រភពទុនពីស្ថាប័នភ្នាក់ងារហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជំរុញការដាំដុះកៅស៊ូជាលក្ខណៈគ្រួសារនៅទូទាំងប្រទេស។
- អនុវត្តវិធានការជាយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើវិស័យកៅស៊ូ ដោយត្រូវផ្តោតជាសំខាន់ លើការជំរុញការប្រើប្រាស់ក្លូនកៅស៊ូដែលអាចបន្ស៊ាំបានទៅនឹងការប្រែប្រួលអាកាសធាតុ ការបង្កើតក្លូនកៅស៊ូថ្មី ការជំរុញការសិក្សាស្រាវជ្រាវពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើដំណាំកៅស៊ូ ការកសាងសមត្ថភាពមន្ដ្រីជំនាញ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុលើដំណាំកៅស៊ូ ការបង្កើនសមត្ថភាពបច្ចេកទេសដំណាំកៅស៊ូ ជំរុញការអនុវត្ដកសិកម្មល្អប្រសើរ (GAP) និងការបង្កើនប្រសិទ្ធភាពប្រើប្រាស់ធាតុចូល ក្នុងផលិតកម្មកែច្នៃជ័រនិងឈើកៅស៊ូ។
- ជំរុញឱ្យមានការវិនិយោគផ្នែកកសិកម្មពិតប្រាកដ លើកកម្ពស់ការប្រើប្រាស់ដីប្រកបដោយ ប្រសិទ្ធភាព ក្នុងគោលដៅពន្លឿនការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបន្តត្រួតពិនិត្យការអនុវត្តកិច្ចសន្យាវិនិយោគ និងឈានដល់ការស្នើឲ្យដកហូតមកវិញនូវដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនដែលបានបំពាននីតិវិធីនិងលក្ខខណ្ឌនៃកិច្ចសន្យា។
កម្មវិធីទី-២៖ ជំរុញផលិតកម្មសត្វនិងសុខភាពសត្វ
រាជរដ្ឋាភិបាលនីតិកាលទី៥ មានគោលដៅជំរុញលើកកម្ពស់ចលនាចិញ្ចឹមសត្វ និងវារីវប្បកម្ម ឲ្យកាន់តែទូលាយថែមទៀត តាមរយៈការបង្កើតក្របខណ្ឌគោលនយោបាយ ដោយផ្អែកលើគោល ការណ៍ខ្សែសង្វាក់តម្លៃ ដើម្បីដោះស្រាយជាកញ្ចប់នូវបញ្ហាជាឧបសគ្គ ដល់ការអភិវឌ្ឍវិស័យនេះ ដោយគិតគូរយ៉ាងខ្លាំងដល់បញ្ហាសុវត្ថិភាពចំណីអាហារ និងកិច្ចដំណើរការទីផ្សារ ពិសេសអនាម័យ និងភូតគាមអនាម័យ។
គោលបំណងកម្មវិធីទី-២៖ “ជំរុញការចិញ្ចឹមសត្វក្នុងអត្រាកំណើន៣ភាគរយក្នុងមួយឆ្នាំ ដោយផ្អែកលើប្រសិទ្ធ ភាពនៃការពិសោធន៍ស្រាវជ្រាវនិងផ្សព្វផ្សាយ បង្កើនសមត្ថភាពបង្ការទប់ស្កាត់ជំងឺឆ្លងសត្វ និងជំងឺសូណូស៊ីស ធានាការផ្គត់ផ្គង់សត្វ សាច់សត្វ ប្រកបដោយអនាម័យ សុវត្ថិភាព និងបង្កើនសក្តានុភាពនៃការនាំចេញ”។
ដើម្បីសម្រេចបាននូវគោលបំណងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតសកម្មភាពជាអាទិភាពលើ៖
អនុវត្តវិធានការជាយុទ្ធសាស្រ្តក្នុងផែនការសកម្មភាពដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើវិស័យផលិតកម្មសត្វនិងសុខភាពសត្វ ដោយត្រូវផ្តោតលើការសម្របសម្រួលផលិតកម្មសត្វ ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពនិងការផ្សព្វផ្សាយ ការធ្វើអន្តរាគមន៍និងការជួយ សង្គ្រោះ ការគ្រប់គ្រងកាកសំណល់សត្វ និងការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា
- ការជំរុញអនុម័តនិងអនុវត្តច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីជាមូលដ្ឋាន សម្រាប់រៀបចំស្ថាប័ន និងគ្រប់គ្រងវិស័យនេះ ក្នុងគោលដៅពង្រឹងការអនុវត្តស្តង់ដារអនាម័យលើផលិតផលពីសត្វ ការពង្រឹងនិងជំរុញអនុវត្តវិធានការអនាម័យសត្វភូតគាម អនាម័យ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺសត្វ ក៏ដូចជាដើម្បី ការពារសុខភាពសាធារណៈ
- ការជំរុញលើកទឹកចិត្តការវិនិយោគលើការផលិតចំណីសត្វ ក្នុងទ្រង់ទ្រាយមធ្យមនិងធំ ដើម្បី គាំទ្រដល់ចលនាចិញ្ចឹមសត្វ រួមជាមួយនឹងការលើកកម្ពស់ប្រព័ន្ធផ្តល់សេវាបច្ចេកទេស ពូជ ឥណទាន និងការរកទីផ្សារជូនកសិករ ការលើកទឹកចិត្តការវិនិយោគឯកជនក្នុងការកែច្នៃ ផលិតផលសត្វ ការបង្កើតសត្តឃាតដ្ឋានទំនើប ព្រមទាំងការសម្រួលពាណិជ្ជកម្មលើ បសុសត្វ និងផលិតផលមានដើមកំណើតពីសត្វ។
កម្មវិធីទី-៣៖ ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព
រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ទៅលើកំណែទម្រង់ជលផល ក្នុងគោល ដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ធានាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងថែរក្សាធនធានមច្ឆជាតិឲ្យគង់វង្ស តាមរយៈការរៀបចំសហគមន៍នេសាទ អភិរក្សព្រៃលិចទឹក ប្រយុទ្ធនឹងការនេសាទខុសច្បាប់ និងអភិវឌ្ឍន៍វារីវប្បកម្ម ដើម្បីចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ កំណែទម្រង់ស៊ីជម្រៅវិស័យជលផល រាជរដ្ឋាភិបាលបានលុបឡូត៍នេសាទទាំងអស់ ដោយ បានផ្តល់ជូនប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារ ទន្ទឹមនឹងការពង្រឹងនិងពង្រីកសហគមន៍នេសាទ និងកន្លែងអភិរក្សធនធានជលផល ព្រមទាំងអនុវត្តយ៉ាងសកម្មនូវវិធានការការពារព្រៃលិចទឹក ជាពិសេសព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ដែលជាជម្រកដ៏សំខាន់សម្រាប់ការរស់នៅ និងជាកន្លែងបន្តពូជរបស់មច្ឆជាតិ។ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវចំណុចដៅ២សំខាន់ៗដូចខាងក្រោម៖
- ជំរុញបន្តរៀបចំនិងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងការកំណត់បញ្ហាប្រឈមជាលក្ខណៈអន្តរជាតិ ចំពោះវិស័យជលផលកម្ពុជា រួមមានបម្រែបម្រួលអាកាសធាតុ ការសាងសង់ទំនប់វារីអគ្គិសនី និងភាពរេចរិលនៃបរិស្ថាន
- ធានានូវការទទួលទានផលត្រីរបស់ប្រជាជនតាមកម្រិត ៥២,៤ គ.ក្រ សម្រាប់មនុស្ស ម្នាក់ក្នុងមួយឆ្នាំ។
គោលបំណងកម្មវិធីទី៣៖ “បង្កើនការការពារនិងអភិរក្សធនធានជលផល តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល លុបបំបាត់បទល្មើសនេសាទគ្រប់រូបភាព ពង្រឹងសមត្ថភាពគ្រប់គ្រង១០០សហគមន៍នេសាទជារៀងរាល់ឆ្នាំ និងជំរុញការអភិវឌ្ឍវារីវប្បកម្មក្នុងរង្វង់១៥%ក្នុងមួយឆ្នាំ ដើម្បីធានាឱ្យបាននូវនិរន្តរភាពធនធានជលផល ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផល ផលិតផលជលផល សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនំាចេញ”។ ដើម្បីសម្រេចបាននូវគោលបំណងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងផ្តោតសកម្មភាពជាអាទិភាពលើ៖
- ការបន្តជំរុញអនុវត្តក្របខណ្ឌផែនការយុទ្ធសាស្រ្តវិស័យជលផល២០១០-២០១៩សំដៅបង្កើនផលិតផលត្រី ដើម្បីធានាសេចក្តីត្រូវការរបស់ប្រជាជន និងទីផ្សារនាំចេញ ដោយផ្តោតជាសំខាន់លើសសរស្តម្ភបីគឺ៖ (១)គ្រប់គ្រងប្រកបដោយនិរន្តរភាពនូវការធ្វើនេសាទទឹកសាបនិងសមុទ្រ (២)ជំរុញនិងអភិវឌ្ឍវារីវប្បកម្មទឹកសាប និងទឹកប្រៃ (៣)កែលម្អគុណភាពនិងសុវត្ថិភាពផល ផលិតផលជលផល សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនំាចេញ។
- ការបន្តពង្រឹងការគ្រប់គ្រងនិងអភិរក្សធនធានជលផលប្រកបដោយចីរភាពស្របតាម «ក្របខណ្ឌផែនការយុទ្ធសាស្ត្រវិស័យជលផលឆ្នាំ២០១០-២០១៩» និង «សេចក្តីថ្លែងការណ៍ស្តីពីគោលនយោបាយវិស័យជលផលជាតិ» ពិសេសតាមរយៈ ការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេសាទគ្រប់ប្រភេទ ជាអាទិ៍ ការពង្រឹងការគ្រប់គ្រងឧបករណ៍នេសាទ ការលុបបំបាត់ការនេសាទហួសកម្រិត ការពង្រឹងសមត្ថភាពសហគមន៍នេសាទ ក្នុងការគ្រប់គ្រង ប្រើប្រាស់ និងអភិរក្សធនធានជលផល ការការពារជីវចម្រុះនិងជម្រកវារីសត្វ ការគ្រប់គ្រងគុណភាពទឹកសាបនិងសមុទ្រ ដោយកាត់បន្ថយសារជាតិពុលជាអតិបរមា ការថែទាំនិងជំរុញការដាំព្រៃលិចទឹក និងព្រៃកោងកាង ការកំណត់ព្រំប្រទល់ព្រៃលិចទឹក និងតំបន់អភិរក្សជលផល ព្រមទាំងការកសាងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស ការសិក្សាស្រាវជ្រាវនិងផ្សព្វផ្សាយ។
- ការបង្កើនវារីវប្បកម្ម គឺជាភាពចាំបាច់ ដើម្បីការពារធនធានមច្ឆជាតិ ដែលនឹងត្រូវ ផ្ដល់នូវការគាំទ្រដល់កសិដ្ឋានចិញ្ចឹមត្រី រួមទាំងបច្ចេកទេស ពូជត្រី ឥណទាន និងទីផ្សារ។ ការធ្វើឲ្យប្រសើរឡើងនូវការអនុវត្ដច្បាប់ តាមរយៈការប្រើប្រាស់បន្ដនូវយន្ដការដែលមានស្រាប់ គឺជាអាទិភាពក្នុងការការពារធនធានជលផល។
កម្មវិធីទី-៤៖ ការគ្រប់គ្រងធនធានព្រៃឈើនិងសត្វព្រៃប្រកបដោយនិរន្តរភាព
គោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បានផ្តោតលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ដើម្បីធានាកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ តាមរយៈការជំរុញអនុវត្ត «កម្មវិធីព្រៃឈើជាតិ» ការត្រួតពិនិត្យតាមដានការធ្វើអាជីវកម្មព្រៃឈើ ការពង្រឹងការអនុវត្ត «ច្បាប់ស្តីពីព្រៃឈើ» និងការអនុវត្តវិធានការម៉ឺងម៉ាត់ចំពោះបទល្មើសព្រៃឈើ ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងព្រៃការពារ ការអនុវត្តស៊ីជម្រៅនូវកំណែទម្រង់ក្នុងវិស័យព្រៃឈើ។ ក្នុងនីតិកាលទី៥នេះ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងនិងពង្រីកថែមទៀត នូវការគ្រប់គ្រងធនធាន ធម្មជាតិសំដៅរក្សា «តុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស» ពិសេសលើកកម្ពស់វិភាគទាននៃធនធានធម្មជាតិ ចំពោះការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈ (១)ការធានាគម្របបៃតង ការអភិរក្សព្រៃឈើនិងសត្វព្រៃ (២)ការធានាចីរភាពប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាគុណភាពដី និងចីរភាពនៃប្រភពទឹក ដោយផ្តោតទៅលើការការពារជីវចម្រុះ តំបន់ដីសើម និងតំបន់ឆ្នេរ។
គោលបំណងកម្មវិធីទី៤៖ “បង្កើនការគ្រប់គ្រងព្រៃឈើនិងសត្វព្រៃប្រកបដោយនិរន្តរភាព តាមរយៈ ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ជំរុញការដាំឈើឡើងវិញ ដើម្បីសម្រេចបាននូវគោល បំណងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតសកម្មភាពជាអាទិភាពលើ៖
- ការបន្តគ្រប់គ្រងធនធានព្រៃឈើនិងសត្វព្រៃ ប្រកបដោយចីរភាព និងសមធម៌ ស្របតាម «កម្មវិធីព្រៃឈើជាតិ» ពិសេសតាមរយៈការពង្រឹងការអនុវត្តច្បាប់ និងអភិបាលកិច្ច ការកំណត់ព្រំប្រទល់ ចំណាត់ថ្នាក់និងការចុះបញ្ជីដែនព្រៃឈើ ការគ្រប់គ្រងនិងប្រើប្រាស់ឲ្យមានប្រសិទ្ធភាពនូវព្រៃឈើរដ្ឋនិងឯកជន។
- ការអនុវត្តវិធានការលើកកម្ពស់ជីវភាព និងការចូលរួមរបស់សហគមន៍ដែលរស់នៅអាស្រ័យព្រៃឈើ ការលើកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងនិងអភិរក្ស ការកាត់បន្ថយនូវការបាត់បង់និងរេចរិលព្រៃឈើ។
- ការបង្កើនការដាំនិងស្តារព្រៃឈើឡើងវិញ ការពង្រឹងកិច្ចអភិរក្សសត្វព្រៃ និងជម្រកសត្វព្រៃ ការកសាងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ការជំរុញការងារស្រាវជ្រាវនិងផ្សព្វផ្សាយក្នុងវិស័យព្រៃឈើ។
- ការបន្តជំរុញអនុវត្តវិធានការនានា ដើម្បីរក្សាចីរភាពនៃប្រព័ន្ធអេកូឡូស៊ី សំដៅធានាគុណភាពដីនិងទឹក រួមទាំងទឹកក្រោមដីផង សម្រាប់បម្រើឲ្យវិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការជំរុញការរៀបចំ និងអនុវត្តគោលនយោបាយនិងបទដ្ឋានគតិយុត្ត ព្រមទាំងផែនការសកម្មភាព និងកម្មវីធីនានាឲ្យមានប្រសិទ្ធភាព សម្រាប់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដូចជា ជម្រកសត្វព្រៃ តំបន់ ព្រៃការពារ តំបន់អភិរក្សធម្មជាតិ។
កម្មវិធីទី-៥៖ “ពង្រឹងស្ថាប័ន បង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធាន មនុស្សក្នុងវិស័យកសិកម្ម”
ដើម្បីរួមចំណែកជំរុញវិស័យកសិកម្ម ការពង្រឹងស្ថាប័ន បង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្ស គឺជាចំណុចអាទិភាពមួយដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់អនុវត្ត។
គោលបំណងកម្មវិធីទី-៥៖ “បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថាប័ន ការផ្តល់សេវាគាំទ្រ និងពង្រឹងសមត្ថភាពផ្នែកអប់រំនិងបណ្តុះបណ្តាល សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព”។
ដើម្បីសម្រេចបាននូវគោលបំណងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងត្រូវផ្តោតសកម្មភាពជាអាទិភាពលើ៖
- ការពង្រឹងស្ថាប័ន៖ ជំរុញការគ្រប់គ្រងការិយាល័យជំនាញក្រោមឱវាទមន្ទីរកសិកម្ម ឲ្យមានសមត្ថភាព គ្រប់គ្រាន់ ក្នុងការអនុវត្តគោលនយោបាយ សម្រាប់អភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព
- ការបង្កើនប្រសិទ្ធភាពសេវាគាំទ្រ៖ បង្កើនសមត្ថភាពកសាង និងអនុវត្តផែនការយុទ្ធសាស្ត្រ ពង្រឹងប្រព័ន្ធព័ត៌មាននិងទីផ្សារកសិកម្ម ការគ្រប់គ្រងគម្រោងវិនិយោគ សាធារណៈនិង ឯកជន ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព ភាពស័ក្តិសិទ្ធក្នុងការអនុវត្តថវិកាកម្មវិធី ពេញលេញ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសេវាគាំទ្រ ពាក់ព័ន្ធផ្សេងទៀតប្រកបដោយប្រសិទ្ធភាព។
- ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម៖ បង្កើនចំណេះដឹងផ្នែកបច្ចេកទេស និងជំនាញកសិកម្មពាក់ព័ន្ធនានា ស្រាវជ្រាវបន្ថែមនូវបច្ចេកវិទ្យានិងរបកគំហើញថ្មីៗ សំដៅ ពង្រឹងនិងពង្រីកធនធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ ការងារ និងការអភិវឌ្ឍសង្គម។
5.ទិសដៅគោលនយោបាយ (Policy Goal)
1 ទិសដៅគោលនយោបាយរួម (Overall Policy Goal)
«ជំរុញកំណើនក្នុងវិស័យកសិកម្មឲ្យបានក្នុងរង្វង់៥%ក្នុងមួយឆ្នាំ តាមរយៈការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម និងការលើកកម្ពស់ការចិញ្ចឹមសត្វនិងវារីវប្បកម្ម ដោយយក ចិត្តទុកដាក់ខ្ពស់លើការការពារ និងគ្រប់គ្រងធនធានព្រៃឈើនិងជលផលប្រកបដោយចីរភាព»
ដើម្បីសម្រេចបាននូវទស្សនវិស័យ និងទិសដៅគោលនយោបាយរួមនេះ សកម្មភាពគាំទ្រជាច្រើន នឹងត្រូវបានផ្ដល់ រួមជាមួយនូវធាតុចូលសំខាន់ៗ សំដៅជំរុញដល់ការលូតលាស់សេដ្ឋកិច្ច ដូចជាការផ្ដល់ នូវសេវាកម្មមានគុណភាពខ្ពស់ ហើយធានាបានការផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយសុវត្ថិភាព ជាពិសេសបង្កើនផលិតផលកសិកម្ម និងតម្លៃបន្ថែមដោយផ្អែកលើនិរន្ដរភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការចំណាយលើ វិស័យកសិកម្ម។ ក្នុងលក្ខខណ្ឌធម្មតា និងមិនមានគ្រោះធម្មជាតិកើតឡើង កំណើននៃផ្នែកកសិកម្មនឹង ត្រូវរក្សាក្នុងរង្វង់ពី ៣ទៅ៥%ក្នុងមួយឆ្នាំៗ។ ដីកសិកម្មជាធនធានធម្មជាតិសំខាន់ ដែលទាមទារការប្រើប្រាស់ឲ្យបានសមស្រប ធានារក្សា បាននូវគុណភាពពីធម្មជាតិនិងកែលម្អគុណភាព ដើម្បីគោលដៅការអភិវឌ្ឍផលិតកម្មមួយប្រកបដោយនិរន្តរភាព។ ក្នុងន័យនេះការជំរុញការស្រាវជ្រាវ និងរៀបចំចំណាត់ថ្នាក់ដី ទៅតាមប្រភេទដំណាំមានសក្តានុពលអំណោយផលដល់ផលិតកម្មកសិកម្ម គឺជាការចាំបាច់និងត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធ ភាព ពិសេសជំរុញការកសាងច្បាប់ស្តីពីការគ្រប់គ្រងនិងប្រើប្រាស់ដីកសិកម្ម ដើម្បីមាននីតិវិធីគ្រប់គ្រងការពារ ដីដែលមានគុណភាពសម្រាប់ផលិតកម្ម និងមានវិធានបច្ចេកទេសថែរក្សា និងកែលម្អឡើងវិញ។ ការប្រែប្រួលអាកាសធាតុ បាននិងកំពុងធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យកសិកម្ម និងផលិតកម្មស្បៀងអាហារ។ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុឆ្នាំ២០១៤-២០១៨ ត្រូវបានរៀបចំនិងបានដាក់ឲ្យអនុវត្ត។ ផែនការយុទ្ធសាស្ត្រនេះ មានចក្ខុវិស័យធ្វើឱ្យវិស័យកសិកម្មកម្ពុជា នៅតែបន្តកែលម្អជីវភាពរស់នៅ ធានាសន្តិសុខ និងសុវត្ថិភាពស្បៀង កំណើនសេដ្ឋកិច្ចជាតិនិងនិរន្តរភាពបរិស្ថាន តាមរយៈការអនុវត្តកសិកម្មវៃឆ្លាតជាមួយអាកាសធាតុ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងកាន់តែបៃតង ជាពិសេស សំដៅជួយដល់សហគមន៍ជនបទ និងក្រុមជនងាយរងគ្រោះ។ ដើម្បីសម្រេចនូវចក្ខុវិស័យនេះ បេសកកម្មក្នុងការចូលរួមចំណែកបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ត្រូវបានកំណត់ និងបានផ្តោតលើការផ្ដល់សេវាកម្មមានគុណភាពកាន់តែខ្ពស់ ដែលនាំដល់ការបង្កើនសមត្ថភាពបន្ស៊ាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើវិធានការសមស្រប និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ ជីវចម្រុះ និងជលផលប្រកបដោយចីរភាព។ ផែនការយុទ្ធសាស្ត្រនេះមានគោលបំណងសំខាន់គឺ ចូលរួមចំណែកជួយកាត់បន្ថយ ផលប៉ះពាល់និងឥទ្ធិពលអវិជ្ជមានទាំងឡាយលើវិស័យកសិកម្ម ផលិតកម្មសត្វ ព្រៃឈើ និងជលផល ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ សំដៅស្តារនូវការខូចខាត និងការបាត់បង់ផលប្រយោជន៍នានា តាមរយៈការបង្កើនវិធានការបន្ស៊ាំ និងវិធានការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនិងការឡើងកម្តៅនៃភពផែនដី។ គោលដៅចំនួន៥ ត្រូវបានកំណត់គឺ៖ (ទី១) បង្កើនសមត្ថភាពស្ថាប័ន និងធនធានមនុស្សលើការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗនៃពូជដំណាំ កៅស៊ូ ផលិតកម្មសត្វ ព្រៃឈើ និងធនធានជលផល ដែលមានលទ្ធភាពបន្ស៊ាំទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ (ទី២) បង្កើនសមត្ថភាពដល់កសិករងាយរងគ្រោះលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងផលិតកម្មដំណាំនិងសត្វ ដែលអាចបន្ស៊ាំបានទៅនឹងការប្រែប្រួលអាកាសធាតុ (ទី៣) បង្កើនការកាត់បន្ថយនូវការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ និងពីផលិតកម្មសត្វ ផលិតកម្មដំណាំ និងពីការកែច្នៃបឋមនៃផលិតផលកសិកម្មពុំសមស្រប (ទី៤) ជំរុញការអភិវឌ្ឍនិងបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងវិស័យជលផល ដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និង (ទី៥) ជំរុញការអភិវឌ្ឍធនធានមនុស្សសម្រាប់ជាមូលដ្ឋាននៃការចូលរួមចំណែកបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់ ដែលបង្កដោយការប្រែប្រួលអាកាសធាតុលើផលិតកម្មដំណាំកៅស៊ូ សត្វ ព្រៃឈើ និងជលផល។
២. សសរស្តម្ភគ្រឹះទាំង៤ (4 Basic Pillars)
ដើម្បីសម្រេចបានគោលដៅជាយុទ្ធសាស្ដ្រចម្បងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ២០១៨-២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់នូវសសរស្តម្ភគ្រឹះចំនួន៤ ដើម្បីជំរុញកំណើនកសិកម្ម៖
សសរស្តម្ភទី-១៖ “ការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្ម កសិកម្ម”
សសរស្តម្ភទី-២៖ “ការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម”
សសរស្តម្ភទី-៣៖ “ការគ្រប់គ្រងធនធានព្រៃឈើនិងជលផលប្រកបដោយចីរភាព”
សសរស្តម្ភទី-៤៖ “ពង្រឹងស្ថាប័ន បង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្ម”
សសរស្តម្ភទី១ ទី២ និងទី៣ គឺជាមូលដ្ឋានគ្រឹះចម្បង សម្រាប់ជំរុញកំណើនរីកលូតលាស់នៃវិស័យ កសិកម្មឲ្យបានក្នុងរង្វង់៥%ក្នុងមួយឆ្នាំ។ ដោយឡែកសសរស្តម្ភទី៤ គឺជាមូលដ្ឋានគាំទ្រកំណើននេះ ដែល ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពស្ថាប័នជំនាញ ការបង្កើននូវប្រសិទ្ធភាពនៃសេវាគាំទ្រនានា ពិសេសការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម។
ង. កម្មវិធីទាំង៥របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៈ
ដើម្បីធ្វើឱ្យសម្រេចបានទិសដៅគោលនយោបាយ និងយុទ្ធសាស្ដ្រទាំងប្រាំខាងលើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីអាទិភាពសំខាន់ៗចំនួនប្រាំ ដែលជាផ្នែកមួយនៃកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ សំដៅពង្រឹងការអនុវត្ដថវិកាតាមកម្មវិធី និងកម្មវិធីវិនិយោគសាធារណៈ ដោយរួមបញ្ចូលនូវប្រភពធនធានថវិកាខាងក្រៅផងដែរ។ កម្មវិធីទាំង៥នោះរួមមាន៖
កម្មវិធីទី-១៖ បង្កើនផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម
កម្មវិធីទី-២៖ ជំរុញផលិតកម្មសត្វនិងសុខភាពសត្វ
កម្មវិធីទី-៣៖ ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព
កម្មវិធីទី-៤៖ ការគ្រប់គ្រងធនធានព្រៃឈើនិងសត្វព្រៃប្រកបដោយនិរន្តភាព
កម្មវិធីទី-៥៖ ពង្រឹងស្ថាប័ន បង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្ស
រចនាសម្ព័ន្ធកម្មវិធីក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម២០១៦-២០២០
កម្មវិធីនីមួយៗមានគោលបំណងច្បាស់លាស់ សម្រាប់តម្រង់ទិសការអនុវត្តក្នុងរយៈពេល៥ឆ្នាំ (២០១៤-២០១៨) ដែលគោលបំណងនៃកម្មវិធីទាំង៥ត្រូវបានកំណត់ដូចខាងក្រោម៖
កម្មវិធីទី-១៖ បង្កើនផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម
ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្ម ជាគោលដៅយុទ្ធសាស្ត្រ មួយដ៏សំខាន់ ដើម្បីរួមចំណែកជំរុញកំណើនក្នុងវិស័យកសិកម្ម។ ការបង្កើនផលិតភាពគឺផ្តោតជាសំខាន់លើ ការបង្កើនរដូវដាំដុះដំណាំ (ឲ្យបានពីរដង ឬបីដងក្នុងមួយឆ្នាំ) និងការអនុវត្តតាមគោលការណ៍ “ប្រពលវប្បកម្ម” ដើម្បីបង្កើនទិន្នផល។ ពិពិធកម្មកសិកម្ម គឺត្រូវផ្តោតលើការជំរុញផលិតមុខដំណាំដែលមានផលចំណេញ ខ្ពស់និងមានតម្រូវការទីផ្សារ។ ពាណិជ្ជូបនីយកម្មកសិកម្ម ពិសេសការនាំចេញ គឺត្រូវបានជំរុញឲ្យអនុវត្ត និងធានាថាមិនឲ្យប៉ះពាល់ដល់សន្តិសុខស្បៀងក្នុងខេត្ត។
6. បេសកកម្ម (Mission)
បេសកកម្មរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺដើម្បី៖ «ចូលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈ ការផ្ដល់សេវាកម្មមានគុណភាពខ្ពស់ ដែលនាំដល់ការផ្គត់ផ្គង់ស្បៀង ប្រកបដោយសុវត្ថិភាព បង្កើនផលិតភាពកសិកម្មនិងតម្លៃបន្ថែម ដោយផ្អែកទៅលើមូលដ្ឋាននិរន្ដរភាព និងប្រសិទ្ធភាពតម្លៃចំពោះវិស័យ ដែលពឹងផ្អែកលើផលិតផលកសិកម្ម នេសាទ និងរុក្ខាប្រមាញ់»។
7-រចនាសម្ព័ន្ធគ្រប់គ្រង (ជូនភ្ជាប់ក្នុង attached file ជា PDF )
7.1 អំពីការិយាល័យចំណុះមន្ទីរ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មានការិយាល័យចំណុះចំនួន ១០ ខណ្ឌរដ្ឋបាលចំនួន ០២ និងការិយាល័យកសិកម្មស្រុកចំនួន ០៧ និងការិយាល័យកសិកម្មក្រុងចំនួន ០១ ។
១-ការិយាល័យរដ្ឋបាល បុគ្គលិក
២-ការិយាល័យផែនការ គណនេយ្យ
៣-ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
៤-ការិយាល័យផ្សព្វផ្សាយកសិកម្ម
៥-ការិយាល័យវិស្វកម្មកសិកម្ម
៦-ការិយាល័យផលិតកម្មនិងបសុព្យាបាល
៧-ការិយាល័យនីតិកម្មកសិកម្ម
៨-ការិយាល័យកសិឧស្សាហកម្ម
៩-ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
១០-ការិយាល័យកៅស៊ូ
១១-ខណ្ឌរដ្ឋបាលជលផលកំពង់ធំ
១២-ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ
១៣-ការិយាល័យកសិកម្មស្រុកបារាយណ៍
១៤-ការិយាល័យកសិកម្មស្រុកសន្ទុក
១៥-ការិយាល័យកសិកម្មស្រុកកំពង់ស្វាយ
១៦-ការិយាល័យកសិកម្មស្រុកសណ្តាន់
១៧-ការិយាល័យកសិកម្មស្រុកប្រាសាទសំបូរ
១៨-ការិយាល័យកសិកម្មស្រុកប្រាសាទបល្ល័ង្គ ១៩-ការិយាល័យកសិកម្មស្រុកស្ទោង ២០-និងការិយាល័យកសិកម្មក្រុងស្ទឹងសែន
7.2 អំពីបុគ្គលិក
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមន្ទីរចំនួនពីររូបជាជំនួយការ (អាចមានអនុប្រធានច្រើនតាមការចាំបាច់) ។
– ការិយាល័យនីមួយៗ ចំណុះមន្ទីរ ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនជាជំនួយការតាមការចាំបាច់ ។
– ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ដឹកនាំដោយនាយខណ្ឌមួយរូបអមដោយនាយរងមួយចំនួនជាជំនួយការតាមការចាំបាច់ ។
– ការិយាល័យនីមួយៗ ត្រូវចែកចេញជាផ្នែកផ្សេងៗ ។ ការបង្កើតផ្នែកចំណុះការិយាល័យ និងអង្គភាពចំណុះមន្ទីរ និងភារកិច្ចរបស់ផ្នែកនីមួយៗត្រូវកំណត់សម្រេចដោយប្រធានមន្ទីរ ។
– ខណ្ឌនីមួយៗ ត្រូវចែកចេញជាផ្នែក និងសង្កាត់ ។
– ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ មាន ០៣ផ្នែក ផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ (មាន០៣សង្កាត់) ផ្នែកកំពង់ថ្ម (មាន០៣សង្កាត់) និងផ្នែករដ្ឋបាលព្រៃឈើស្ទោង (មាន០៣សង្កាត់) ។
– ខណ្ឌរដ្ឋបាលជលផលកំពង់ធំ មាន ០២ផ្នែក ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ និងផ្នែករដ្ឋបាលជលផលប្រាសាទសំបូរ និងមាន ១០សង្កាត់ ។
– ប្រធានផ្នែកនីមួយៗត្រូវសម្រេចតែងតាំងដោយប្រធានមន្ទីរ តាមសំណើរបស់ការិយាល័យដែលដឹកនាំផ្នែកនោះ ។
8-អំពីស្ថានភាពទូទៅ និងសក្តានុពលក្នុងខេត្ត
ដំណាំស្រូវ
ការងារបង្កបង្កើនផលស្រូវប្រចាំឆ្នាំ២០១៨ សរុបបានចំនួន ២៨១.២៥៧ហ.ត ក្នុងនោះអនុវត្តស្រូវរដូវ វស្សាលើផ្ទៃដីចំនួន ២២១.៥៤៧ហ.ត ស្មើនឹង ១០៣,៨៧ភាគរយ នៃផែនការ ២១៣.៣០០ហ.ត ធៀបនឹងឆ្នាំ២០១៧ ខ្ពស់ជាងចំនួន ៦,៥៣៩ហ.ត និងស្រូវរដូវប្រាំងលើផ្ទៃដីចំនួន ៦១.២៤៩ហ.ត ស្មើនឹង១៥៣,១២ភាគរយ នៃផែនការ ៤០.០០០ហ.ត ធៀបនឹងឆ្នាំ២០១៧ ខ្ពស់ជាងចំនួន ៧.៣៩៧ហ.ត ។ ២.២-ការងារដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម ឆ្នាំ២០១៨ ដំណាំរួមផ្សំអនុវត្តបានចំនួន ៥០.៨១៩ហ.ត ធៀបនិងឆ្នាំ២០១៧ ទាបជាងចំនួន ២.០១៧ហ.ត ៖
– ពោតដាំដុះបានចំនួន ២៩២ ហ.ត ទិន្នផលមធ្យម ៣,២ តោន
– ឪឡឹកដាំដុះបានចំនួន ២៧២ ហ.ត ទិន្នផលមធ្យម ១៣,៩ តោន
– ដំឡូងមីដាំដុះបានចំនួន ៤៧.៨៥១ ហ.ត ទិន្នផលមធ្យម ២១,៨ តោន
– ដំឡូងជ្វាដាំដុះបានចំនួន ៧៥ ហ.ត ទិន្នផលមធ្យម ៥,៧ តោន
– បន្លែគ្រប់មុខដាំដុះបានចំនួន ៤០០ ហ.ត ទិន្នផលមធ្យម ៣,៣ តោន
– សណ្តែកបាយដាំដុះបានចំនួន ១.៧៣០ ហ.ត ទិន្នផលមធ្យម ១,៥ តោន
– សណ្តែកដីដាំដុះបានចំនួន ២២ ហ.ត ទិន្នផលមធ្យម ១,៥ តោន
– សណ្តែកសៀងដាំដុះបានចំនួន ៤១ ហ.ត ទិន្នផលមធ្យម ១,៥ តោន
– ល្ងដាំដុះបានចំនួន ១០ ហ.ត ទិន្នផលមធ្យម ០,៩ តោន និង
– អំពៅបានចំនួន ១២៦ហ.ត ទិន្នផលមធ្យម ១០,១ តោន ។
តុល្យភាពស្បៀងប្រចាំឆ្នាំ២០១៨
– កាត់ចេញ ១៣ភាគរយលើបរិមាណសរុបសម្រាប់ទុកពូជ និងបាត់បង់ក្នុងពេលប្រមូលផលស្មើនឹង១១២.៤៣០តោន
– ស្រូវចំណីនៅសល់ក្រោយកាត់ចេញ ១៣ភាគរយស្មើនឹង ៧៥២.៤១៤តោន
– សរុបស្បៀងដែលមានគិតជាអង្ករស្មើនឹង ៤៨១.៥៤៥តោន
– តម្រូវការស្បៀងក្នុងមួយឆ្នាំ ១០៨.៨៨៧តោន
– បរិមាណអង្ករលើស ៣៧២.៦៥៧តោន
– គិតជាស្រូវស្មើនឹង ៥៨២.២៧៧តោន ។
ការចិញ្ជឹមសត្វ
ស្ថិតិសត្វចតុបាត:
– ស្ថិតិគោ ក្របីសរុបចំនួន ១៨៣,៨១០ក្បាល ក្នុងនោះគោចំនួន ១៤៣,៣០៣ក្បាល និងក្របីចំនួន ៤០,៥០៧ ក្បាល
– ស្ថិតិសេះ សរុបចំនួន ៣៤៥ក្បាល
– កម្លាំងអូសទាញគោ ក្របីសរុបចំនួន ៦៣,០៧៨ក្បាល ក្នុងនោះគោចំនួន ៤០,០១២ក្បាល និងក្របីចំនួន ២៣,០៦៦ក្បាល ។
– កម្លាំងអូសទាញសេះសរុបចំនួន ២៤៦ក្បាល
កសិដ្ឋានចិញ្ចឹមសត្វ
– កសិដ្ឋានចិញ្ចឹមជ្រូកពូជ និងជ្រូកសាច់សរុបចំនួន ១កសិដ្ឋាន បាជ្រូកពូជចំនួន ២ក្បាល មេជ្រូកពូជចំនួន ២៦ក្បាល កូនជ្រូកចំនួន ៥០ ក្បាល និងជ្រូកសាច់ចំនួន ១០០ក្បាល សរុប ១៧៨ក្បាល
– កសិដ្ឋានចិញ្ចឹមមាន់សាច់សរុបចំនួន ១៩កសិដ្ឋាន មាន់សរុបចំនួន ១៦៧.០០០ក្បាល ។
ដេប៉ូលក់ជី ថ្នាំ និងសម្ភារកសិកម្ម
-នៅទូទាំងខេត្តកំពង់ធំ មានអាជីវករលក់ដុំ និងលក់រាយសម្ភារកសិកម្មសរុបចំនួន 336ដេប៉ូ ក្នុងនោះក្រុងស្ទឹងសែនមាន 64ដេប៉ូ ។ ដេប៉ូ ដែលគ្មានលិខិតអនុញ្ញាត មិនទាន់បានដាក់ពាក្យស្នើសុំ មានចំនួន 40ដេប៉ូ ។
-ប្រភពនាំចូលជី ថ្នាំ និងសម្ភារកសិកម្ម ប្រទេសចិន វៀតណាម និងប្រទេសថៃ តាមរយៈខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់គ្នានឹងប្រទេសទាំងនេះរួមមាន៖
– មកពីប្រទេសវៀតណាម តាមច្រកខេត្តកំពង់ចាម ត្បូងឃ្មុំ តាកែវ និងខេត្តកណ្តាល
– មកពីប្រទេសចិន តាមរយៈប្រទេសវៀតណាម
– មកពីប្រទេសថៃ តាមក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ។ការងារកសិឧស្សាហកម្ម និងវិនិយោគសម្បទានដីសេដ្ឋកិច្ច
– ផ្ទៃដីដាំដុះដំណាំស្វាយចន្ទី ៤៣.៥៣៤ ហ.ត ក្នុងឆ្នាំ២០១៨ ទិន្នផលមធ្យម ៧០០-១៥០០ គ.ក្រ/ហ.ត និងតម្លៃ ៦.០០០-៧.០០០៛/គ.ក្រ ។
– ផ្ទៃដីដំណាំម្រេចមានចំនួន ១៨៩ហ.ត
– ផ្ទៃដីដាំដំឡូងមីមានចំនួន ៤៨,២៤៦ ហ.ត
– ផ្ទៃដីដំណាំតាង៉ែនមានចំនួន ៧៥ហ.ត ក្រុមហ៊ុនសម្បត្តិផ្លាទីណឹម ខូអិលធីឌី
ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច
បច្ចុប្បន្ននៅទូទាំងខេត្តកំពង់ធំ មានក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចសរុបចំនួន២៨ ក្រុមហ៊ុន ៖
– ផ្ទៃដីសរុបចំនួន ១០២.៨៩៤,១៥ ហ.ត
– ផ្ទៃដីឈូសឆាយសរុបចំនួន ៧៣.០៩៧,៥៩ ហិកតា
– ផ្ទៃដីដាំដុះកៅស៊ូបានសរុបចំនួន ៦២.៧០២,២៦ ហិកតា
– ផ្ទៃដីចៀរជ័រសរុបចំនួន ២១.១៩៧,៧០ ហិកតា
– ផ្ទៃដីចុះបញ្ជីសរុបចំនួន ៦២.២០៥,៥៧៧១ ហិកតា
– ក្រុមហ៊ុនវៀតណាមចំនួន ១១ ក្រុមហ៊ុនកូរ៉េចំនួន ០១ និងក្រុមហ៊ុនខ្មែរចំនួន ១៦
– ផ្ទៃដីក្រោម១.០០០ហ.ត ចំនួន ១១ក្រុមហ៊ុន (ខ្មែរមាន ០៩ក្រុមហ៊ុន, វៀតណាមមាន ០២ក្រុមហ៊ុន)
– ផ្ទៃដីលើ១.០០០ហ.ត ចំនួន ១៧ក្រុមហ៊ុន (បរទេសមាន ១០ក្រុមហ៊ុន និងខ្មែរមាន ០៧ក្រុមហ៊ុន)
ដំណាំកៅស៊ូគ្រួសារ
– ផ្ទៃដីសរុបចំនួន 6,680 ហ.ត
– ផ្ទៃដីចៀរជ័របានចំនួន 2,670 ហ.ត ។
វិស័យជលផល
ការងារអាជីវកម្មនេសាទ
ផលនេសាទប្រចាំឆ្នាំ២០១៧ ចាប់បានសរុប ៦១.៦០០តោន ដែលក្នុងនោះមានៈ
– នេសាទគ្រួសារក្នុងដែននេសាទ: ៤៣.៥០០តោន
– នេសាទគ្រួសារតាមវាលស្រែ : ១៨.១០០តោន
ការកែច្នៃផលនេសាទ
– ការកែច្នៃផលនេសាទអនុវត្តបានៈ ៩.៦០០តោន
– ការផលិតទឹកត្រីអនុវត្តបានៈ ៤១០.០០០លីត្រ ។
សហគមន៍
– សហគមន៍កសិកម្មសរុបចំនួន 63សហគមន៍ មានសមាជិកសរុបចំនួន 7,074នាក់ ស្រីចំនួន 5,145នាក់ ដើមទុនសរុបចំនួន 7,146,743,600 រៀល ភាគច្រើនប្រកបមុខរបររួមមាន៖ លក់ថ្នាំសត្វ លក់ពូជស្រូវ លក់ស្រូវចំណី លក់អង្ករ ទិញ-លក់គ្រាប់ស្វាយចន្ទី ឥណទាន តម្បាញ ផលិតសាប៊ូ ។
– សហគមន៍ព្រៃឈើ ខេត្តកំពង់ធំមានព្រៃសហគមន៍ព្រៃឈើសរុបចំនួន 87សហគមន៍ ដែលមានផ្ទៃដីព្រៃសរុបចំនួន 84,942ហ.ត មានប្រជាពលរដ្ឋជាសមាជិកចំនួន 12,808គ្រួសារ ស្មើនឹង 33,717នាក់ (ស្រី 17,475នាក់) ស្ថិតក្នុង114ភូមិ 30ឃុំ 7ស្រុក ។ ចុះកិច្ចព្រមព្រៀងព្រៃសហគមន៍សរុប ចំនួន 67សហគមន៍ លើផ្ទៃដីទំហំ 54,653 ហ.ត និងកំពុងស្នើសុំចុះកិច្ចព្រមព្រៀងសហគមន៍បន្តទៀត
– សហគមន៍នេសាទ សរុបចំនួន 47 សហគមន៍
– ស្រះជម្រកត្រីសហគមន៍ សរុបចំនួន 47 ស្រះ ។
9-សកម្មភាពស្នូល និងថវិកាមន្ទីរ
9.1 សកម្មភាពស្នូលរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ៖
– លើកផែនការដឹកនាំ និងជំរុញការអនុវត្តកិច្ចអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
– គ្រប់គ្រងទិន្នន័យកសិកម្មគ្រប់ជំនាញ លើកគម្រោងផែនការ និងវិធានការអភិវឌ្ឍន៍វិស័យកសិកម្ម
– លើកគម្រោងចំណូលចំណាយ តមាដានពីការអនុវត្ត និងប្រមូលចំណូលក្នុងវិស័យកសិកម្មបង់ចូលថិវការដ្ឋ
– គ្រប់គ្រងមន្រ្តីរាជការ ថវិកា ទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់
– រៀបចំកម្មវិធីបណ្តុះបណ្តាល និងបំពាក់បំប៉ន ពង្រឹងសមត្ថភាពដល់មន្រ្តីបុគ្គលិក
– ផ្សព្វផ្សាយ ជំរុញ ណែនាំ និងត្រួតពិនិត្យ អនុវត្តបណ្តាវិធានការបច្ចេកទេសក្នុងវិស័យកសិកម្មគ្រប់ផ្នែកដល់ការិយាល័យ អង្គភាពចំណុះបណ្តាការិយាល័យកសិកម្មក្រុង ស្រុក ខណ្ឌ និងមណ្ឌលកសិកម្មឃុំ សង្កាត់
– ផ្តល់ការគាំទ្រ និងការផ្ទេរបច្ចេកទេសក្នុងវិស័យកសិកម្មគ្រប់ផ្នែកដល់កសិករ និងដៃគូចូលរួម និងលើកទឹកចិត្តអង្គការវិជ្ជាជីវៈ សមាគមនានា និងការបង្កើតសហគមន៍អភិវឌ្ឍន៍នានា ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ដើម្បីកែលម្អផលិតកម្ម និងផលិតភាពក្នុងវិស័យកសិកម្មគ្រប់ផ្នែក
– ចូលរួមសហការក្នុងការអនុវត្តវិធានការការពារធនធានធម្មជាតិក្នុងវិស័យកសិកម្មគ្រប់ផ្នែក តាមការកំណត់នយោបាយអភិវឌ្ឍ អភិរក្សរបស់ក្រសួង
– ចាត់ចែងការងារអន្តរាគមន៍ ទប់ទល់ បង្ការ និងរាយការណ៍សុំយោបល់ជាបន្ទាន់ពីរដ្ឋបាលខេត្តកំពង់ធំ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវបណ្តាសមាសភាព ភយន្តរាយ គ្រោះធម្មជាតិ ភាពអនាធិបតេយ្យលើវិស័យកសិកម្មគ្រប់ផ្នែក ដែលកើតមាន
– ធ្វើជាដៃគូដ៏ល្អ និងឲ្យមានប្រសិទ្ធភាពក្នុងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាមន្ទីរនានាអង្គការ និងម្ចាស់ជំនួយនានា សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ
– ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំខេត្តកំពង់ធំ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រគល់ឲ្យ ។
– គ្រប់
9.2 អំពីថវិកាមន្ទីរប្រចាំឆ្នាំ
ប្រភពថវិកាប្រចាំឆ្នាំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានមកពីថវិការដ្ឋប្រចាំឆ្នាំ ។
10-អំពីអាសយដ្ឋាន និងលេខទំនាក់ទំនងមន្ទីរ
ផ្លូវប្រជាធិបតេយ្យ ភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
-លេខទំនាក់ទំនង៖ 1.លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ 012 799316
2.លោក លី ប្រាជ្ញទិត្យ អនុប្រធានទទួលរួមការិយាល័យរដ្ឋបាល បុគ្គលិក 017374275
E-mail: kampongthom.pda@gmail.com
-គេហទំព័រ៖ www.kampongthom.maff.gov.kh