រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរធនធានទឹក និងឧតុនិយម

១-រូបថតមន្ទីរ និងឡូកូ

 

២សាវតាមន្ទីរ (ប្រវត្តិ)
   សេចក្តីផ្តើម
ក្រសួងធនធានទឹក  និងឧតុនិយម បានបង្កើតឡើងនៅឆ្នាំ១៩៩៩   ក្នុងអាណត្តិទី២នៃ​រាជរដ្ឋាភិបាល​​នៃ ព្រះរាជា​​​​​ណាចក្រកម្ពុជា។ ហើយក្រសួងធនធានទឹក​ និងឧតុនិយម មានមុខងារ និងភារកិច្ច​ដូចតទៅ៖
-កំណត់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានទឹក បម្រើដល់ការធ្វើអាជីវកម្ម ការ​អ​ភិ​វឌ្ឍន៍ និងការថែរក្សាការពារ ប្រកបដោយនិរន្តរភាព ជាលក្ខណៈជាតិ និងអន្តរជាតិ ស្រប​តាម​កម្មវិធី​នយោ​បាយ ​​​​របស់​រាជរដ្ឋាភិបាល​។
-សិក្សាស្រាវជ្រាវ នូវសក្តានុពលទឹក រួមទាំងទឹកលើដី  ទឹកក្រោមដី  និងលើអាកាសក្នុង​ក្រប​ខ័ណ្ឌ ជាតិដើម្បីបង្កើត​​​ឡើង​​​នូវមូលដ្ឋានបច្ចេកវិទ្យាសាស្ត្រច្បាស់លាស់។
-លើកទិសដៅផែនការរយៈពេលខ្លី មធ្យមនិងវែង ក្នុងការធ្វើអាជីវកម្ម ការអភិវឌ្ឍន៍និងការ​ថែរក្សាការពារ​​​​​​​នូវធនធានទឹក និងឧតុនិយម ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ។
-គ្រប់គ្រង  ត្រួតពិនិត្យ  នូវរាល់ការធ្វើអាជីវកម្មលើធនធានទឹកដោយផ្ទាល់  និងប្រយោល   ប្រក​បដោយ
ប្រសិទ្ធិភាព និងកាត់បន្ថយឲ្យបានជាអតិបរមានូវគ្រោះមហន្តរាយដែល​អាចកើតឡើង។
-រៀបចំតាក់តែងច្បាប់ លិខិតបទដ្ឋាន  និងបទប្បញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងធនធានទឹក ព្រមទាំងតាមដានលើការអនុវត្តន៍។
-ប្រមូលចងក្រងឯកសារ  និងធ្វើអាជីវកម្ម នូវទិន្នន័យឧតុនិយម  និងជលសាស្ត្រ​  បម្រើដល់វិស័យនានា ដែលមានការពាក់ព័ន្ធជាលក្ខណៈជាតិ និងអន្តរជាតិ ដើម្បីផលប្រយោជន៍សង្គមជាតិទាំងមូល។
-ផ្តល់ការគាំទ្រនិងការណែនាំបច្ចេកទេសជាចាំបាច់ដល់អង្គការវិជ្ជាជីវៈ សហគមន៍ និងប្រជា​ពល​រដ្ឋទូទៅដែលមានការពាក់ព័ន្ធ ដើម្បីកែលំអ និងការធ្វើអាជីវកម្ម​ធនធានទឹកឲ្យបានសមស្រប​។
-​ពង្រីក​និងបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីមានវិធានការបណ្តុះបណ្តាលកែលំអនិងផ្សព្វ​​​​​​​ផ្សាយ
-ចូលរួមអនុវត្តការងារពាក់ព័ន្ធ នឹងអាងទន្លេមេគង្គ ស្របតាមភារកិច្ចរបស់ក្រសួង។
-ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ លើវិស័យធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី លឹម គានហោ   និងជំនួយការពីរដ្ឋលេខាធិការ ចំនួនប្រាំពីររូប និងអនុរដ្ឋលេខាធិការ​ ចំនួនប្រាំបួនរូប។ ក្រសួងមាននាយកដ្ឋាន ចំនួន ១០ និងមជ្ឈមណ្ឌលបច្ចេកទេសចំនួន ១ ដែលក្នុងនោះរួមមាន៖

 • ​នាយកដ្ឋាន រដ្ឋបាល និងធនធានមនុស្ស
 • ​នាយកដ្ឋាន ហិរញ្ញវត្ថុ
 • ​នាយកដ្ឋាន ផែនការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
 • ​នាយកដ្ឋាន ជលសាស្ត្រ និងការងារទន្លេ
 • ​នាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក
 • ​នាយកដ្ឋាន ឧតុនិយម
 • ​នាយកដ្ឋាន ធារាសាស្ត្រកសិកម្ម
 • ​នាយកដ្ឋានទឹកស្អាត និងអនាម័យ
 • ​នាយកដ្ឋានវិស្វកម្ម
 • ​នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក
 • ​ មជ្ឈមណ្ឌលបច្ចេកទេសធារាសាស្ត្រ និងឧតុនិយម។

         ក្រសួងមានតំណាងនៅក្នុង  ២៥ខេត្តក្រុង  ដែលហៅថា ”​ មន្ទីរធនធានទឹក  និងឧតុនិយម” ដើម្បីបម្រើ​​​​​​​សកម្មភាព។ ក្រសួងមានមន្ត្រីបម្រើការចំនួនសរុប ១៤៦៩ នាក់ ដែលក្នុងនោះតាមបណ្តាខេត្ត ៥៧៧នាក់  និង ថ្នាក់កណ្តាល ៨៩២នាក់។  ​មន្ទីរធនធានទឹក និងឧតុនិយមខេត្ដកំពង់ធំ
មន្ទីរធនធានទឹក និងឧតុនិយមខេត្ដកំពង់ធំ  មានទីតាំងស្ថិតនៅ ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា    ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ  បានបង្កើត​ឡើងនៅឆ្នាំ១៩៩៩  ​ក្នុងអាណត្តិទី២  ​នៃរាជរដ្ឋា​ភិបាល  នៃព្រះរាជា​​​​​​​​​​ណាចក្រកម្ពុជា។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ  ​ដឹកនាំដោយប្រធានមន្ទីរ ចំនួនមួយរូប  និង​​អនុ​ប្រធាន​មន្ទីរ​ចំនួនពីររូប។មន្ទីរ​មានការិយាល័យថ្នាក់មន្ទីរចំនួន​ប្រាំការិយាល័យ និង​ការិយាល័យ​​​ស្រុក/ក្រុងចំនួន​ប្រាំបួន​ដែលក្នុង​​​នោះរួមមាន៖

 • -ការិយាល័យរដ្ឋបាល និងបុគ្គលិក ​ដឹកនាំដោយប្រធាន០១រូប និងអនុប្រធាន០១រូប​
 • -ការិយាល័យធារាសាស្ដ្រកសិកម្ម ​ដឹកនាំដោយប្រធាន០១រូប ​ និងអនុ​ប្រធាន០១រូប
  -ការិយាល័យឧតុនិយម និងជលសាស្រ្ដ​ដឹកនាំដោយប្រធាន០១រូប និងអនុ​ប្រធាន០១រូប
 • -ការិយាល័យទឹកស្អាត និងអនាម័យដឹកនាំដោយប្រធាន០០រូប និងអនុប្រធាន០១រូប
 • -ការិយាល័យគ្រប់គ្រង និងអភិរក្សធនធានទឹក ​ដឹកនាំដោយប្រធាន០១រូប ​
 • -ការិយាល័យ​ធនធានទឹក និងឧតុនិយម ស្រុក/ក្រុង ចំនួន០៩ មានប្រធានការិ.ចំនួន ០៤រូប  ដើម្បីបម្រើសកម្មភាព។ ​
  (Tel: 077 666 886)
  អំពីតួនាទី និងភារកិច្ចរបស់មន្ទីរធនធានទឹក និងឧតុនិយម៖
  ១-រៀបចំផែនការរយៈពេលខ្លីមធ្យមក្នុងការស្តារនិងអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងនូវ​​​សមត្ថ​ភាព លើវិស័យ ធនធានទឹក និងឧតុនិយម ក្នុងខេត្ដកំពង់ធំ។
  ២-សិក្សា និងគ្រោងប្លង់ប្រព័ន្ធធារាសាស្ដ្រខ្នាតតូច។
  ៣-ជួសជុលជាបន្ទាន់ និងជាប្រចាំប្រព័ន្ធធារាសាស្ដ្រខ្នាតតូច និងមធ្យមក្នុងខេត្ដ។
  ៤-អន្ដរាគមន៍សង្គ្រោះ​បន្ទាន់នូវពេលជួបបញ្ហាគ្រោះធម្មជាតិរាំងស្ងួត និងទឹកជំនន់
  ៥-បង្កើត ​និងគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹកនៅលើប្រព័ន្ធធារាសាស្ដ្រ  ដើម្បីប្រើ​ប្រា​ស់​​​​​​​​​ប្រព័ន្ធឲ្យមានប្រសិទ្ធិភាព។
  ៦-បង្កើត ​គ្រប់គ្រងស្ថានីយ៍­­­­­­­­­­ឧតុនិយម​ និងកត់ត្រាទិន្នន័យអាកាសធាតុ​នៅ​ក្នុងខេត្ដ
  ៧-ផ្តល់ព័ត៌មានព្យាករណ៍អាកាសធាតុរយៈពេលខ្លី និងវែងដល់វិស័យដែលពាក់ព័ន្ធ
  ៨-ផ្សព្វផ្សាយភាពមិនប្រក្រតីនៃបាតុភូតធម្មជាតិនិងផ្តល់ព័ត៌មានឲ្យដឹងជាមុន​​ដើម្បី​មាន​វិធាន​​​​ការការពារ​​និងបង្ការគ្រោះថ្នាក់ដែលបណ្តាលមក​ពីគ្រោះមហន្តរាយនឹងអាកាសធាតុ​។
  ៩-បង្កើត និងគ្រប់គ្រងស្ថានីយ៍ជលសាស្ដ្រតាមស្ទឹងក្នុងខេត្ដ។
  ១០-កត់ត្រាព័ត៌­­មានជលសាស្ដ្រ ​( កម្ពស់ទឹកស្ទឹង​ និងទន្លេ ) ​និងធ្វើការព្យាករណ៍អំពីទឹកជំនន់
  ១១-រៀបចំរបាយការណ៍ប្រចាំឆ្នាំ ស្តីពីស្ថានភាព​ធនធានទឹក និងឧតុនិយម។
  ៣-ទស្សនៈវិស័យ ឬចក្ខុវិស័យ
       ផ្តល់លទ្ធភាពឱ្យដល់ជនគ្រប់រូប    ក្នុងការប្រើប្រាស់ទឹកសម្រាប់ផ្គត់ផ្គង់ជីវភាព    វិស័យកសិកម្មឧស្សា ហកម្មសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀតបានគ្រប់គ្រាន់ប្រកបដោយអនាម័យល្អមានសុវត្ថិភាពនិងតម្លៃសមស្រប និងកាត់បន្ថយឱ្យបានជាអតិបរិមានូវគ្រោះគំរាមកំហែងដល់អាយុជីវិតនិងការរស់នៅប្រចាំថ្ងៃពីមហន្ត រាយដែលបង្កឡើងដោយទឹក។
  ៤-គោលដៅ (Goal)
       គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់  សមធម៌­  និងនិរន្តរភាពដើម្បីទទួលនូវ ប្រព័ន្ធអេកូឡេស៊ី និងកាត់បន្ថយនូវគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ  ដូចជាទឹកជំនន់ រាំងស្ងួតមកលើ ការរស់នៅ និងទ្រព្យសម្បត្តិសាធារណៈ។
  ៥-ទិសដៅ
       ៥១-គ្រប់គ្រងព័ត៌មានធនធានទឹក   យុទ្ធសាស្ត្រៈ
  -ពង្រឹង និងពង្រីកប្រព័ន្ធឧតុនិយម និងជលសាស្រ្តរាប់បញ្ចូលទាំងការប្រមូលផ្តុំព័ត៌មាន និង ការផ្សព្វផ្សាយ។
  -ប្រកាសភាពអាសន្នអំពីភាពរាំងស្ងួត ទឹកជំនន់ដល់សាធារណៈជន និងស្ថាប័នពាក់ព័ន្ធ។
  -រៀបចំផែនទីបង្ហាញតំបន់គ្រោះទឹកជំនន់។
  -រៀបចំសារពើភ័ណ្ឌអាងស្ទឹង និងមូលដ្ឋានទិន្នន័យ។
  ២-គ្រប់គ្រង និងអភិវឌ្ឍធនធានទឹក
                 យុទ្ធសាស្ត្រៈ
                   -ជម្រុញឱ្យមានការពង្រឹង និងពង្រីកអាងតំកល់ទឹកស្រះ ទំនប់ ប្រឡាយ និងប្រព័ន្ធដោះទឹក ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹក និងនិរន្តរភាព
  -ស្តារនិងកសាងឡើងវិញនូវប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ក្នុងគោលបំណងឆ្លើយតបជា បន្ទាន់ នូវតម្រូវការទឹកសម្រាប់កសិកម្ម។
  -ពង្រឹងសមត្ថភាពបច្ចេកទេស និងការគ្រប់គ្រងដល់មន្ត្រីមន្ទីរ  ធនធានទឹក និងឧតុនិយម ដើម្បីអនុវត្តយុទ្ធសាស្ត្រស្រោចស្រព និងដោះទឹក។
  -ប្រមូលផ្តុំឱ្យមានការចូលរួមពីកសិករ អ្នកពាក់ព័ន្ធនិងផ្នែកឯកជននៅគ្រប់ដំណាក់កាលនៃ ការរៀបចំគម្រោង   ការកែលំអរព្រមទាំងការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹក។
  -បង្កើនសមត្ថភាព សហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ)ស្តីពីរបៀបគ្រប់គ្រងប្រព័ន្ធ ធារាសាស្ត្រ ដោយមានការចូលរួមពីអ្នកទទួលផល និងកិច្ចអភិវឌ្ឍន៍
  ៦-បេសកកម្ម
   តាមប្រកាសលេខ៦៦២ប្រក.ធទឧ.បុចុះថ្ងៃទី០៩ខែសីហាឆ្នាំ១៩៩៩មន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត ត្រូវបានបង្កើតឡើងដែលមានរចនាសម្ព័ន្ធ តួនាទី និងបេសកកម្មដូចខាងក្រោម៖
  ១-ការិយាល័យរដ្ឋបាល និងបុគ្គលិក
                       -សម្របសម្រួលសកម្មភាពគ្រប់ផ្នែករបស់មន្ទីរនៅថ្នាក់ខេត្ត និងរវាងថ្នាក់ខេត្ត និងក្រសួង។
  -គ្រប់គ្រង និងចរាចរណ៍ឯកសាររដ្ឋបាលផ្សេងៗរបស់មន្ទីរ។
  -គ្រប់គ្រងផ្នែករដ្ឋបាល មន្ត្រីរាជការ និងភ្នាក់ងាររាជការរបស់មន្ទីរ។
  -រៀបចំស្ថិតិលើការគ្រប់គ្រងរបស់បុគ្គលិក និងតារាងព័ត៌មានប្រតិបត្តិ។
  -រៀបចំការងារបៀវត្សពលកម្ម ប្រាក់កំរ៉ៃ និងរបបធានារ៉ាប់រងសង្គម។
  -ធ្វើរបាយការណ៍បូកសរុបការងារ និងសកម្មភាពផ្សេងៗ របស់មន្ទីរ។
  -លើកផែនការអភិវឌ្ឍន៍ជាទូទៅ រយៈពេលខ្លី មធ្យម និងវែង។
  -តាមដានលិខិតបទដ្ឋាន និងបញ្ញត្តិនានារបស់ថ្នាក់លើ។
  -ប្រមូលផ្តុំតម្រូវការ លើកគម្រោង ធ្វើកម្មវិធីចំណាយ និងតាមដានរំលឹកពីការប្រតិបត្តិ។
  -គ្រប់គ្រងចលនទ្រព្យ និងអចលនទ្រព្យ សន្និធិសំភារៈ ប្រេងឥន្ធនៈ និងធ្វើ បញ្ជីសារពើភ័ណ្ឌ។
  ២-ការិយាល័យធារាសាស្ត្រកសិកម្ម
                        -សិក្សាគ្រោងប្លង់ និងសាងសង់នូវរាល់សំណង់ធនតូច។
  -ចាត់ចែងគ្រប់គ្រងលើកិច្ចដំណើរការថែទាំរាល់ប្រព័ន្ធស្រោចស្រព ប្រព័ន្ធដោះទឹក ស្ថានីយ៍ បូមទឹក ម៉ាស៊ីនបូមទឹកប្រភេទធំ និងមធ្យមដែលមានស្រាប់។
  -បំផុសអប់រំ   ចងក្រង   និងណែនាំសហគមន៍កសិករប្រើប្រាស់ទឹក  និងតាមដានការ អនុវត្តន៍ជាប្រចាំ។
  -ចាត់ចែងត្រួតពិនិត្យដឹកនាំការងារអន្តរគមន៍បង្ការទប់ទល់គ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងរាំងស្ងួត។
  ៣-ការិយាល័យឧតុនិយម និងជលសាស្ត្រ
                  –រៀបចំប្រមូល  និងចងក្រងទិន្នន័យទឹកភ្លៀង  សីតុណ្ហភាព សំណើមបរិយាកាស ល្បឿនខ្យល់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ រន្ទះ និងបាតុភូតធម្មជាតិផ្សេងៗទៀត។
  -តាមដាន ត្រួតពិនិត្យ ប្រមូលចងក្រងទិន្នន័យ អំពីរបបជលសាស្ត្រ និងកំពស់ទឹក។
  -បញ្ជូនទិន្នន័យដែលប្រមូលបាន ទៅនាយកដ្ឋានជំនាញដើម្បីធ្វើការវាយតម្លៃ  និងព្យាករណ៍ អំពីបម្រែបម្រួលធម្មជាតិ។
  -ផ្សព្វផ្សាយបន្តដល់សាធារណៈជន  អំពីការជូនដំណឹងផ្សេងៗរបស់ក្រសួងធនធានទឹក និង ឧតុនិយម អំពីស្ថានភាពបរិយាកាស និងបាតុភូតធម្មជាតិដែលនឹងកើតមាន។
  -ផ្សព្វផ្សាយបន្តដល់សាធារណៈជនឱ្យបានយល់ដឹងពី  ផលប៉ះពាល់ដែលបង្កឡើងដោយគ្រោះ ធម្មជាតិ និងអំពីវិធានការការពារផ្សេងៗ។
  ៤-ការិយាល័យគ្រប់គ្រង  និងអភិរក្សធនធានទឹក
                  -រៀបចំកសាង និងអនុវត្តគំរោងផែនកាជាយុទ្ធសាស្រ្តបំរើដល់កិច្ចអភិវឌ្ឍន៏ពហុបំណង
  -វារីអគ្គីសនី ត្រួតពិនិត្យជំនន់  ស្រោចស្រព…។ល។ លើកលែងតែគំរោងណាដែលបំរើអោយ ការផលិតអគ្គីសនី ជាបំណងចំបង។
  -គ្រប់គ្រងតំបន់ផ្ទៃរងទឹកភ្លៀង   កសាងកម្មវិធី   ចាត់ចែងប្រើប្រាស់ទឹកដើម្បីធានាដល់ការធ្វើ អាជីវកម្ម និងអភិរក្សធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តភាព។
  -ធ្វើអធិការកិច្ចបច្ចេកទេស លើបណ្តាសំណង់ដែលពាក់ព័ន្ធនឹងធនធានទឹក។
  ៥-ការិយាល័យទឹកស្អាត និង​អនាម័យ
                  -ធ្វើការសិក្សាប្រភពទឹកលើដី និងក្រោមដី។
  -ធ្វើការសិក្សាស្រាវជ្រាវវាយតំលៃព្រមទាំងរៀបចំគំរោងផែនការរយៈពេលខ្លី មធ្យម វែង លើការ អភិវឌ្ឍន៏នូវប្រភពទឹកដែលបំរើការផលិតទឹកស្អាត និងតាមដាន ព្រមទាំងត្រួតពិនិត្យការអនុវត្តន៏។

  ៧-រចនាសម្ព័ន្ធគ្រប់គ្រង

  អំពីបុគ្គលិក
              មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ មានមន្ត្រីរាជាការសរុបចំនួន ២៨នាក់  ស្រី០៥នាក់ ក្នុងនោះ​ថ្នាក់ឧត្ដមចំនួន ១៦នាក់ ស្រី ០៣នាក់ អ្នកបច្ចេកទេមធ្យម០៣នាក់ ស្រី០១នាក់ អ្នបច្ចេកទេសបឋម ០២នាក់ ស្រី  ០១នាក់ និងមន្ត្រីជំនាញធម្មតា  ០៧នាក់ ស្រី  ០០នាក់។ មានប្រធានការិយាល័យ ធនធានទឹក និងឧតុនិយម​ ស្រុក​ចំនួន ០៤នាក់ និងក្រុងចំនួន ០១នាក់។
  ៨-ស្ថានភាពទូទៅនៃមន្ទីរធនធានទឹក និងឧតុនិយម (សក្តានុពល និងបញ្ហាប្រឈម)
              មន្ទីរធនធានទឹក និងឧតុនិយម ជាមន្ទីរមួយដែលបង្កើតនៅក្នុងអណត្តិទីពីរ នៃរាជរដ្ឋាភិបាល។សមត្ថភាពរួមរបស់វិស័យធនធានទឹក និងឧតុនិយម   គឺការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព   និងក្តាប់ សក្តានុពលភាពទឹកដែល អាចកើតមានឡើងនៅតាមមូលដ្ឋាននានាក្នុងខេត្ត។
  តាមលក្ខណៈភូមិសាស្ត្រខេត្តកំពង់ធំ ជាខេត្តមួយដែលជាប់បឹងទន្លេសាបមាន ស្ទឹង បឹងបួរ  និង ត្រពាំងជាដើម  ដែលជាប្រភពធនធានទឹកដ៍សំខាន់  សម្រាប់បម្រើឱ្យដល់ការអភិវឌ្ឍសេដ្ឋកិច្ច   ដូចជា កសិកម្ម ឧស្សាហកម្ម  សិប្បកិម្ម​ ថាមពលអគ្គិសនី នាវាចរ  ការទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី  និងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជន។
  ដោយសារការកើនឡើងនូវចំនួនប្រជាជន និងការអភិវឌ្ឍន៍បានធ្វើឱ្យតម្រូវការទឹកមានការកើន ឡើងយ៉ាងឆាប់រហ័សដែលបណ្តាលឱ្យមានសំពាធយ៉ាងធ្ងន់ធ្ងរមកលើវិស័យធនធានទឹក    ដូចនេះដើម្បី គ្រប់គ្រង​ធនធានទឹក ​ឱ្យបានល្អប្រសើរ      និង ជៀសវាងនូវការប្រើប្រាស់គ្មានសណ្តាប់ធ្នាប់   នូវធនធាន ទឹកទាំងនោះ មន្ទីរធនធានទឹក និង​ឧតុនិយម  ​​បានអនុវត្តតួនាទីរបស់ខ្លួនក្នុងការប្រមូលផ្តុំ  និងប្រើប្រាស់ យ៉ាងពេញទំហឹងនូវធនធាននានា ដើម្បីឆ្លើយ​តប​​ទៅ​​​​នឹង  តម្រូវការចាំបាច់របស់ប្រជាជននៅក្នុងខេត្តកំពង់ធំ  ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្ត ខ្នាតធំទាំង៣ គឺៈ ស្ទឹងជីនិត-ស្ទឹងតាំងក្រសាំង-ស្ទឹងស្ទោង  ប្រព័ន្ធធារាសាស្ត្រមធ្យម និងតូច  និងទំនប់ការពារទឹកជំនន់ជាដើម  ក្នុងគោលបំណងផ្តល់ទឹកគ្រប់​គ្រាន់​ដល់​ដំណាំកសិកម្ម និងការពារទ្រព្យសម្បត្តិសាធារណៈ។ ដើម្បីសម្រេចបាននូវកិច្ចប្រឹងប្រែងទាំងនេះគឺ ទាមទារ នូវការគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេសពីរាជរដ្ឋាភិបាល  ក្រសួងធនធានទឹក    និងឧតុនិយម ការចូលរួមពីវិស័យឯកជន  និងសហគមន៍ផ្តល់ជំនួយ​  រួមទាំង  ប្រជាជនផងដែរ។  ក្នុងពេលអនុវត្តផែនការ អភិវឌ្ឍសេដ្ឋកិច្ចមានដៃគូរអភិវឌ្ឍន៍ជាច្រើនចូលរួមក្នុងវិស័យទឹកដូចជាធនាគារអភិវឌ្ឍន៍អាស៊ីធនាគារពិភពលោកមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម មូលនិធិសង្គម មូលនិធិឃុំ  WaterResource, CWS,  WFP, WVS, CARITAS,ADRA និងសប្បុរសជន …  ។ ល។​ ការចូលរួម​ដ៏មាន​តម្លៃ​នេះ​អាចគាំទ្រដល់​​​​ដំណើរ​ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក ដើម្បីសម្រេចបាន​គោលដៅ ក្នុង​ការ​ផ្គត់​ផ្គង់​​ទឹក​គ្រប់​គ្រាន់​ដល់កសិកម្ម​​​​​​​​ព្រមទាំងរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុង​ការកាត់​បន្ថយ​ភាព​ក្រីក្រ​។ទន្ទឹមនឹងនេះ​ក៏មាន​បញ្ហា​ប្រឈម​​ជាច្រើនផងដែរដូចជា៖
  -ខ្វះទឹកស្រោចស្រពនៅរដូវប្រាំង
  -ទឹកជំនន់
  -ទ្វារទឹកស្វ័យប្រវត្តិពិបាកប្រើប្រាស់
  -ប្រជាពលរដ្ឋមានទីលំនៅ និងធ្វើស្រែក្នុងអាងទឹក (នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក)
  -ការប្រើប្រាស់ទឹកមិនមានសមភាពរវាងកសិករនៅខាងលើទឹក និងខាងក្រោមទឹក
  -រថយន្តដឹកកសិផលធ្វើចរាចរណ៍លើទំនប់មានទម្ងន់ធ្ងន់
  -ការទន្រ្ទានយកចំណី បឹង ស្ទឹង អូរ ជាកម្មសិទ្ធិ
  ៩-សកម្មភាពស្នូល និងថវិការបស់មន្ទីរប្រចាំឆ្នាំ
          ដើម្បីអនុវត្តអោយបានជោគជ័យនូវគោលបំណង គោលនយោបាយដែលបានកំណត់ខាងលើមន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានរៀបចំសកម្មភាពយុទ្ធសាស្រ្តជាច្រើន ហើយបញ្ជាក់យ៉ាងច្បាស់​លាស់  អំពីតម្រូវការធនធាន  និងរយៈពេលអនុវត្តរាល់សកម្មភាពជាយុទ្ធសាស្រ្តនីមួយៗ។ ថវិកាតាមកម្មវិធី​ប្រចាំ​ឆ្នាំ២០១៩​  សរុបចំនួន 835,700,000 យុទ្ធសាស្រ្ត​អាទិភាពទាំងនោះមាន៖

  • ថែទំា និងជួសជុលប្រព័ន្ធធារាសាស្រ្ត តូច ធំ (ប្រឡាយ និងសំណង់សិល្បះការ)។
  • ស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តចាស់ៗ
  • ជីកប្រឡាយថ្មីសាងសង់សំណង់សិល្បះការ តូច ធំ
  • សាងសង់ប្រព័ន្ធប្រឡាយប្រមូលទឹក ដោះទឹក
  • សាងសង់សំណង់ស្ទាក់ទឹកតាមអូរ-ស្ទឹង
  • ពង្រឹងសហគមន៏កសិករប្រើប្រាស់ទឹកដែលមានស្រាប់
  • រៀបចំបង្កើតថ្មី និងបណ្តុះបណ្តាលសហគមន៏កសិករប្រើប្រាស់ទឹក
  • អន្តរាគមន៏បូមទឹកសង្រ្គោះស្រូវជួបគ្រោះរាំងស្ងួត
  • សាងសង់អគារសហគមន៏កសិករប្រើប្រាស់ទឹកតាមប្រព័ន្ធធារាសាស្រ្តដែលបានស្តាររួច
  • ការគ្រប់គ្រងតំបន់ផ្ទៃរងទឹកភ្លៀង និងចងក្រង ទិន្នន័យទូទាំងខេត្តពិសេសអាងស្ទឹងសែន
  • តម្លើងស្ថានីយ៍ ឧតុនិយមស្វ័យប្រវត្តិ
  • តម្លើងស្ថានីយ៍វាស់កម្ពស់ទឹកតាមដងស្ទឹងទូទាំងខេត្តពិសេសដងស្ទឹងសែន
  • តម្លើងប៉ុស្ត៍តម្រងទឹកភ្លៀងតាមបណ្តាស្រុក
  • បណ្តុះបណ្តាល ជំនាញបច្ចេកទេសដល់មន្រ្តីក្នុងអង្គភាព
  • សាងសង់សួនច្បារ រោងឡាន និងដងទង់ជាតិ
  • ជួសជុលអគារ និងរបងអគារ
  • សម្ភារបរិក្ខាបច្ចេកទេស និងសង្ហារឹម សម្រាប់ប្រើប្រាស់ការងាររដ្ធបាល