រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរពាណិជ្ជកម្ម

១-សាវតា​
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ កកើតឡើងតាំងពីឆ្នាំ១៩៧៩ ក្រោយពីប្រទេសកម្ពុជាបានរំដោះខ្លួនចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត។ មន្ទីរ មានការវិវត្តន៍ឈ្មោះជា ២ដំណាក់ កាលគឺ៖
​ -​ចាប់ពីឆ្នាំ១៩៧៩ ដល់ ​ឆ្នាំ១៩៨៦ មានឈ្មោះថា មន្ទីរឧស្សាហពាណិជ្ជខេត្តកំពង់ធំ
         ​-ចាប់ពីឆ្នាំ១៩៨៦ រហូតដល់បច្ចុប្បន្ន មានឈ្មោះថា មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ
២-ទស្សនៈវិស័យ​

        មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ មានទស្សនៈវិស័យ គឺ​ជំរុញ​កំណើន​សេដ្ឋកិច្ច ប្រកបដោយនិរន្តភាព ​ ដើម្បីលើកកម្ពស់ កំរិតជីវភាពរស់នៅ របស់ប្រជាជនក្នុងខេត្តកំពង់ធំឲ្យកាន់តែប្រសើរ។
៣-គោលដៅ
          -​ជំរុញការអភិវឌ្ឍន៍ផលិតផលសក្តានុពលសំខាន់ៗ
-ពង្រឹង និង ពង្រីកទីផ្សារផលិតផលរបស់ខេត្ត ចូលទៅកាន់ទីផ្សារជាតិ និង អន្តរជាតិ
-ពង្រឹង គាំទ្រ ការអភិវឌ្ឍន៍ស្ថាប័នពាណិជ្ជកម្ម ក្នុងខេត្ត
-​ទាក់ទាញ ​វិនិយោគិនជាតិនិងអន្តរជាតិ ឲ្យមកវិនិយោគ ក្នុងខេត្ត
៤-ទិសដៅ
          -សហការជាមួយវិស័យឯកជន មន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ និង អង្គការអន្តរជាតិ ក្នុងការ គាំទ្រ ការអភិវឌ្ឍន៍ផលិតផល របស់ខេត្ត
-ផ្សព្វផ្សាយផលិតផលរបស់ខេត្ត ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗ
-ពង្រឹងសមាគមអាជីវកម្មដែលមានស្រាប់ និង បន្តសហការគាំទ្របង្កើតសមាគមអាជីវកម្ម ផ្សេងទៀត តាមការចាំបាច់
-គ្រប់គ្រងទិន្នន័យ ស្ថិតិ អាជីវកម្ម និង ការផ្តល់សេវាប្រកបដោយតម្លាភាព
-គ្រប់គ្រង ការបិទស្លាកថ្លៃទំនិញ ស្រង់ថ្លៃទំនិញ និង រួមសហការត្រួតពិនិត្យគុណភាព និង សុវត្ថិភាពទំនិញទីផ្សារ និង ការពារអ្នកប្រើប្រាស់ ជាមួយសាខាកាំកុងត្រូលខេត្ត។
៥-បេសកកម្ម
-អនុវត្តការងារតាមដានគ្រប់គ្រងអាជីវកម្ម ទីផ្សារ និង ជំរុញអនុវត្តគោលនយោបាយ ប្រកួតប្រជែង។
-អនុវត្តការងារជំរុញ និង អភិវឌ្ឍន៍ពាណិជ្ជកម្ម រួមមាន ការអភិវឌ្ឍន៍ផលិតផល អភិវឌ្ឍ ន៍ស្ថាប័នពាណិជ្ជកម្ម និង ការអភិវឌ្ឍន៍ទីផ្សារ។
-អនុវត្តការងារសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។
-សហការណ៍ជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្នុងការអភិវឌ្ឍន៍ការងារកម្មសិទ្ធិបញ្ញា ដែលគ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម។
-សហការណ៍ជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញាក្នុងការទប់ស្កាត់ និង លប់បំបាត់ អំពើ រំលោភម៉ាក ម៉ាកសមូហភាព ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និង ម៉ាកបញ្ជាក់ចរិតលក្ខណៈពិសេស ទំនិញ។
-សហការណ៍ជាមួយនាយកដ្ឋាននាំចេញនាំចូល និង រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ក្នុងការចូលរួមរៀបចំបែបបទចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញជូនក្រុមហ៊ុន និង សហគ្រាសដែលមាននៅក្នុងខេត្ត។
-អនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មប្រគល់ជូន។
៦-រចនាសម្ព័ន្ធគ្រប់គ្រង

៦-១ អំពីការិយាល័យចំណុះ
មន្ទីរពាណិជ្ជកម្មខេត្ត ​មានការិយាល័យចំណុះចំនួន ០៤ គឺ
១-ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ
២-ការិយាល័យគ្រប់គ្រងអាជីវកម្ម
៣-ការិយាល័យអភិវឌ្ឍន៍ពាណិជ្ជកម្ម
៤-ការិយាល័យពាណិជ្ជកម្មក្រុង-ស្រុក (បច្ចុប្បន្នមិនទាន់មាន)
ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មានភារកិច្ច៖
-សម្របសម្រួលរាល់កិច្ចការរបស់មន្ទីរពាណិជ្ជកម្ម​ខេត្ត
-គ្រប់គ្រង ថែរក្សា និងចរាចររាល់ឯកសាររដ្ឋបាល
-រៀបចំថវិកា គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារៈ និងធ្វើបញ្ជីសារពើភ័ណ្ឌ
-គ្រប់គ្រងបេឡា និងធ្វើរបាយការណ៍ចំណូល-ចំណាយ
-គ្រប់គ្រងរដ្ឋបាល និងរៀបចំសំណុំឯកសារសម្រាប់គ្រប់គ្រងអាជីពរបស់មន្រ្តីរាជការ
-រៀបចំតារាងបៀវត្ស និងចលនាប្រែប្រួលរបស់មន្រ្តីរាជការ
-ទំនាក់ទំនងជាមួយមន្ទីរមុខងារសាធារណៈ ក្នុងការគ្រប់គ្រងមន្រ្តីរាជការនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ
-លើកគម្រោងផែនការក្របខណ្ឌ រៀបចំសំណុំឯកសារចូលនិវត្តន៍ និងលើកទឹកចិត្ត
-បូកសរុប និងធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ
ការិយាល័យគ្រប់គ្រងអាជីវកម្ម មានភារកិច្ច៖
-សហការទទួលពាក្យស្នើសុំចុះបញ្ជីពាណិជ្ជកម្ម
-បញ្ជាក់ទីតាំងក្រុមហ៊ុន-សាខាក្រុមហ៊ុន-សហគ្រាសពាណិជ្ជកម្ម ពីមូលដ្ឋានពាណិជ្ជកម្ម
ក្រោយពេលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មរួច
-គ្រប់គ្រងការធ្វើអាជីវកម្មចំពោះអាជីវករ សេវាករ ដែលមិនជាប់ពន្ធលើប្រាក់ចំណេញ៖
-ចេញលិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម
-ចេញលិខិតអនុញ្ញាតធ្វើអាជីវកម្មលោហធាតុ ត្បូងថ្ម មានតម្លៃជាគ្រឿងអលង្ការ
-ស្រាវជ្រាវមូលដ្ឋានអាជីវកម្មក្នុងខេត្ត
-ផ្តល់ប្រឹក្សា និងណែនាំការធ្វើអាជីវកម្ម
-សហការទទួលពាក្យស្នើសុំចុះបញ្ជី និងដោះស្រាយវិវាទម៉ាក ម៉ាកសមូហភាព  ម៉ាក​​​សម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកបញ្ជាក់ពីចរិតលក្ខណៈទំនិញ និងសេវា និងណែនាំតាមដានការអនុវត្តន៍ច្បាប់កម្មសិទ្ធបញ្ញា។
-សហការជាមួយនាយកដ្ឋានកម្មសិទ្ធបញ្ញាទប់ស្កាត់ការរំលោភបំពានម៉ាក ម៉ាកសម៉ូហ
ភាព ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកបញ្ជាក់ពីចរិតលក្ខណៈនៃទំនិញ និងសេវា
-ធ្វើផែនការ​ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្មតាមមូលដ្ឋាន
-សហការជាមួយនាយកដ្ឋាននាំចេញនាំចូល និងរដ្ឋបាលតំបន់សេដ្ឋិច្ចពិសេសក្នុងការចូលរួមរៀបចំបែបបទ ចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញជូនក្រុមហ៊ុន និងសហគ្រាសដែលមានទីតាំងនៅតាមខេត្ត-ក្រុង។
ការិយាល័យអភិវឌ្ឍន៍ពាណិជ្ជកម្ម មានភារកិច្ច៖
 -គ្រប់គ្រងទីផ្សារ៖
-បិទស្លាកថ្លៃទំនិញ
-តាមដាន និងស្រង់ថ្លៃទំនិញ
-តាមដាន និងផ្សព្វផ្សាយអំពីព័ត៌មានទីផ្សារអេឡិត្រូនិច (EMCS)
-តាមដានចលនាទំនិញសំខាន់ៗ
-រួមសហការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពទំនិញទីផ្សារ និងការពារអ្នក                 ប្រើប្រាស់ជាមួយសាខាកាំកុងត្រូល​ខេត្ត
-ជំរុញការងារអភិវឌ្ឍន៍ផលិតផល​ និងទីផ្សារ៖
-ជួយរកទីផ្សារ
-សហការរៀបចំទីផ្សារ ដូចជាផ្សារសម្រាប់មុខទំនិញពិសេសៗ (Niche Market)
ផ្សារលក់ដុំ ផ្សារលក់រាយ ផ្សាររាត្រី ផ្សារទំនិញភូមិមួយផលិតផលមួយ (OVOP)
-ផ្សព្វផ្សាយ និងជំរុញទស្សនៈថ្មីៗ ដើម្បីពង្រីកសកម្មភាពាណិជ្ជកម្ម  ដូចជាជំរុញចលនា ភូមិមួយផលិតផលមួយ (OVOP),  ជំរុញការផលិតទំនិញសរីរាង្គ តាមតម្រូវការទីផ្សារ ជំរុញការអភិវឌ្ឍន៍ សហគ្រាសធុនតូច  និងមធ្យម សិក្សាទំនិញសក្តានុពល
-ស្រាវជ្រាវ ផ្តល់ប្រឹក្សា និងផ្តល់ព័ត៌មានទីផ្សារដល់ពាណិជ្ជករ អាជីវករ  សេវាករ
-រួមចំណែកក្នុងការកសាងគោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្ម
-ចូលរួមរៀបចំពិព័រណ៍ក្នុង និងក្រៅប្រទេស
-ផ្តួចផ្តើមរៀបចំពិព័តណ៍ និងព្រឹត្តិការណ៍ពាណិជ្ជកម្មក្នុង​ខេត្ត
-សហការជាមួយក្រសួងចុះវាយតម្លៃ ប្រមូលកម្រៃសេវាសាធារណៈលើការ
គ្រប់គ្រង  និងចាត់ចែងពិព័រណ៍ពាណិជ្ជកម្ម
-អនុវត្តន៍ការងារសហប្រតិបត្តការ និងវិនិយោគ៖
-តំណាងក្រសួងក្នុងអនុគណៈកម្មាធិការវិនិយោគ​ខេត្ត
-ធ្វើសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបរទេស (រាជធានី-ខេត្តសម្ព័ន្ធមេត្រី…)
-អនុវត្តការងារសម្រួលពាណិជ្ជកម្ម
-អនុវត្តការងារអភិវឌ្ឍន៍ស្ថាប័នពាណិជ្ជកម្ម​​ខេត្ត៖
-តំណាងក្រសួងក្នុងអង្គប្រជុំសភាពាណិជ្ជកម្ម​ខេត្ត
-ជួយណែនាំច្បាប់ និងការងាររដ្ឋបាលដល់សភាពាណិជ្ជកម្ម​ខេត្ត
-ជួយរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម​ខេត្ត
-សហការជាមួយសភាពាណិជ្ជកម្មរាជធានី-ខេត្ត ដើម្បីអភិវឌ្ឍន៍ពាណិជ្ជកម្ម
-សហការជាមួយរដ្ឋបាល​ខេត្តដើម្បីដោះស្រាយសំណូមពរ  សភាពាណិជ្ជកម្ម​ខេត្ត
-ជួយរៀបចំសមាគមអាជីវកម្មតាមមូលដ្ឋាន ក្នុងខេត្ត។
-អនុវត្តការងារសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានដោយសហការជាមួយ         នាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក៖
-ផ្សព្វផ្សាយគោលនយោបាយថ្មីៗរបស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានច្បាប់ និងបទបញ្ញាត្តិពាក់ព័ន្ធ
-ជំរុញ និងអនុវត្តគោលនយោបាយ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ។    ការិយាល័យពាណិជ្ជកម្មក្រុង-ស្រុក​ តំណាងឲ្យមន្ទីរពាណិជ្ជកម្ម​ខេត្តនៅថ្នាក់ ក្រុង-ស្រុក​ មានភារកិច្ចអនុវត្តតាមការណែនាំរបស់ថ្នាក់មន្ទីរ។
៦-២ អំពីបុគ្គលិក
              ​ក្របខណ្ឌមន្ត្រីរាជការ(២០១៩)សរុបចំនួន ១៤នាក់ (ស្រី ០៤នាក់ ) និង បុគ្គលិកជាប់កិច្ច សន្យា សរុបចំនួន ០៣នាក់ (ស្រី ០២នាក់)។
-ប្រធានមន្ទីរ                         ០១នាក់  (ស្រី ០នាក់)
-អនុប្រធានមន្ទីរ                    ០២នាក់ (ស្រី ០នាក់)
-ប្រធានការិយាល័យ              ០៣នាក់ (ស្រី ០១នាក់)
-អនុប្រធានការិយាល័យ         ០៣នាក់ (ស្រី ០១នាក់)
 -មន្ត្រី                                 ០៥នាក់        (ស្រី ០២នាក់
៧-ស្ថានភាពទូទៅនៃវិស័យពាណិជ្ជកម្ម
មន្ទីរពាណិជ្ជកម្មខេត្ត គឺជាអង្គភាពរដ្ឋបាលសេដ្ឋកិច្ចតំណាងឲ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តគ្រប់គ្រងវិស័យពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ និង សម្របសម្រួលសកម្មភាព របស់ក្រសួង។
សក្តានុពល
           ខេត្តកំពង់ធំ មានផលិតផលសក្តានុពលសំខានៗដូចជា ស្រូវ កៅស៊ូ ស្វាយចន្ទី ម្រេច ផលិតផលសិប្បកម្មធ្វើអំពីឬស្សី ល្ពាក់ ផលិតផលសិប្បកម្មក្បឿងឥដ្ឋ ផលិតផលសិប្បកម្មថ្មចម្លាក់ផលិតផលសិប្បកម្មក្រម៉ាសូត្រ និង ផលិតផលនេសាទ។
ខេត្តកំពង់ធំ មានមណ្ឌលសភាពពាណិជ្ជកម្មខេត្ត ដែលជាស្ថាប័នតំណាងឲ្យវិស័យឯកជន មានភារកិច្ចសម្របសម្រួលកិច្ចការជាមួយរដ្ឋអំណាច និង ការពារផលប្រយោជន៍ឲ្យវិស័យឯកជន។ ខេត្ត មានសមគមអាជីវកម្មចំនួន ០៧ សមាគម ដែលសហការបង្កើតឡើងដោយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ។
ក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងខេត្តសរុបចំនួន ១៧០ ទីតាំង សាខាក្រុមហ៊ុនចំនួន ៩២ទីតាំង និង សហគ្រាស ចំនួន ២០៤ ទីតាំង(ទិន្នន័យមុនឆ្នាំ២០១៥)។ ចំពោះអាជីវកម្មដែលមិនជាប់ពន្ធ លើប្រាក់ចំណេញ មន្ទីរបានផ្តល់លិខិតអនុញ្ញាតសរុបចំនួន ៧៣៦ទីតាំង ក្នុងនោះការផ្តល់លិខិត អនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម ពាណិជ្ជកម្ម ចំនួន ៥២៥ទីតាំង និង លិខិតអនុញ្ញាតប្រកបអាជីវកម្មលោហធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការ ចំនួន ២១១ ទីតាំង។ ការិយាល័យច្រកចេញ-ចូលតែមួយក្រុងស្ទឹងសែន បានចេញលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្មសរុបចំនួន ៤៥ទីតាំង។(ទិន្នន័យឆ្នាំ២០១៧)
        បញ្ហាប្រឈម
         -ការយល់ដឹងអំពីច្បាប់ពាណិជ្ជកម្ម របស់ពាណិជ្ជករ សេវាករ នៅមានកម្រិត
-អាជីវករ សេវាករ មួយចំនួន មិនព្រមចូលរួមអនុវត្តការបិទស្លាកថ្លៃទំនិញ និង សេវា
៨-សកម្មភាពស្នូល និង ថវិការបស់មន្ទីរ
       មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានអនុវត្តថវិកាកម្មវិធី តាំងពីឆ្នាំ២០១៦ ដែលជាចូលរួម អនុវត្តគោលនយោបាយកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល។
ក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវគោលបំណងគោលនយោបាយមួយគឺ « ពង្រឹង និង ជំរុញការ​អភិវឌ្ឍន៍​វិស័យពាណិជ្ជកម្ម » ​។
ដើម្បីចូលរួមចំណែកសម្រេចគោលបំណងគោលនយោបាយរបស់ក្រសួង មន្ទីរពាណិជ្ជកម្មខេត្ត កំពង់ធំ បាននិងកំពុងអនុវត្តនូវចង្កោមសកម្មភាព ចំនួន ០២ ដែលមានសកម្មភាព សរុបចំនួន ០៦ ដូចខាងក្រោម៖
១-ចង្កោមសកម្មភាពទី ៦ នៃអនុកម្មវិធីទី៣ កម្មវិធីទី១ការគ្រប់គ្រងអាជីវកម្ម និង ជំរុញការអភិវឌ្ឍ ពាណិជ្ជកម្ម។​
សកម្មភាពទី១៖ គ្រប់គ្រងការធ្វើអាជីវកម្មចំពោះអាជីវករ
សេវាករសកម្មភាពទី២៖ ផ្សព្វផ្សាយច្បាប់ពាណិជ្ជកម្ម និង សហការទទួលពាក្យស្នើសុំចុះបញ្ជី បញ្ជាក់ទីតាំងក្រុមហ៊ុន សាខាក្រុមហ៊ុន សហគ្រាសពាណិជ្ជកម្មក្រោយពេលចុះបញ្ជីនៅក្រសួង ពាណិជ្ជកម្ម និង ជំរុញការដាក់ស្លាកយីហោក្រុមហ៊ុន
សកម្មភាពទី៣៖ គ្រប់គ្រងទីផ្សារ
សកម្មភាពទី៤៖ ជំរុញការងារអភិវឌ្ឍន៍ផលិតផល និង ទីផ្សារ
សកម្មភាពទី៥៖ អនុវត្តការងារសហប្រតិបត្តិការ វិនិយោគ សមាហរណកម្មសហគមន៍សេដ្ចកិច្ចអាស៊ាន និង អភិវឌ្ឍន៍ស្ថាប័នពាណិជ្ជកម្មខេត្ត
២-ចង្កោមសកម្មភាពទី ៦ នៃអនុកម្មវិធីទី ៣ កម្មវិធីទី ៣៖  អភិវឌ្ឍធនធានមនុស្ស  និង សេវាគាំទ្រ រដ្ឋបាល ហិរញ្ញវត្ថុ
សកម្មភាពទី១៖ សេវារដ្ឋបាល ហិរញ្ញវត្ថុ និង ផ្សេងៗ
៩-អសយដ្ឋានទំនាក់ទំនង
           ផ្លូវប្រជាធិបតេយ្យ ភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
        ទូរស័ព្ទលេខ ០៦២ ២១០ ៥៥២ អ៊ីម៉ែល moc.kgthom@gmail.com