រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

១.Logo ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរូបថតមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ

២. សាវតាររបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ
     -សម័យសង្គមរាស្ត្រនិយម ៖ ការងារវប្បធម៌ស្តិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសិក្សាធិការជាតិ ខេត្តកំពង់ធំ
-សម័យសាធារណរដ្ឋខ្មែរ  ៖ ការងារវប្បធម៌ស្តិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសិក្សាធិការជាតិ ខេត្តកំពង់ធំ
-សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា(១៩៧៩-១៩៨៤) ៖
មន្ទីរត្រូវបានបង្កើតឡើងជាថ្មីដែលមានឈ្មោះថា មន្ទីរខឃោសនាការខេត្ត
-ក្នុងចន្លោះឆ្នាំ ១៩៧៩ ដឹកនាំដោយ ៖
សមមិត្ត ហូ សារ៉ាន់ បន្ទាប់មកសមមិត្ត ឆេង ផុន និងសមមិត្ត អ៊ុន នឹងជាប្រធានគណៈមន្ទីរឃោសនាការខេត្ត ដែលមានទីតាំងអគារផ្ទះល្វែងទល់មុខមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈបច្ចុប្បន្ន។
-ក្នុងចន្លោះឆ្នាំ១៩៨០-១៩៨៤ ៖
 មន្ទីរ ត្រូវបានប្តូរទីតាំងថ្មីមកនៅសាលពិព័ណ និងសារមន្ទីរចិន្ត្រៃយ៍(មន្ទីរបច្ចុប្បន្ន)ភូមិទី១ ទីរួមខេត្ត ដែលមានឈ្មោះថា មន្ទីរឃោសនាការវប្បធម៌និងព័ត៌មាន ដឹកនាំដោយសមមិត្ត ងួន ឆេងអាង និងសមមិត្ត​ ញ៉េប ផាន ជាប្រធានមន្ទីរ។
        -សម័យរដ្ឋកម្ពុជា   (១៩៨៤-១៩៩២)  ៖
មន្ទីរមានទីតាំងនៅដដែល ដែលមានឈ្មោះថា មន្ទីរឃោសនាការ វប្បធម៌ និងព័ត៌មាន
-ក្នុងចន្លោះឆ្នាំ (១៩៨៤-១៩៨៩) ដឹកនាំដោយ ៖
សមមិត្តនារី កៅ ឆេងហួរ បន្ទាប់មក សមមិត្ត មុំ សុទ្ធ ជាប្រធានមន្ទីរ។
-ក្នុងឆ្នាំ (១៩៨៩-១៩៩២) ដឹកនាំដោយ ៖
        សមមិត្ត  អ៊ុំ   សុខ   ជាប្រធានមន្ទីរ។
        -សម័យព្រះរាជាណាចក្រកម្ពុជាទី២ (១៩៩៣ ដល់បច្ចុប្បន្ន)
        -អាណត្តិទី១ នៃរដ្ឋសភា មន្ទីរមានទីតាំងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ជាប់ផ្លូវជាតិលេខ ៦A
-ក្នុងចន្លោះឆ្នាំ(១៩៩៣-១៩៩៤)​មន្ទីរត្រូវបានប្តូរឈ្មោះថ្មី  ដែលមានឈ្មោះថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដឹកនាំដោយលោក អ៊ុំ  សុខ  ជាប្រធានមន្ទីរ។
-ក្នុងឆ្នាំ (១៩៩៤-១៩៩៨) មន្ទីរមានទីតាំងនៅដដែល មានឈ្មោះថា មន្ទិរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដឹកនាំដោយលោក អ៊ុំ  សុខ ប្រធានមន្ទីរ។
           -អាណត្តិទី២ នៃរដ្ឋសភា មន្ទីរមានទីតាំង និងឈ្មោះនៅដដែល
-ក្នុងឆ្នាំ (១៩៩៨-២០០៣) ដឹកនាំដោយលោក  អ៊ុំ  សុខ ប្រធានមន្ទីរ។
-អាណត្តិទី៣    នៃរដ្ឋសភា មន្ទីរមានទីតាំង និងឈ្មោះនៅដដែល
-ក្នុងឆ្នាំ (២០០៣-២០០៤) ដឹកនាំដោយលោក  អ៊ុំ  សុខ ប្រធានមន្ទីរ។
-ក្នុងឆ្នាំ ២០០៥  មន្ទីរមានទីតាំង និងឈ្មោះនៅដដែល ដឹកនាំដោយ លោកម៉ៅ សុវណ្ណឌី ជាប្រធានមន្ទីរស្តីទី។
-ក្នុងឆ្នាំ (២០០៦-២០០៨) មន្ទីរមានទីតាំង និងឈ្មោះនៅដដែល ដឹកនាំដោយលោក ឈុន ជូហ៊ុត  ប្រធានមន្ទីរ។
-អាណត្តិទី៤ នៃរដ្ឋសភា មន្ទីរមានទីតាំង និងឈ្មោះនៅដដែល
-ក្នុងឆ្នាំ (២០០៨-២០១៣) មន្ទីរមានទីតាំង និងឈ្មោះនៅដដែល ដឹកនាំដោយលោក ឆាង កង ប្រធានមន្ទីរ។
-អាណត្តិទី៥ នៃរដ្ឋសភា មន្ទីរមានទីតាំង និងឈ្មោះនៅដដែល
-ក្នុងឆ្នាំ (២០១៣-២០១៨) មន្ទីរមានទីតាំង និងឈ្មោះនៅដដែល ដឹកនាំដោយលោក ឆាង កង ប្រធានមន្ទីរ។៣.ទស្សនៈវិស័យ ឬចក្ខុវិស័យ៖
៣.១.សេចក្តីផ្តើម

កម្ពុជា ជាព្រះរាជាណាចក្រដែលមានសម្បត្តិវប្បធម៌សំបូរបែប ដូចជាប្រាង្គប្រសាទបុរាណប្រកបទៅដោយក្បាច់រចនាចម្លាក់រស់រវើក ល្អប្រណិតដែលជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ ព្រមទាំងមានរមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើនកន្លែងទៀតផង។ ក្រៅពីប្រាសាទបុរាណដែលជាបេតិកភណ្ឌរូបី យើងនៅមានបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនទម្រង់ ច្រើនប្រភេទទៀតដូចជា ចម្រៀង របាំ ល្ខោន ទំនៀមទម្លាប់ប្រពៃណីជាដើមដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកជាកេរមរតកវប្បធម៌សម្រាប់ ខ្មែរជំនាន់ក្រោយទាំងអស់គ្នាមានកាតព្វកិច្ចថែរក្សា ការពារ ឲ្យនៅស្ថិតស្ថេរ គង់វង្សព្រោះសម្បត្តិវប្បធម៌ទាំងអស់នោះ មានប្រយោជន៍មិនអាចកាត់ថ្លៃបាន ជាស្នូលនៃអន្តសញ្ញាណខ្មែរ ជាពិសេសជាប្រភពសក្តានុពលមិនចេះរីងស្ងួតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ ដើម្បីសម្រេចបាននូវកាតព្វកិច្ចខាងលើនេះ និងបន្តចូលរួមជំរុញការថែរក្សា ការពារ លើកតម្កើងកេរតំណែលវប្បធម៌ជាតិ អភិវឌ្ឍសកម្មភាពវប្បធម៌ជាតិគ្រប់ជំនាញ ជំរុញផលិតកម្ម សិប្បកម្មវប្បធម៌ លើកទឹកចិត្តការបង្កើតស្នាដៃថ្មី ផ្សព្វផ្សាយអំពីផលិតផលវប្បធម៌ ខ្មែរដ៏សំបូរបែប និងស្វែងរកទីផ្សារសម្រាប់ផលិតផលវប្បធម៌របស់ប្រជាជន រួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាជន ព្រមទាំងអប់រំអំពីវប្បធម៌ និងសីលធម៌ដ៏ល្អប្រពៃរបស់ជាតិ ទប់ស្កាត់ការហូរចូលឥតឈប់ឈរនៃវប្បធម៌អវិជ្ជមានពីបរទេស កាត់បន្ថយសកម្មភាពមិនល្អក្នុងស្រទាប់យុវជន​ ដែលធ្វើឲ្យប៉ះពាលដល់វប្បធម៌ប្រពែណី ទំនៀមទម្លាប់ដ៏ល្ងផុរផង់របស់ជាតិ ជាពិសេសដើម្បីបម្រើឲ្យ យុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣ ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ដែលជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ក្រសួង ក៏ដូចជាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានខិតខំ និងសហការជាមួយស្ថាប័នរដ្ឋ និងឯកជនគ្រប់ជំនាញក្នុងគោលបំណងប្រែក្លាយ វប្បធម៌ជាសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយវប្បធម៌ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដែលរដ្ឋជាអ្នកគ្រប់គ្រប់ ឯកជនជាដៃគូអនុវត្ត។
៣.២.ទស្សនៈវិស័យ ឬចក្ខុវិស័យ
ផ្អែកតាមលទ្ធផលការងារ និងបញ្ហាប្រឈមដែលទទួលបាន និងជួបប្រទៈក្នុងរយៈកាលកន្លងមកយើងពិនិត្យឃើញថា វប្បធម៌ជាស៊ីម៉ង់ត៍រស់ដែលជាកត្តាចាំបាច់បំផុត នៃសាមគ្គីភាព សន្តិភាព សុខដុមភាព ព្រមទាំងជាមូលដ្ឋានគ្រឹះនៃលំហូរទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាពនោះ ក្រសួង ក៏ដូចជាមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត បានប្រកាន់យក សក្តានុពលវប្បធម៌ជាមូលដ្ឋានគ្រឹះ នៃសេដ្ឋកិច្ចជាតិ ជាចក្ខុវិស័យ និងជាត្រីវិស័យសម្រាប់រៀបចំកម្មវិធីការងាររបស់ខ្លួន ដើម្បី ឈានទៅធានា និងសម្រេចឲ្យបាននូវការអនុវត្តគោលនយោបាយវប្បធម៌គឺ អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ។
៤. គោលដៅ ៖
វប្បធម៌ជាសេដ្ឋកិច្ចជាតិ ជាគោលបំណងនៃការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដើម្បីថែរក្សាការពារបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅ ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព រក្សាបាននូវតម្លៃ និងវិសាលភាពវប្បធម៌ក្នុងបេសកកម្ម ដឹកនាំ និងគ្រប់គ្រងវិស័យវប្បធម៌ និងវិចិត្រសិល្បៈនៅទូទាំងខេត្ត។៥.ទិសដៅ ៖
ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ ក្រសួង ក៏ដូចជាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំបំពេញបេសកកម្មរបស់ខ្លួនតាមរយៈការប្រើប្រាស់សក្តានុពល វប្បធម៌ទាំងរូបី និងអរូបីជាថាមពល និងជាកត្តាជំរុញក្នុងការបង្កបង្កើតសេវា និងផលិតផលវប្បធម៌ថ្មីៗឲ្យកាន់តែសំបូរបែប ពង្រើកទីផ្សារវប្បធម៌កាន់តែទូលំទូលាយក្នុង    គោលដៅ កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌ ។
៦.យុទ្ធសាស្ត្រ ឬបេសកកម្ម
ដើម្បីធានា និងសម្រេចបានប្រកបដោយជោជ័យនូវចក្ខុវិស័យ គោលបំណង និងគោលដៅខាងលើ ក្រសួង ក៏ដូចជាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានកំណត់យកផែន ការយុទ្ធសាស្ត្រចំនួន៣ ជាគោលក្នុងការអនុវត្តសកម្មភាពការងារវប្បធម៌ និងវិចិត្រសិល្បៈដូចខាងក្រោម ៖
ផែនការយុទ្ធសាស្ត្រទី១៖ ពង្រឹង ពង្រីកសក្តានុពលវប្បធម៌ឲ្យក្លាយជាកម្លាំងចលករក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិផែនការយុទ្ធសាស្រ្តទី២៖ ពង្រឹង ពង្រីកការអប់រំ ផ្សព្វផ្សាយការឆ្នៃប្រឌិត និងការបង្កើតទីផ្សារវប្បធម៌ផែនការយុទ្ធសាស្ត្រទី៣៖ ពង្រឹង ពង្រីកសមត្ថភាពស្ថាប័ន ភាពជាដៃគូអភិវឌ្ឍ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងសេវា

៧. រចនាសម្ព័ន្ធគ្រប់គ្រង ៖
៧.១ អំពីការិយាល័យចំណុះ និងបុគ្គលិក

-បញ្ជាក់៖
-ប្រធានមន្ទីរមានចំនួន           ០១នាក់,  អនុប្រធានមន្ទីរមានចំនួន   ០៣នាក់ ស្រី០០នាក់
-ប្រធានការិយាល័យថ្នាក់ខេត្ត  ០៤នាក់ ស្រី ០១នាក់, អនុប្រធានការិ.ថ្នាក់ខេត្ត  ១០នាក់ ស្រី០៦នាក់
-ប្រធានការិយាល័យថ្នាក់ក្រុង/ស្រុក  ០៤នាក់ ស្រី ០១នាក់, អនុប្រធានការិ.ក្រុង/ស្រុក ១០នាក់ ស្រី០៥នាក់
-មន្ត្រីមានចំនួន                                       ៤១នាក់ ស្រី ២៤នាក់

       ៨.ស្ថានភាពទូទៅ៖
៨.១ វិស័យសារមន្
ទីរ
៨.១.១ សារមន្ទីរ​

៨.១.៤ ក្នុងមួយឆ្នំាមានព្រឹតិកាណ័សំខាន់ៗទាក់ទងនិងវិស័យវប្បធម៌គឺ
-មហោស្រពប្រឡងចម្រៀងបុរាណ-សម័យ អបអរសាទរទិវាបុណជាតិ៧មករារយៈពេល ៣យប់នៅបរិវេណ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ។
-ពិធីអបអរសាទរសង្ក្រាន្តថ្មីសំបូរព្រៃគុក រយៈពេល៣ថ្ងៃនៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ។
-ពិធីបួងសួងសុំសេចក្កីសុខនៅតំបន់ប្រាសាទសំបូរព្រៃគុករយៈពេល ១ថ្ងៃ។
-ទិវាវប្បធម៌ជាតិ ៣មិនានៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ។
-ពិធីបុណ្យអ៊ុំទូកនៅដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំរយៈពេល២ថ្ងៃ។
៨.២ វិស័យភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
៨.២.១ ទីតាំងលក់ និងជួលផលិតផលភាពយន្តវីដេអូចំនួន ៥៥កន្លែង។
          ៨.២.២ ស្ថានីយទូរទស្សន៍ចំនួន   ០៣កន្លែង។
          ៨.២.៣ វិទ្យុផ្សព្វផ្សាយចំនួន      ០៣កន្លែង។
៨.២.៤មានប្រព័ន្ធបណ្តាញសង្គមដែលផ្សព្វផ្សាយពាក់ព័ន្ធនិងវិស័យវប្បធម៌ដូចជា៖ ហ្វេសបុករបស់មន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈខេត្តកំពង់ធំ វិទ្យុ និងទូរទស្សន៏ខេត្តកំពង់ធំ។
៨.៣ វិស័យអភិវឌ្ឍន៍វប្បធម៌
៨.៣.១ កិច្ចពិធី
៨.៣.១,១ នៅក្នុងខេត្តមានពិធីឆ្លងវ័យ និងមានកិច្ចដូចជា៖

៩.សកម្មភាពស្នូល និងថវិការបស់មន្ទីរ ៖
          ៩.១ ការងារស្នូល

៩.២ ថវិកាប្រចាំឆ្នាំ ៖
          -ឥណទានចំណូលថវិកាជាតិ

១០.អសយដ្ឋាន៖
-អស័យដ្ឋាន៖ ភូមិកំពង់ធំ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
-លេខទូរស័ព្ទប្រធានមន្ទីរ ០១៧ ៩១៤ ៧៣៧