រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរសង្គមកិច្ច

១. ទីតាំងមន្ទីរ

                                 ឡូហ្កូ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
           ២. សាវតាមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

 • បានបង្គើតឡើងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ១៩៨៦ ដែលមានឈ្មោះថា មន្ទីរយុទ្ធជនពិការ សង្គមកិច្ចខេត្ត
 • ឆ្នាំ ១៩៩០ ដល់ឆ្នាំ ១៩៩៨ ឈ្មោះ អធិការដ្ឋានសង្គមកិច្ចការងារ និងអតីតយុទ្ធជនខេត្ត
 • ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ២០០៣ ឈ្មោះមន្ទីរសង្គមកិច្ចការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទាខេត្ត បំបែកការិ.អតីតយុទ្ធជនទៅមន្ទីរកិច្ចការនារី និងអតីតយុទ្ធជនខេត្ត
 • ពីឆ្នាំ ២០០៣ រហូតដល់បច្ចុប្បន្នឈ្មោះ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បំបែកការិ.ការងារ និងបណ្តុះបំណ្តាលវិជ្ជាជីវៈ ទៅជាមន្ទីរថ្មីមួយទៀត
  ៣.ចក្ខុវិស័យ
  “ បង្ខិតសេវាសុខុមាលភាពសង្គមឱ្យជិតកៀកជនរងគ្រោះ និងងាយរងគ្រោះ នឹងពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម ”។
  ៤. គោលដៅ
  យុទ្ធសាស្ត្រទី១ ៖ បង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម
 • អភិវឌ្ឍសុខុមាលភាបសម្រាប់ជនរងគ្រោះ និងងាយរងគ្រោះ និងកិច្ចការគ្រួសារ
 • អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា
 • អភិវឌ្ឍសុខុមាលភាពជនពិការ
 • អភិវឌ្ឍសុខុមាលភាពមនុស្សចាស់
    យុទ្ធសាស្រ្តទី២ ៖ ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម
 • អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល
 • អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន
 • សិក្សាស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា
  យុទ្ធសាស្រ្តទី៣ ៖ ពង្រឹងសមត្ថភាពស្ថាប័ន និងកៀរគរប្រភពធនធានទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ

អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ
៥. ទិសដៅ
          ១. អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះ និងងាយរងគ្រោះ និងកិច្ចការគ្រួសារ
២. អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា
៣. អភិវឌ្ឍសុខុមាលភាពជនពិការ
៤. អភិវឌ្ឍសុខុមាលភាពមនុស្សចាស់
៥. អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល
៦. អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន
៦. បេសកកម្ម
           មន្ទីរ ស.អ.យ មានបេសកកម្មផ្តល់សេវាសុខុមាលភាពសង្គមដល់ជនរងគ្រោះ និងងាយរងគ្រោះ និងក្រីក្រជាអាទិ៍៖ ជនចាស់ជរាគ្មានទីពឹង ជនពិការ ជនរស់នៅតាមចិញ្ចើមថ្នល់ កុមារកំព្រា និងកុមារងាយរងគ្រោះ ស្រី្តបម្រើសេវាកំសាន្ត ជនដែលផ្ទុកមេរោគអេដស៏ជំងឺអេដស៏ និងមេរោគកាចសាហាវ ជនក្រីក្រជួបការលំបាកជាងគេក្នុងសង្គម និងបើកផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតមន្រ្តីរាជការស៊ីវិល​ និងអតីតយុទ្ធជនប្រកបដោយសមធម៌និងមានតម្លាភាព។
៧. រចនាសម្ព័ន្ធគ្រប់គ្រង
          ៧.១ អំពីការិយាល័យចំណុះមន្ទីរ
                   មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីខេត្ត មានរចនាសម្ព័នដូចតទៅ៖
១​. ការិយាល័យរដ្ឋបាលនិងបុគ្គលិក
២. ការិយាល័យហិរញ្ញវត្ថុនិងផែនការ
៣. ការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្ស
៤. ការិយាល័យសុខុមាលភាពកុមារ និងយុវនីតិសម្បទា
៥. ការិយាល័យសុខុមាលភាពមនុស្សចាស់
៦. ការិយាល័យអតីតយុទ្ធជន
៧. មជ្ឈមណ្ឌលកុមារកំព្រា
៨. មជ្ឈមណ្ឌលសង្គមកិច្ច
៩. មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា
១០. មជ្ឈមណ្ឌលយុវនីតិសម្បទា
១១. មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងអភិវឌ្ឍមុខជំនាញជនពិការ
១២. មជ្ឈមណ្ឌលអភិវឌ្ឍអតីតយុទ្ធជន
១៣. ការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុង ស្រុក ខណ្ឌ   មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ដឹកនាំដោយប្រធានមន្ទីរមួយរូបដែល មានឋានៈ ស្មើអនុប្រធាននាយកដ្ឋាន និងមានអនុប្រធានមន្ទីរមួយចំនួនជាជំនួយការតាមគោលការណ៏ កំណត់ មានឋានៈស្មើប្រធានការិយាល័យនៅថ្នាក់កណ្តាល។
តារាងឧបសម្ព័ន្ធប្រកាសលេខ ០៦៦ ស.អ.យ ចុះថ្ងៃទី ១២ ខែមការា ឆ្នាំ២០១៧

អង្គការលេខមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត

៧.២ អំពីបុគ្គលិក៨. ស្ថានភាពទូទៅនៃវិស័យមន្ទីរអង្គភាព
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ មានភារកិច្ចអនុវត្តលើវិស័យ
     ក. វិស័យសង្គមកិច្ច

 • ជួយដល់ជនងាយរងគ្រោះ
 • ជាអាទ៌ ជនចាស់ជរាគ្មានទីពឹង ជនពិការរស់នៅសហគមន៏
 • គ្រប់គ្រងរបបគោលធានារ៉ាប់រងសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល
 • គ្រប់គ្រងរបបសោធននិវត្តន៏ សោធនបាត់បង់សម្បទា សម្រាប់មន្ត្រីរាជការស៊ីវិល
  ខ. វិស័យអតីតយុទ្ធជន
 • គ្រប់គ្រងរបបសោធននិវត្តន៏ និងសោធនបាត់បង់សមត្ថភាពការងារសម្រាប់យោធិន
 • គ្រប់គ្រងនិង ដោះស្រាយគោលនយោបាយជូនជនពលី មរណៈ ពិការ
          គ. វិស័យយុវនីតិសម្បទារ
 • គ្រប់គ្រងក្មេងពីអាយុ៧ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ
  សក្តានុពល ៖ សហការជាមួយអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ
 • ផ្តល់របបសន្តិសុខសង្គមជូនមុខសញ្ញាទាន់ពេលវេលា
 • ផ្តល់សេវាស្តារលទ្ធភាពពលកម្មដល់ជនពិការ
 • បានកំណត់អត្តសញ្ញាណជនពិការក្រីក្រ
 • ចុះអធិការកិច្ចមណ្ឌល អង្គការNGOs
 • ចុះផ្សព្វផ្សាយបង្កើតសមាគមមនុស្សចាស់បានគ្រប់ឃុំក្នុងខេត្ត
 • បានផ្តល់របបគោលនយោបាយដល់កុមារកំព្រាក្នុងមណ្ឌលរដ្ឋ
  បញ្ហាប្រឈម ៖
 • ខ្វះថវិការសម្រាប់ចុះធ្វើអធិការកិច្ចតាមអង្គភាពរដ្ឋ និងឯកជននានានៅក្នុងខេត្ត ស្តីពីការអនុវត្តច្បាប់ និងលើកកម្ពស់សិទ្ធិជនពិការ
  ៩. សកម្មភាពស្នូល ​និងថវិការរបស់មន្ទីរប្រចាំឆ្នាំ
 • ផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់ជនរងគ្រោះដោយដាច់ស្បៀង ទីទ័លក្រ គ្រោះធម្មជាតិនិងគ្រោះមហន្តរាយដោយយថាហេតុនៅតាមសហគមន៍
 • ប្រឹក្សាយោបល់ ស្តារនីតិសម្បទា និងសមាហរណកម្មជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស
 • គាំទ្រផ្នែកបច្ចេកទេសដល់រដ្ឋបាលថ្នាក់ខេត្ត ក្នុងការផ្តល់សេវាថែទាំជំនួសចំពោះកុមារនៅក្នុងមណ្ឌលរដ្ឋ
 • គាំទ្រផ្នែកបច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រុង ស្រុក ក្នុងការធ្វើអធិការកិច្ចមណ្ឌលថែទាំកុមារកំព្រារបស់ NGOs
 • គាំទ្រផ្នែកបច្ចេកទេសដល់រដ្ឋបាលថ្នាក់ឃុំ សង្កាត់ ក្នុងការផ្តល់សេវាជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះក្នុងសហគមន៍
 • ផ្តល់សេវាបន្សាប ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន
 • ផ្តល់សេវាសង្គមកិច្ចដល់កុមារតាមម្តាយនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ
 • ផ្តល់សេវាស្តារនីតិសម្បទាដល់អនីតិជនទំនាស់នឹងច្បាប់
 • ផ្តល់បច្ចេកទេសបង្កើតសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់
 • រៀបចំទិវាជាតិ និងអន្តរជាតិ(ទិវាមនុស្សចាស់១៥ឧសភា-ទិវាកុមារ០១មិថុនា-ទិវាជនពិការ០៣ធ្នូ)

មន្ទីរសង្គមកិច្ច អតីតយុទ្ឌជននិងយុវនីតិសម្បទា ខេត្តកំពង់ធំបានទទួលការវិភាជន៍ថវិកាពីរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៧ មានថវិកាសរុបចំនួន៖27,479.700.000 រៀលសម្រាប់ចំណាយលើចង្កោមសកម្មភាព។ នៅឆ្នាំ២០១៨នេះ មន្ទីរ សង្គមកិច្ច អតីតយុទ្ឌជននិងយុវនីតិសម្បទា ខេត្ត បានទទួលការវិភាជន៍ថវិកាពីរាជរដ្ឋាភិបាលចំនួន៖29,914.700.000 រៀលសម្រាប់គាំទ្រចង្កោមសកម្មភាព៖១.សេវាគាំទ្រការបង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម ២.សេវាពង្រឹង ពង្រីករបបសន្តិសុខសង្គម និងស្តារលទ្ធភាពពលកម្មកាយសម្បទាជនពិការ និង៣.សេវាគាំទ្រទូទៅ។
ថវិកាវិភាជន៍ពីរដ្ឋឆ្នាំ២០១៨

១០. អាសយដ្ឋានមន្ទីរ
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ស្ថិតនៅបណ្តោយផ្លូវប្រជាធិបតេយ្យ ភូមិទី២   សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ ។
លេខទូរស័ព្ទទំនាក់ទំនង    ‘៖ 012 836 831
អ៊ីមែល   œ៖ socialkpt@gmail.com