អភិបាលខេត្តកំពង់ធំប្រកាសកាត់ប្រាក់បៀវត្សរយៈពេល ៧ខែ ជូនដល់ គណ:កម្មធិការជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

72

(រដ្ឋបាលខេត្តកំពង់ធំ) ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ​បានប្រកាសកាត់ប្រាក់បៀវត្សរយៈពេល ៧ខែ ជូនដល់គណ:កម្មធិកាជាតិ ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩។

ការបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តរបស់ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺជាការបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា ៕