ឯកឧត្ដមបណ្ឌិត ថោង ខុន ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិកគត់ ជូនរដ្ឋបាលខេត្តកំពង់ធំក្នុងការរៀបចំទទួលពលករចំណាកស្រុកមកពីក្រៅប្រទេស

51

(រដ្ឋបាលខេត្តកំពង់ធំ): នាល្ងាចថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ថោង ខុន ប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន 10,000$ (មួយម៉ឺនដុល្លារសហរដ្ឋអាមេរិកគត់) ជូនរដ្ឋបាលខេត្តកំពង់ធំក្នុងការរៀបចំទទួលពលករ​ចំណាកស្រុកមក​ពីក្រៅ​ប្រទេស ដើម្បីធ្វើចត្តាឡីស័កបន្តនៅក្នុងខេត្ត ដើម្បីទប់ស្កាត់ និងការរីករាលដាលមេរោគកូវិដ១៩ ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមគោរព ជូនពរ ឯកឧត្ដមបណ្ឌិត និងលោកជំទាវ ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។