រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពន្ធនាគារខេត្ត

                                                          ព្រះរាជាណាចក្រកម្ពុជ
ខេត្តកំពង់ធំ                                      ជាតិ  សាសនា   ព្រះមហាក្សត្រ
ពន្ធនាគារខេត្ត
                                               ព័ត៌មានរបស់អង្គភាពពន្ធនាគារ ខេត្តកំពង់ធំ
១.  រូបថត ( Logo )

២.  ប្រវត្តិ សាវតា
  ពន្ធនាគារខេត្តកំពង់ធំចាស់មានទីតាំងស្ថិតនៅ ភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន​ខេត្តកំពង់ធំ សាងសង់ ក្នុងសម័យអាណានិគមនិយមបារាំង មានទំហំតូចចង្អៀត សភាពចាស់ ទ្រុធទ្រោម ដោយមានការយកចិត្ត ទុកដាក់ពី ឯកឧត្តមអភិបាលខេត្ត អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល បានផ្លាស់ប្តូរ ទីតាំង ពីពន្ធនាគារចាស់ មកសាងសង់ ពន្ធនាគារថ្មី ក្នុងឆ្នាំ២០០៩ លើភូមិសាស្រ្តដីបន្ទាយប្ញស្សី វរចល័ត នគរបាល (A3) ​ស្ថិតនៅទីតាំង ភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានផ្ទៃដីទំហំ ១៣,៥៥៦ ម៉ែតការ៉េ ។​ ជាអគារធ្វើអំពីថ្មី ប្រក់ក្បឿង ចំនួន ០៤ អគារ ។ រហូតដល់បច្ចុប្បន្នបានសាងសង់បន្ថែម ចំនួន ១៦អគារទៀត។ សរុបចំនួន ២០ អគារ ។
៣.    ទស្សនៈវិស័យ ឬចក្ខុវិស័យ
 ៤. គោលដៅ
-អប់រំកែប្រែ ស្តារនីតិសម្បទាដល់ជនជាប់ឃុំ ប្រែក្លាយជនជាប់ឃុំឲ្យក្លាយជាមនុស្សស្លូតបូត ទៀងត្រង់ លែងប្រព្រឹត្តបទលើ្មសតទៅទៀត អាចធ្វើសមាហរណកម្មទៅក្នុងសង្គមវិញ ។
-បណ្តុះបណ្តាលវិជ្ជជីវៈនានា តាមតម្រូវការទីផ្សារបច្ចុប្បន្ន ផ្តល់ឲ្យជនជាប់ឃុំមានជំនាញយ៉ាងពិតប្រាកដ អាចប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងសង្គមបាន ។
៥. ទិសដៅ
–  ពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ពន្ធនាគារឲ្យបានជាប្រចាំ។
– ពង្រឹងការអនុវត្តវិន័យ បទបញ្ជាផ្ទៃក្នុងពន្ធនាគារ។
– ពង្រឹងការអនុវត្តច្បាប់ និងនិតិវិធីពន្ធនាគារ។
– បន្តការងារអប់រំផ្នែកសតិអារម្មណ៍ដល់ជនជាប់ឃុំជាប្រចាំ ។
– ផ្តល់ប្រឹក្សា និងធ្វើតេស្តឈាម ពិនិត្យរកមេរោគអេដស៍ដល់ជនជាប់ឃុំ។
– ការពិនិត្យឆែកឆេរបន្ទប់ជនជាប់ឃុំឲ្យបានជាប្រចាំ។
– ពង្រឹងការងារគ្រប់គ្រងសំណុំរឿងជនជាប់ឃុំ បញ្ជូលទិន្ន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្ន័យជនជាប់ឃុំ។
– ពិនិត្យលើសំណើសុំរបបជនជាប់ឃុំប្រចាំខែឲ្យបានទាន់ពេលវេលា ។
– ពង្រឹងការងារបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពិរុទ្ធជន-ទណ្ឌិត។
– បន្តសហការជាមួយស្ថាប័នអង្គភាព និងអង្គការអន្តរជាតិ ដែលពាក់ព័ន្ឋ​ឲ្យបាន​លទ្ធផល​ល្អ​បន្ថែមទៀត។
៦. បេសកកម្ម
– ការពារសន្តិសុខជនជាប់ឃុំឡើងសាវនាការសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល
– ការពារសន្តិសុខជនជាប់ឃុំចេញទៅពិនិត្យជម្ងឺ និងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្ត
– ការពារសន្តិសុខជនជាប់ឃុំចេញ ដាំបន្លែ និងរៀនបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ
៧.    រចនាសម្ព័ន្ធគ្រប់គ្រង

     ៧.១ អំពីការិយាល័យចំណុះ
  ពន្ធនាគារខេត្តកំពង់ធំ មានការិយាល័យចំណុះចំនួន ៥ ដូចជា៖
–   ការិយាល័យរដ្ឋបាល សរុប
–   ការិយាល័យប្រតិបត្តិ
–   ការិយាល័យសន្តិសុខពន្ធនាគារ
–   ការិយាល័យអប់រំកែប្រែ និងស្តារនីតិសម្បទា
–   ការិយាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ
៧.២ អំពីបុគ្គលិក
មន្ត្រីពន្ធនាគារមាន        ចំនួន ៥៩ រូប , ស្រី ០៩ រូប
–  ប្រធាន និងអនុប្រធាន ចំនួន ០៤ រូប  , ស្រី ០០ រូប
–  ថ្នាក់ការិយាល័យ        ចំនួន ១០ រូប  , ស្រី ០២ រូប
–  ថ្នាក់ផ្នែក                  ចំនួន ១៩ រូប , ស្រី ០៣ រូប
–  មន្រ្តី                        ចំនួន ២៦ រូប , ស្រី ០៤ រូប
៨. ស្ថានភាពទូទៅរបស់ពន្ធនាគារ
៨.១ សក្កានុពល
អង្គភាពពន្ធនាគារ សម្រេចបាននូវលទ្ធផល សម្មិផលនានាដូចជា ៖
–   រក្សបាននូវសន្តិសុខ សណ្តាប់ធ្នាប់ពន្ធនាគារ
–   ទប់ស្កាត់ និងកាត់បន្ថយ ការប្រព្រឹត្តបទល្មើសនៅក្នុងសង្គម
–   បណ្តុះបណ្តាល បង្ហាត់បង្រៀនឲ្យទណ្ឌិតមានជំនាញពិតប្រាកដ
–   កែប្រែជនល្មើស ឲ្យក្លាយជាពលរដ្ឋស្លូតត្រង់អាចធ្វើសមាហរណកម្មទៅក្នុងសង្គមវិញ
៨.២ បញ្ហាប្រឈម
–  
ជនជាប់ឃុំមានចំនួនច្រើន អគារឃុំមានចំនួនតិច
–  កង្វះអគារ បន្ទប់ឃុំឃាំងសម្រាប់បែងចែកចំណាត់ថ្នាក់សន្តិសុខធ្វើបានតែប្រភេទបទល្មើស គ្រឿងញៀន
–  កង្វះអគារអប់រំ និងអគារបណ្តុះបណ្តាលវិជ្ជាជីវៈ
– កង្វះរបងសន្តិសុខព័ទ្ធជុំវិញពន្ធនាគារ
– កង្វះសម្ភារៈការិយាល័យ
– កង្វះក្របខ័ណ្ឌមន្រ្តី និងមន្ត្រីមានជំនាញបម្រើឲ្យការងារអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ
– ពុំទាន់មានថវិការបេសកកម្ម
– កង្វះអគារសម្រាប់មន្រ្តីស្នាក់នៅ
– កង្វះទីតំាងសម្រាប់ដាំដុះធ្វើកសិកម្ម
– ការផ្តល់របបជីវភាពជនជាប់ឃុំមានភាពយឺតយ៉ាវ ។
១០.  អាសយដ្ឋាន និងលេខទំនាក់ទំនង
ពន្ធនាគារខេត្តកំពង់ធំ បច្ចុប្បន្នស្ថិតនៅទីតាំង ភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
លេខទូរស័ព្ទទំនាក់ទំនង ៖
ប្រធានពន្ធនាគារ                          ៖ ០១២ ៨៥០៨១៨
ប្រធានការិយាល័យរដ្ឋបាល សរុប ៖ ០៩២ ៧៤៣ ៣២៤