រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍

២-សាវតាមន្ទីរ

ខ្ញុំសូមជំរាបជូនពីប្រវត្តិខ្លះរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាមន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ ខេត្តកំពង់ធំ។ តទៅនេះយើងសរសេរអក្សកាត់ហៅថា៖ (ប.ទ.ក.ធ)

  • ក្រោយអាណានិគមនិយមបារាំងបានប្រគល់ឯករាជ្យពេញលេញអោយព្រះរាជាណាចក្រកម្ពុជា សេវា (.ទ) ត្រូវបានប្រគល់ខ្មែរកាន់កាប់ទាំងបុគ្គលិកបច្ចេកទេស និងសំភារៈ។ មន្ត្រីរាជការខ្មែរនៅបន្តនិរន្តរភាពការងារ។
  • បច្ចេកទេស(.ទ)នេះអនុវត្តតាមលំអានរបស់បារាំងជាបទដ្ឋាន។ សារាចរណែនាំ ក្រដាសបោះពុម្ភប្រើប្រាស់ជាអក្សបារាំងរហូតដល់ចុងទសវត្សទី60 ទើបមានការកែប្រែជាអក្សរសាស្រ្តជាតិខ្លះ។
  • ក្នុងនោះប្រទេសកម្ពុជាពុំមានសាលាបណ្តុះបណ្តាលបច្ចេកទេស ប្រៃសណីយ៏ទេ។ ការបណ្តុះបណ្តាលបានធ្វើតាមរយៈអំឡុងពេលដែលបុគ្គលិកនោះធ្វើកម្មសិក្សា(Stage) រហូតដល់ពេលចូលក្របខ័ណ្ឌស៊ុប (Titulaire)។ មន្ត្រីដែលស្ថិតនៅក្នុងក្របខ័ណ្ឌខ្ពស់ៗ ដូចជា អភិបាល បដ្ដិគាហកៈ អធិការ បានបញ្ជូនអោយទៅរៀននៅសាលាជាន់ខ្ពស់ប្រៃសណីយ៍ ប្រទេសបារាំង(Ecole Nationale Suprieure des PTT)តាមរយៈអាហារូបករណ៏បារាំង និងអាហារូបករណ៏របស់រដ្ឋ។
  • ប្រៃសណីយ៍កម្ពុជាត្រូវបានកាត់ផ្តាច់ទាំងស្រុងជាមួយសហគមន៏អន្តជាតិនៅខែមេសារ ឆ្នាំ1975 ចុងឆ្នាំ 1979 ប្រៃសណីយ៍កម្ពុជាបើកទ្វាឡើងវិញ។ បណ្តាញ(ប.ទ)ក៏បានរៀបចំទូទាំងប្រទេសឡើងវិញ។ កាលនោះ(.ទ)មិនទាន់បង្កើតជាក្រសួងនោះទេគឺនៅជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន។

យោងលើព្រះរាជក្រម នស/រតម/0196/20ចុះថ្ងៃទី24 ខែមករា ឆ្នាំ1996 ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ទើបយើងបានផ្តាច់ខ្លួនចេញពីក្រសួងសាធារណៈការ និង ដឹកជញ្ជូនដោយឡែកមន្ទីរ(.ទ)កំពង់ធំពីឆ្នាំ 1979 មកដល់បច្ចុប្បន្នយើងមានអ្នកគ្រប់គ្រងចំនួនបីរូប ៖
                        ១- លោក អ៊ុង   រឿងឬទ្ធិ
                        ២- លោក មាស     ចរិយា
                        ៣- លោក សាល់    ស៊ីថារិទ្ធិ  កំពុងគ្រប់គ្រងមន្ទីរ និងបន្តនិរន្តភាព ពីមួយថ្ងៃទៅមួយថ្ងៃយើងបានកែប្រែវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ទៅជាសហគ្រាសធារណៈ នេះជារបត់មួយថ្មីទៀតដើម្បីរកចំណូលបង់ចូលថវិការរដ្ឋ និងចិញ្ចឹមបុគ្គលិក ឲ្យមានស្ថិរភាពតាមគោលការណ៏របស់រាជរដ្ឋាភិបាល។
3-ទស្សនៈវិស័យ ឬ ចក្ខុវិស័យ

មន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ ខេត្តកំពង់ធំ ជាស្ថាប័ន  មួយស្ថិតនៅក្រោមការដឹកនាំផ្ទាល់របស់ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍    ដែលមាន  តួនាទីសំខាន់ ក្នុងការអនុវត្តន៍គោលការដឹកនាំ គោល នយោបាយ ប្រកាស សរាចរ និង សេចក្តីណែនាំ របស់ក្រសួង​ប្រៃសណីយ៍  និងទូរគមនាគមន៍ ដោយមាន ការសម្របសម្រួលជាមួយអាជ្ញាធរខេត្ត និង អាជ្ញាធរមូលដ្ឋានលើការអនុវត្តន៍ភារកិច្ចដែលក្រសួងប្រគល់ជូន និងជាមន្ទីរដែលគ្រប់គ្រងលើសេវាកម្ម-អាជីវកម្មផ្នែក   វិស័យប្រៃសណីយ៍ និង ទូរគមនាគមន៍ក្នុងគោល បំណងបំពេញសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ។
4-គោលដៅ

– មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ធំ ពង្រឹង និងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើ ប្រាស់សេវាទូរគមនាគមន៍ តាមរយៈការពង្រីកវិសាលភាពអ៊ិនធឺណិតល្បឿនលឿនគ្រប់ដណ្តប់លើទីប្រជុំជន និងតាមទីជនបទ ព្រមទាំងបង្កើនអត្រាប្រើប្រាស់ទូរស័ព្ទដៃអ៊ិនធឺណិត និងការប្រើប្រាស់កុំព្យូទ័រ អោយបាន គ្របដណ្តប់ទូទាំប្រទេស និងភ្ជាប់ទំនាក់ទំនងល្អជាមួយពិភពលោក ការងារប្រៃសណីយ៏ គោលដៅពង្រីក សេវាឲ្យទៅដល់ជនបទដាច់ស្រយាល និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់សេវានេះ។
5-ទិសដៅ

– មន្ទីរខិតខំបំពេញការងារអោយបានល្អទៅតាមគោលការណ៏ដែលក្រសួងបានដាក់អោយអនុវត្ត។
– ខិតខំសហការណ៏ឲ្យបានល្អរវាងថ្នាក់ខេត្ត ជាមួយនិងមន្ទីរ ។
– ខិតខំជំរុញសេវាកម្មផ្សេងៗឲ្យកាន់តែល្អ និងមានជំនឿទុកចិត្តពីអតិថិជន។
-ខិតខំផ្សព្វផ្សាយឲ្យបានច្រើនថែមទៀតដើម្បីឲ្យអតិថិជនកាន់តែស្គាល់និងយល់ដឹងពីសេវាប្រៃសណីយ៍និងទូរគមនាគមន៍។
– ខិតខំសហការណ៏ឲ្យបានល្អរវាងក្រុមហ៊ុនឯកជនដែលមកដំឡើងប្រព័ន្ធនានា នូវភូមិសាស្រ្តខេត្តកំពង់ធំ។
– ផ្តល់ដំណឹងជាបន្ទាន់ទៅក្រសួង ឬ ស្ថាប័នពាក់ព័ន្ធនៅពេលក្រុមហ៊ុននានាមានបញ្ហាផេ្សងៗ។
– ខិតខំផ្សព្វផ្សាយឱ្យបានច្រើនថែមទៀតនូវសេចក្តីណែនាំលេខ​ ១១០ ប.ទចុះថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៤របស់ក្រសួងប្រសសណីយ៍ និង ទូរគមនាគមន៍ជាបន្ត។ ស្តីពីការទប់ស្កាត់ការចែកចាយស៊ីមកាតដែលមិនយកអត្តសញ្ញាណប័ណ្ណ ត្រូវបានលុបបំបាត់ចោលឱ្យអស់។
-ចុះរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែរកាបិ៍្តក្នុងក្រុង ស្ទឹងសែន  ជាមួយបណ្តាសាខាក្រុមហ៊ុននិង ប្រតិបត្តិករទូរស័ព្ទនិង អ៊ីនធឺណិតដែលមានទីតាំងក្នុងខេត្តកំពង់ធំជាបន្ត។
– ពង្រីកសេវាប្រៃសណីយ៏ឲ្យជឿនលឿន និងបែងចែកបញ្ញើឲ្យបានលឿន និងធានាមិនបាត់បង់ហើយមានតម្លៃសមរម្យ។
–ឆ្នាំ២០១៩ យើងនឹងមានប្រព័ន្ធ5G ដាក់អោយដំណើរការនៅពេលឆាប់ៗខាងមុខនេះ។
6-បេសកកម្ម

  • ជំរុញល្បឿននេះឲ្យមានគុណភាព អាចប្រគួតប្រជែងលើឆាកអន្តជាតិបាន
  • ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល
  • ជំរុញអោយមានការគាំទ្រនិងជឿទុកចិត្តពីអ្នកប្រើប្រាស់គ្រប់ស្រទាប់វណ្ណះ
  • បច្ចុប្បន្នវិស័យពត៏មានវិទ្យាបាន ដើរតួយ៉ាងសំខាន់ មិនអាចខ្វះបានដែលរដ្ឋាភិបាលអាចនិងដាក់បញ្ជូលនូវពាក្យថា ធនធានមនុស្ស +ទឹក +ភើ្លង+ផ្លូវ +ពត៏មានវិទ្យា ព្រោះបន្តិចទៀតនេះ យើងនិងមាន INTERNET ល្បឿនលឿនមួយទៀតដែល CAMBODIA យើងនេះអាចនឹងមានមុចគេ នៅអាស៊ីអាគ្នេយ៍ គឺប្រព័ន្ធ 5G ។ ដែលក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ តាមការចង្អល់បង្ហាញពីប្រមុខរដ្ឋាភិបាល អោយមានWi-Fi នៅតាមទីសាធារណះ ឬ ហៅថារដ្ឋាភិបាល E- GOVERNMENT.។
    7- រចនាសម្ព័ន្ធគ្រប់គ្រង

៧.១-ការិយាល័យ រដ្ឋបាល បុគ្គលិកនិងហិរញ្ញវត្ថុ  មានភារកិច្ចដូចខាងក្រោម៖
– 
សម្របសម្រួលរាល់សកម្មភាពការងាររបស់មន្ទីរ
           – គ្រប់គ្រងចរាចរឯកសារ និងលិខិតរដ្ឋបាលផ្សេងៗ
           – គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរ
           – គ្រប់គ្រងបញ្ជីការគណនេយ្យ ហិរញ្ញវត្ថុ បៀវត្ស មន្រ្តីរាជការ និងបុគ្គលិក
           – លើកគម្រោងផែនការថវិកាប្រចាំឆ្នារបស់មន្ទីរ
           – រៀបចំកិច្ចប្រជុំការងារផ្ទៃក្នុងរបស់មន្ទីរ​ ឬ ពិធីការ
          –  សហការ ផ្សព្វផ្សាយ សម្របសម្រួលការងារជាមួយ   សហគ្រាស និង   ទីភ្នាក់ងារនានា ផ្តល់ការគ្រប់គ្រង ធ្វើបច្ចុប្បន្នភាព លិខិតអនុញ្ញាត្តក្នុងដែនសមត្ថកិច្ចរបស់មន្ទីរ
           – សរុបរបាយការណ៍ ស្តីពី សកម្មភាពការងារ   របស់មន្ទីរ ប្រចាំខែ  ត្រីមាស ឆមាស និង ប្រចាំឆ្នាំ ព្រមទាំងអនុវត្តការងារផ្សេងៗទៀតរបស់មន្ទីរ
៧.២ ការិយាល័យប្រៃសណីយ៍ មានភារកិច្ចដូចខាងក្រោម៖
–  
រៀបចំសកម្មភាពការងារសម្រាប់អភិវឌ្ឍវិស័យប្រៃសណីយ៍ក្នុងខេត្ត
–  ចូលរួមសហការផ្សព្វផ្សាយ ពិនិត្យ និងតាមដាន អនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ទទួលពាក្យ     បណ្តឹង សម្របសម្រួលវិវាទរវាងសាខាប្រតិបត្តិករប្រៃសណីយ៍ និង អតិថិជន
           –  សរុបរបាយការណ៍ ស្តីពី សកម្មភាពការងារ   របស់មន្ទីរ ប្រចាំខែ  ត្រីមាស ឆមាស និង ប្រចាំឆ្នាំ ព្រមទាំងអនុវត្តការងារផ្សេងៗទៀតរបស់មន្ទីរ
–  ត្រៀមពិនិត្យលើបញ្ហាគ្រឿងញៀនដែលអាចលួចជ្រៀតចូលតាមកញ្ចប់បញ្ញើ។
 ៧.៣ ការិយាល័យទូរគមនាគមន៍  មានភារកិច្ចដូចខាងក្រោម៖
–  
រៀបចំសកម្មភាពការងារសម្រាប់អភិវឌ្ឍវិស័យទូរគមនាគមន៍ក្នុងខេត្តចូលរួមសហការផ្សព្វផ្សាយ ពិនិត្យ និងតាម ដានអនុវត្តគោលនយោបាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត   ទទួលពាក្យបណ្តឹង  សម្របសម្រួលវិវាទរវាងសាខាប្រតិបត្តិករ ទូរគមនាគមន៍ និងអតិថិជន
           –  សហការជាមួយប្រតិបត្តិករ ទូរគមនាគមន៍ដែល  បោះទីតាំង  ត្រួតពិនិត្យបណ្តាស្ថានីយ៍ទូរគមនាគមន៍ ផ្តល់គ្រប់គ្រងតាមដានការប្រើប្រាស់រលកអាកាសវិទ្យុនិង អ៊ីនធឺណិតរៀបចំ ផ្តល់ គ្រប់គ្រង និង ធ្វើបច្ចុប្បន្នភាព លិខិអនុញ្ញាត
–  
សរុបរបាយការណ៍ ស្តីពី សកម្មភាពការងារ   របស់មន្ទីរ ប្រចាំខែ  ត្រីមាស ឆមាស និង ប្រចាំឆ្នាំ ព្រមទាំងអនុវត្តការងារផ្សេងៗទៀតរបស់មន្ទីរ

  • ត្រៀមអនុវត្តន៍ប្រកាសលេខ២៥០ ស្តីពីការរៀបចំសាងសង់ ឬ រុះរើប្រព័ន្ធផ្សេងៗ ត្រូវឆ្លងកាត់ និយ័តករ និងជូនដំណឹងមកមន្ទីរជាមុខសិន។

៧.៤ ការិយាល័យបច្ចេកវិទ្យាគមនាគមន៍ និង ពត៌មាន  មានភារកិច្ចដូចខាងក្រោម៖
–  
រៀបចំសកម្មភាពការងារសម្រាប់ អភិវឌ្ឍវិស័យ   បច្ចេកវិទ្យាគមនាកមន៍និងពត៌មានក្នុងខេត្ត
         –  ចូលរូមសហការផ្សព្វផ្សាយ ពិនិត្យ   និងតាមដានអនុវត្តន៍គោលនយោបាយ ច្បាប់ លិខិត បទដ្ឋានគតិយុទ្ធ សហការថែទាំ  និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធពត៌មានជាតិ ប្រព័ន្ធវីដេអូនៃសន្និសិទ ប្រព័ន្ធសន្តិសុខពត៌មានប្រព័ន្ធការងារនៃ រដ្ឋាភិបាលអេឡិចត្រូនិច និងសេវាអ៊ីនធឺណិតរបស់រាជរដ្ឋាភិបាល
         –  សហការផ្សព្វផ្សាយ  បណ្តុះបណ្តាល និង គ្រប់គ្រងពិព័រណ៍បច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន
         –  សរុបរបាយការណ៍ ស្តីពី សកម្មភាពការងារ   របស់មន្ទីរ ប្រចាំខែ  ត្រីមាស ឆមាស និង ប្រចាំឆ្នាំ ព្រមទាំងអនុវត្តការងារផ្សេងៗទៀតរបស់មន្ទីរ
៧.៥ ការិយាល័យប្រៃសណីយ៍  និង  ទូរគមនាគមន៍ តាមស្រុក មានភារកិច្ចដូចខាងក្រោម៖
–  
ចូលរួមសហការនិងរៀបចំ និង   តាមដាន  ការអនុវត្តគម្រោងកាតព្វកិច្ចសេវាសកលក្នុងវិស័យប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍  និង  ពត៌មាន
         –  សហការផ្សព្វផ្សាយ បណ្តុះបណ្តាល និង ជំរុញការប្រើប្រាស់ បច្ចេកវិទ្យាគមនាគមន៍ និង ពត៌មាន នៅជនបទ រៀបចំវគ្គបណ្តុះបណ្តាល របស់វិទ្យាស្ថានជាតិប្រៃសណីយ៍ និងទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន
–  និងអនុវត្តន៍គ្រប់ទំរង់ដែលក្រសួងនិង មន្ទីរ ប.ទ ដាក់អោយអនុវត្តន៍ ។​
          –   សរុបរបាយការណ៍ ស្តីពី សកម្មភាពការងារ   របស់មន្ទីរ ប្រចាំខែ  ត្រីមាស ឆមាស និង ប្រចាំឆ្នាំ ព្រមទាំងអនុវត្តការងារផ្សេងៗទៀតរបស់មន្ទីរ​ ។
សរុបសេចក្តីមកផែនការ យុទ្ធសាស្រ្តថវិកា  គឺជាយុន្តការមួយនៃដំណើរការរៀបចំថវិកា ប្រចាំឆ្នាំដើម្បី អនុវត្តក្នុងក្របខ័ណ្ឌ នៃការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ នឹងទិសដៅយុទ្ធសាស្រ្តនៃ ការកែទម្រង់ថវិកានៅ កម្ពុជា។
៨-ស្ថានភាពទូទៅនៃវិស័យមន្ទីរអង្គភាព(សក្កានុពល និងបញ្ហាប្រឈម)

ក-សក្កានុពលវិស័យប្រៃសណីយ៏
+ចំនួនស្រុក/ឃុំដែលមានសេវាប្រៃសណីយ៏

-ចំនួន០៧ស្រុកនិងក្រុង០១
-ចំនួន៧៣ឃុំនិង០៨សង្កាត់
ខ-សក្កានុពលវិស័យទូរគមនាគមន៏

+ ចំនួនស្រុក/ឃុំដែលមានសេវាទូរស័ព្ទអចល័ត(ទូរស័ព្ទលើតុ)
-ចំនួន០២(ក្រុងស្ទឹងសែន និង ស្រុក កំពង់ស្វាយ )គឺក្រុមហ៊ុនទូរគមនាគមន៏កម្ពុជា និង Camintel
-ចំនួនអតិថិជនជាវទូរស័ព្ទអចល័តនៅខេត្តចំនួន164នាក់

១-ក្រុងស្ទឹងសែនចំនួន៦សង្កាត់ មានអ្នកប្រើប្រាស់ចំនួន ១៤៩ ខ្នងផ្ទះ
២-ស្រុកកំពង់ស្វាយ ចំនួន ១​ឃុំ  គឺឃុំក្តីដូង មានអតិថិជនជាវទូរស័ព្ទអចល័តមានចំនួន ១៥ ខ្នងផ្ទះ ។

+ចំនួន ស្រុក/ឃុំដែលមានសេវាអ៊ីនធើណិត

-ចំនួន០៨(ក្រុង១,ស្រុក៧គឺស្ទឹងសែន.បារាយណ៏.សន្ទុក.កំពង់ស្វាយ.ស្ទោង.សណ្តាន់.ប្រាសាទបល្ល័ង្គ.ប្រាសាទសំបូរ
-ចំនួន៨សង្កាត់និង៧០ឃុំ
-ចំនួនសាលអ៊ីនធើណិត​នៅខេត្តៈ  គ្មាន
-ចំនួនសាលអ៊ីនធើណិតតាមស្រុក/ឃុំចំនួន គ្មាន

អំពីហេដ្ឋារចនាសម្ព័ន្ធ(កាប្តិ៍Optic និង Microwave)ឆ្លងកាត់ខេត្ត

ក-ចំនួន និង ឈ្មោះក្រុមហ៊ុនដែលមានកាប្តិ៍អ៊ុបទិកឆ្លងកាត់
-ចំនួន  04  ក្រុមហ៊ុន

+ Tc,  Metfone,  Cfone,  Huawei

ខ-ចំនួន និង ឈ្មោះក្រុមហ៊ុនដែលមាន ​Microwave ឆ្លងកាត់

-ក្រុមហ៊ុន Mobitel
-ក្រុមហ៊ុន Smath+Hello
-ក្រុមហ៊ុន starcell
-ក្រុមហ៊ុន Mertfone+ Biline
– ក្រុមហ៊ុន Edotco
– ក្រុមហ៊ុន Ezecom
គ-ការងារស្ថិតិស្ថានីយ៏វិទ្យុគមនាគមន៏

-វិទ្យុគមនាគមន៏(អាយកូម)ចំនួនគ្មានស្ថានីយ៏
-បង្គោលអង់តែន            ចំនួន  2៤០ស្ថានីយ៏
-ស្ថានីយ៏វិទ្យុផ្សាយសម្លេងFM  ចំនួន 21 ស្ថានីយ៏(ផ្សាយផ្ទាល់ចំនួន 11 ស្ថានីយ៍ និងផ្សាយបន្តចំនួន 10 ស្ថានីយ៍)
-ស្ថានីយ៏ទូរទស្សន៍ចំនួន14 ស្ថានីយ៍(បុស្តិ៏ផ្សាយបន្តរចំនួន10 ស្ថានីយ៍)និងទូរទស្សន៍ខ្សែកាប្តិចំនួន 04ស្ថានីយ៍។
– សូមបញ្ជាក់ថាបច្ចុប្បន្នយើងមានសេវាទូរស័ព្ទ គ្របដណ្តប់ទូទាំងខេត្ត និងមានប្រព័ន្ធ Internet អាចទទួលយកបាន។ នៅទូទាំងខេត្តមានប្រជាជនប្រើប្រាស់ 98%។
គ-បញ្ហាប្រឈម

– ខ្វះខាតបុគ្គលិកដែលមានជំនាញគ្រប់គ្រាន់។
– ស្ថានភាពខ្សែកាប្តិរាយប៉ាយធ្វើឱ្យបាត់បង់ស្ថានភាពសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពក្រុង។
– ខ្វះខាតអាគារតាមស្រុក ឲ្យបានសមរម្យជាស្ថាប័នរដ្ឋ។
– ខ្វះខាតមធ្យោបាយក្នុងពេលចុះបំពេញបេសកកម្មនានា។
– ក្រុមហ៊ុនមួយចំនួនធ្វើអ្វីគឺមិនចង់សហការជាមួយមន្ទីរ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
– ប្រព័ន្ធអ៊ីនធើណិតមានភាពយឺតយ៉ាវ និងរអាក់រអួល នៅខេត្តនិងស្រុកខ្វះមធ្យោបាយដើម្បីត្រួតពិនិត្យ
|៩-សកម្មភាពស្នូល និងថវិការបស់មន្ទីរប្រចាំឆ្នាំ
 

១០-អាសយដ្ឋាន និងលេខទំនាក់ទំនង (លេខទូរស័ព្ទមន្ទីរ)