រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរផែនការ

១.សាវតា
        ក្រសួងផែនការបានបដិសន្ធិឡើងតាម ព្រះរាជក្រម នស/រកម/០១៩៦/១១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ស្ដីពី ការបង្កើតក្រសួងផែនការ។
២.ចក្ខុវិស័យ
ត្រូវបានកំណត់ក្នុងផែនការការយុទ្ធសាស្ត្រ ដោយឈរលើមូលដ្ឋាននៃគោលការណ៍៥ចំណុច៖ ភាពសំខាន់ ភាពសុចរិត ភាពអាចប្រើប្រាស់បាន វិជ្ជាជីវៈនិយម និងជំនឿទុកចិត្ត។
៣.គោលដៅ របស់មន្ទីរផែនការ
          មន្ទីរផែនការរាជធានី ខេត្ត មានគោលដៅ និងទិសដៅកិច្ចដូចតទៅ៖
– បណ្ដុះបណ្ដាល និងណែនាំបច្ចេកទេសក្នុងការរៀបចំការអនុវត្តតាមដានត្រួរពិនិត្យ និងវាយតម្លៃគោលដៅ អភិវឌ្ឍន៍ ផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលតាមប្រព័ន្ធវិមជ្ឈការក្នុងក្របខណ្ឌ រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ និងឃុំ សង្កាត់។
– សម្របសម្រួលជាមួយស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជនលើការរៀបចំ និងអនុវត្តគោលដៅ អភិវឌ្ឍន៍ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ កម្មវិធីវិនិយោគ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលសម្រាប់រយៈពេលវែង មធ្យម និងរយៈពេលខ្លី និងការរៀបចំវេទិការអភិវឌ្ឍខេត្ត។
– សម្របសម្រួលការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ នៃផែនការមូលដ្ឋាន និង សម្រប សម្រួល គាំទ្រដំណើរការសិក្ខាសាលាសមាហរកម្មផែនការថ្នាក់ ក្រុង ស្រុក ខ័ណ្ឌ។
– អនុវត្ត និងសម្របសម្រួលការបណ្ដុះបណ្ដាលការប្រមូលទិន្នន័យមូលដ្ឋាន ការរៀបចំចងក្រងផលិតឯសារព័ត៌ មានស្ថានភាព ឯកាសារពិន្ទុវិស័យ ឯកសារអត្រាភាពក្រីក្រ និងឯកសារផ្សេងៗទៀត។ វិភាគទិន្នន័យមូលដ្ឋាន និងកំណត់ចំណាត់ថ្នាក់ភាពក្រីក្រតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់។
– ប្រមូលទិន្នន័យ ចងក្រងស្ថិតិប្រជាសាស្ត្រ ចងក្រងស្ថិតិបឋមវិស័យសេដ្ឋកិច្ច សង្គមកិច្ច ប្រមូលតម្លៃទំនិញ ទីផ្សារសម្រាប់កសាងសន្ទស្សន៍ថ្លៃ អត្រាអតិផរណា ប្រមូលទិន្នន័យនិងចងក្រងឯកសារផលិតផលក្នុងស្រុក សរុប (GDP) តាមវិធីសាស្រ្តគណនេយ្យជាតិ។
– តាមដានការអនុវត្តគម្រោងវិនិយោគ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ។ ចូលរួមផ្ដល់ អនុសាសន៍លើរាល់សកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល និងវិនិយោគឯកជនរបស់រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់។ ចូលរួមដេញថ្លៃរាល់គម្រោងវិនិយោគបីឆ្នាំរំកិល ​និងចុះពិនិត្យជាក់ស្ដែងតាមវិធីសាស្រ្តនៃ ប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងដែលកំពង់អនុវត្ត ឬគម្រោងនឹងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីវិ និយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ។
– អនុវត្តវិធីសាស្រ្តនៃការប្រមូលទិន្នន័យស្ថិតិថ្នាក់ក្រោមជាតិ និងរៀបចំរបាយការណ៍ស្ថិតិវិភាគ និងផែនទី ស្ថិតិរដ្ឋបាលថ្នាក់ក្រោមជាតិ។
– ចូលរួមអនុវត្ត និងសម្របសម្រួលការធ្វើជំរឿនកសិកម្ម ជំរឿនសហគ្រាស ការធ្វើអង្កេតប្រជាសាស្រ្ត អង្កេត សេដ្ឋកិច្ចសង្គមកិច្ច និងអង្កេតកសិម្មផ្សេងៗតាមការកំណត់របស់ក្រសួងផែនការ។
– សម្របសម្រួល និងធ្វើសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវីល និងផ្នែក ឯកជនលើរាល់សកម្មភាពដែលពាក់ព័ន្ធនឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ ដើម្បីពង្រឹងសមត្ថភាព និងកែលម្អ តាមរយៈសកម្មភាពបណ្ដុះបណ្ដាល សិក្ខាសាលាអភិវឌ្ឍន៍សហគមន៍។
– តម្លើង ថែទាំ ជួសជុល ប្រព័ន្ធបណ្ដាញកុំព្យូទ័រផ្ទៃក្នុង។ គ្រប់គ្រងការបញ្ជូនការទទួលព័ត៌មាន និងទិន្នន័យ ស្ថាប័នពាក់ព័ន្ធ ធានានូវសុវត្ថិភាពទិន្នន័យក្នុងប្រព័ន្ធស្ថិតិផែនការ។ ការងារអភិវឌ្ឍន៍ប្រព័ន្ធ តម្លើងកម្មវិធី ដោយរួមបញ្ចូលទាំងប្រព័ន្ធព័ត៌មានភូមិសាស្រ្ត ការរៀបចំផែនទីស្ថិតិ និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋាន អភិវឌ្ឍន៍ផ្នែកទន់ ដើម្បីប្រសិទ្ធិភាពទិន្នន័យមូលដ្ឋាន។ សិក្សាស្រាវជ្រាវពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្នាក់ក្រោមជាតិ។
– ធ្វើរបាយការណ៍អំពីសកម្មភាពការងារជូនក្រសួងផែនការតាមការកំណត់។
– បំពេញកិច្ចការផ្នែកថវិការៀបចំ ហិរញ្ញវត្ថុ គណនេយ្យ លទ្ធកម្មសាធារណៈ និងរៀបចំផែនការថវិកាប្រចាំឆ្នាំ។
– រៀបចំរបាយការណ៍គ្រប់គ្រងថវិកាប្រចាំឆ្នាំរបស់មន្ទីរ
– គ្រប់គ្រងចលនទ្រព្យ និងអចលនទ្រព្យ សន្និធិសម្ភារៈ និងបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរ
– រៀបចំផែនការសកម្មភាពអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅរាជធានី ខេត្ត។
– ធ្វើសិក្ខាសាលាផ្សព្វផ្សាយ និង បើកវគ្គបណ្តុះបណ្តាលស្តីពីនិតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដល់មន្រី្ត សម្របសម្រួលកម្មវិធីអត្តសញ្ញាណកម្មក្រីក្រ មេឃុំ ស្មៀន ក្រុមប្រឹក្សា ឃុំ សង្កាត់ និងក្រុមតំណាងភូមិ។
– សម្របសម្រួល ប្រមូលចងក្រងព័ត៌មានអំពីគ្រួសារក្រីក្រ ចំណាត់ថ្នាក់ គ្រួសារក្រីក្រការថតរូបការ បញ្ចូលទិន្នន័យគ្រួសារក្រីក្រ និងការផលិតប័ណ្ណសមធម៌។ពេញការងារ និងភារកិច្ចផ្សេងៗទៀតតាមការកំណត់ របស់ថ្នាក់ដឹកនាំមន្ទីរ។ពេញមុខងារ និងភារកិច្ចចាំបាច់ផ្សេងៗទៀតដែលរដ្ឋមន្រ្តីក្រសួនផែនការប្រគល់ជូន។
៤.ទិសដៅរបស់មន្ទីរផែនការ
១. ការរៀបចំធាតុចេញនានាដែលពាក់ព័ន្ធនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
២. ការរៀបចំធាតុចេញពិសេសផ្សេងទៀតដែលនឹងត្រូវបង្កើតឡើងដោយអគ្គនាយកដ្ឋានផែនការ
៣. ការបន្តចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវ ប្រសិទ្ធភាពនៃធនាធានអភិវឌ្ឍន៍
៤. បន្តពង្រឹងកិច្ចសម្របសម្រួលនៅកម្រិតអន្តរក្រសួង និងអន្តរជាតិ ជាមួយដៃគូអភិឌ្ឍន៍ តាមរយៈ សកម្មភាពនានា
៥. សម្របសម្រួល ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធសិត្ថិជាតិ និងសមត្ថភាពស្ថាប័នវិទ្យាស្ថានជាតិស្ថិតិ
៦. សម្របសម្រួល កែលម្អប្រព័ន្ធស្ថិតិ និងសមត្ថភាពស្ថាប័នវិទ្យាស្ថានជាតិស្ថិតិ
៧. កែលម្អការផ្ដល់ព័ត៌មាន និងការកើនឡើងនៃការប្រើប្រាស់ស្ថិតិផ្លូវការ
៨. រៀបចំផែនការយុទ្ធសាស្ត្រក្រសួងផែនការ
៩. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពពាក់ព័ន្ធទាំងអស់ របស់ក្រសួងផែនការក្នុងការអនុវត្តយុទ្ធសាស្ត្រ អន្តរវិស័យនានារបស់រាជរដ្ឋាភិបាលកម្ពុជា
៥.បេសកកម្មរបស់មន្ទីរផែនការរាជធានី-ខេត្ត
  មន្ទីរផែនការរាជធានី ខេត្ត ត្រូវបានប្រគល់ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលសកម្មភាពការងារ របស់ក្រសួងផែនការ ដឹកនាំ គ្រប់គ្រង សម្របសម្រួលលើការងារ៖ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ កម្មវិធីវិនិយោគ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលទិន្នន័យមូលដ្ឋាន កម្មវិធីអត្ត សញ្ញាណកម្មគ្រួសារក្រីក្រ អង្កេតជំរឿ តាមដានត្រួតពិនិត្យវាយតម្លៃអាហារូបត្ថម្ភ កិច្ចសហប្រតិបត្តិការស្ថិតិ ការងារពាក់ព័ន្ធ និងប្រជាជននិងអភិវឌ្ឍ សិក្សាស្រាវជ្រាវពីវិទ្យាសាស្រ្តបច្ចេកវិទ្យា សម្រាប់ការងារអភិវឌ្ឍន៍ នៅថ្នាក់ក្រោមជាតិ។
៦. រចនាសម្ព័ន្ធគ្រប់គ្រង
   ៦.១ អំពីការិយាល័យជំនាញចំណុះមន្ទីរផែនការរាធានី-ខេត្ត
     រចនាសម្ព័ន្ធរបស់មន្ទីរផែនការ ត្រូវបានបញ្ជាក់នៅក្នុងប្រកាសលេខៈ១៣៧ប្រក.ផក ស្ដីពី ” ការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរផែនការាជធានី ខេត្ត ” មន្ទីរផែនការខេត្តកំពង់ធំមានការិយាល័យចំនួន៦ និង ការិយាល័យផែនការចំនួន ៨ ក្រុង-ស្រុក ៖
      ៦.១.១.ការិយាល័យ រដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ
                ក.ការងាររដ្ឋបាលទូទៅ
 – ទទួលខុសត្រូវក្នុងការប្រើប្រាស់ រក្សាទុករបស់មន្ទីរ
– គ្រប់គ្រង ចរាចរ និងបែងចែកលិខិតចេញ ចូល
– គ្រប់គ្រងតម្កល់ទុកឯកសារ លិខិតបទដ្ឋានគតិយុត្តិ និងព័ត៌មាន
– ធ្វើរបាយការណ៍ពីលទ្ធផលការងារតាមកាលកំណត់ និងរៀបចំគម្រោងនានារបស់មន្ទីរ
– រៀបចំសន្និបាត វេទិកា សិក្ខាសាលា ការបណ្តុះបណ្ដាល និងការប្រជុំនានា
– គេហបាលរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព អនាម័យអង្គភាព
– ទំនាក់ទំនងការងារសាធារណៈ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ អន្តរជាតិ សង្គម ស៊ីវិល និងវិស័យឯកជនពាក់ព័ន្ធ។
ខ.ការងារគ្រប់គ្រងបុគ្គលិក
– រៀបចំសំណើរនៃការរៀបចំធនធានមនុស្សស្របតាមរចនាសម្ព័ន្ធគ្រប់គ្រង
– រៀបចំផែនការបណ្ដុះបណ្ដាល និងសុក្រិត្យការមន្រ្តីរាជការរបស់មន្ទីរ
– គ្រប់គ្រងបុគ្គលិក សំណុំឯកសារ ប័ណ្ណសំគាល់ខ្លួនមន្រ្តីរាជការ និងតាមដានបញ្ជីវត្តមានធ្វើ ការងាររបស់មន្រ្តីរាជការ
– រៀបចំសំណើ តែងតាំង តម្លើងថ្នាក់ តម្លើងឋានន្តរស័ក្តិ ការផ្លាស់ប្តូរ ការលើកទឹកចិត្តមន្រ្តី រាជការ និងការដាក់ពិន័យ។
គ.ការងារគ្រប់គ្រងហិរញ្ញវត្ថុ
   ៦.១.២. ការិយាល័យ ផែនការ
ក.ផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរាជធានី ខេត្ត ក្រុង ស្រុក និងសង្កាត់ ឃុំ
បណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងធ្វើសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការរៀបចំ ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រោមជាតិស្របតាមគោលនយោបាយផែនការថ្នាក់ក្រោម ជាតិ ប្រកាសអន្តរក្រសួង និងសេចក្តីនាំបច្ចេកទេសស្ដីពីការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ។
– អនុវត្ត និងសម្របសម្រួល រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគរបស់ រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ ស្របតាមសេចក្តីណែនាំបច្ចេកទេសស្ដីពីការរៀបចំផែនការ អភិវឌ្ឍន៍​ កម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ ព្រមទាំងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ។
– ប្រមូលព័ត៌មានគម្រោងវិនិយោគថ្នាក់ក្រោមជាតិ បញ្ចូលទិន្នន័យគម្រោងតាមកម្មវិធី(SDP) គ្រប់គ្រង ទិន្នន័យគម្រោង ផលិតឯកសារនានាស្ដីពីគម្រោងអភិវឌ្ឍន៍ថ្នាកើក្រោមជាតិ ផ្សព្វផ្សាយដល់ស្ថាប័ន រដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីកៀគរធនធានសម្រាប់អភិវឌ្ឍន៍មូលដ្ឋាន។
– សម្របសម្រួលជាមួយមន្ទីរជំនាញ អង្គការសង្គមស៊ីវិល និងវិស័យឯកជន អង្គភាពពាក់ព័ន្ធនានាដើម្បី ប្រមូលព័ត៌មានធាតុចូល រៀបចំសូចនាករសំខាន់ៗសម្រាប់ជាគោលដៅអភិវឌ្ឍន៍ ទាក់ទងនឹងការរៀបចំផែន ការអភិវឌ្ឍន៍ កម្មវិធីវិនិយោគ និងរៀបចំសិក្ខាសាលា កិច្ចប្រជុំពីគ្រោះយោបល់ផ្សេងៗសម្រាប់អភិវឌ្ឍន៍នៅ ថ្នាក់ជាតិ។
– ផ្សព្វផ្សាយណែនាំអនុវត្ត និងសម្របសម្រួលបច្ចេកទេសដំណើរលើការរៀបចំវេទិការអភិវឌ្ឍន៍កិច្ចប្រជុំពីគ្រោះ យោបល់ សិក្ខាសាលាសមាហរកម្មផែនការ ថ្នាក់ក្រុង ស្រុក ខ័ណ្ឌ និងផ្សព្វផ្សាយលទ្ធផលសមាហរកម្ម ផែនការ។
– សហការជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធ (រដ្ឋបាលខេត្ត មន្ទីរសេដ្ឋកិច្ច និហិរញ្ញវត្ថុ) ដើម្បីប្រមូលព័ត៌មាន វិនិយោគឯកជន កិច្ចសន្យាកិច្ចសហប្រតិបត្តិការអន្ដរជាតិរបស់រាជធានី ខេត្ត សម្រាប់សិក្សាវិភាគកំនើន សេដ្ឋកិច្ចជូនរាជធានី ខេត្ត និងក្រសួងផែនការ។
– ចូលរួមក្នុងដំណើរការរៀបចំលក្ខណវិនិច្ឆ័យជ្រើសរើសគម្រោងវិនិយោគ ប្រើប្រាស់មូលនិធីវិនិយោគថ្នាក់ ក្រោមជាតិ។
    ខ. ការងារទិន្នន័យមូលដ្ធាន ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ
បណ្តុះបណា្តលនិតិវិធីនៃដំណើរការប្រមូលទិន្នន័យមូលដ្ធាន និងសម្របសម្រួលដំណើរការប្រមូលទិន្នន័យ តាមភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខ័ណ្ឌ។
– បណ្តុះបណា្តលការបញ្ចូលទិន្នន័យ និងការផលិតឯកសារព័ត៌មានស្ថានភាព ពិន្ទុវិស័យ
– អត្រាក្រីក្រ ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឯកសារផ្សេងៗទៀត
– បណ្តុះបណ្តាលពង្រឹងសមត្ថភាព ធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព ឯកសារពិន្ទុវិស័យ ឯកសារអត្រាភាពក្រីក្រ ឯកសារអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីវភាព និងឯកសារ ផ្សេងៗទៀតសម្រាប់ជាឧបករណ៍ នៃការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ និង សម្រាប់គ្រប់គ្រងការអភិវឌ្ឍន៍មូលដ្ឋាន។
    គ. ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ
ផ្សព្វផ្សាយព័ត៌មានលទ្ធផលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ សម្រាប់តម្រូវការយុទ្ធសាស្រ្តជាតិគាំពារសង្គម មូលនិធិសមធម៌ និងតម្រូវការផ្សេងៗទៀត។
    ឃ. ការងារអាហាររូបត្ថម្ភ
សំរបសំរួលជាមួយមន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធដែល ធ្វើការពាក់ព័ន្ធនឹងអាហាររូបត្ថម្ភ។
– សិក្សាស្រាវជ្រាវពីកង្វះអាហាររូបត្ថម្ភ សេចក្តីត្រូវការ និងបញ្ហាពាក់ព័ន្ធនឹង អាហាររូបត្ថម្ភ និង រាយការណ៍ជូន មន្ទីរ និង ក្រសួង។
– បង្កើនការផ្សព្វផ្សាយ ចំណេះដឹងស្តីពីអាហារូបត្ថម្ភឲ្យបានទូលំលាយទូទាំង រាជធានី ខេត្ត។
     ៦.១.៣. ការិយាល័យស្ថិតិ
      ក.ស្ថិតិថ្នាក់ក្រោមជាតិ
បណ្តុះបណ្តាល ប្រជុំ ធ្វើសិក្ខាសាលាពីវិធីសាស្រ្ត នៃការប្រមូលទិន្នន័យស្ថិតិស្តីពីប្រជាសាស្រ្តស្ថានភាពគ្រួសារ និងចរិតលក្ខណៈប្រជាសាស្រ្តដ៏ទៃទៀត។
– ប្រមូល និងចងក្រងស្ថិតិថ្នាក់ក្រោមជាតិ ស្តីពីស្ថិតិវិស័យសេដ្ឋកិច្ច សង្គមកិច្ចធនធានធម្មជាតិ បរិស្ថាន រដ្ឋបាលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បរិយាប័ន្ន សមធម៌ សង្គម។
– ប្រមូលចងក្រងវិភាគ និងបោះពុម្ពផ្សព្វផ្សាយទិន្នន័យស្ថិតិបឋមថ្នាក់រាជធានី ខេត្ត។
– អនុវត្តវិធីសាស្រ្តនៃការប្រមូលទិន្នន័យស្ថិតិរដ្ឋបាលថ្នាក់ក្រោមជាតិ និងការរៀបចំរបាយការណ៍សិ្ថតិវិភាគ និងផែនទីសិ្ថតិថ្នាក់ក្រោមជាតិ។
– អនុវត្តនិងសម្របសម្រួលដំណើការប្រមូលទិន្នន័យស្តីពីសិ្ថតិប្រជាសាស្រ្តរាជ ធានី ខេត្តនិងការរៀបចំចងក្រងបោះពុម្ពផ្សាយស្ថិតិប្រជាសាស្រ្តជូនក្រសួងផែនការរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធ។
– ណែនាំ និងសម្របសម្រួលសកម្មភាពស្ថិតិ និង សហប្រតិបត្តិការការងារស្ថិតិថ្នាក់រាជធានី ខេត្ត ជាមួយស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។
– ចងក្រង ទិន្នន័យស្ថិតិប្រចាំឆ្នាំសម្រាប់ថ្នាក់រាជធានី ខេត្ត។
     ខ.សន្ទស្សន៍ថ្លៃ និងគណនេយ្យជាតិ
ប្រមូលថ្លៃទំនិញទីផ្សារសម្រាប់កសាងសន្ទស្សន៍ថ្លៃ(CIP)អត្រាអតិផរណា។
– ការបណ្តុះបណ្តាល ប្រជុំប្រមូលទិន្នន័យតាមវិស័យពាក់ព័ន្ធ ដើម្បីចងក្រងឯកសារផលិត ផល ក្នុងស្រុកសរុប(CIP)អត្រាអតិផរណា។ របស់រាជធានី ខេត្ត តាមវិធីសាស្ត្រគណនេយ្យជាតិ។
-ធ្វើសិក្ខាសាលាពិគ្រោះយោបល់ និងបង្ហាញលទ្ធផលផលិតផលក្នុងស្រុកសរុបរាជធានី ខេត្ត និងវឌ្ឍន៍ភាពនៃកំណើនសេដ្ឋកិច្ចខេត្ត និងផ្សព្វផ្សាយ។
-បោះពុម្ព និងផ្សព្វផ្សាយទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) សំរាប់រាជធានី ខេត្ត។
គ. អង្កេត និងជំរឿន
ចូលរួមអនុវត្ត និងសម្របសម្រួលដំណើរការធ្វើជំរឿនប្រជាជន ជំរឿនកសិកម្ម ជំរឿនសហគ្រាស ការធ្វើអង្កេតប្រជាសាស្ត្រនិងសុខភាព អង្កេតសេដ្ឋកិច្ចសង្គមកិច្ច អង្កេតកសិកម្ម និងការអង្កេតផ្សេងៗ តាមការកំណត់របស់ក្រសួងផែនការ។
– សម្របសម្រួលដឹកនាំការងារធ្វើជំរឿនអង្កេត ឬសំរង់ព័ត៌មានស្ថិតិតាមវិស័យផ្សេងៗ ។
– បណ្តុះបណ្តាលជំនាញអ្នកជំរឿន និងអង្កេត។
– ផ្សព្វផ្សាយរាល់ព័ត៌មានស្ថិតិជូន បណ្តាវិស័យ-មូលដ្ឋាន-អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងអ្នកប្រើប្រាស់។
     ៦.១.៤. ការិយាល័យ តាមដានត្រួតពិនិត្យ និងវាយតម្លៃ
ក. តាមដានត្រួតពិនិត្យវាយតម្លៃផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ
រៀបចំសិក្ខាសាលាផ្សព្វផ្សាយ បណ្តុះបណ្តាលពង្រឹងសមត្ថភាព ប្រជុំតម្រង់ទិសដៅថ្នាក់ក្រោមជាតិស្តីពី លិខិតបទដ្ឋាន និងរៀបចំសេចក្តីណែនាំបច្ចេកទេសតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ។
– អនុវត្ត និងសម្របសម្រួល ដំណើរការតាមដានត្រួតពិនិត្យនិង វាយតម្លៃអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ។ ប្រមូលព័ត៌មានត្រួតពិនិត្យលទ្ធផល និងវាតម្លៃពីប្រសិទ្ធភាពនៃការអនុវត្ត គម្រោងវិនិយោគថ្នាក់ក្រោមជាតិ។
– តាមដានវឌ្ឍនភាពនៃការសម្រេចបានសូចនាករ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផែនការអភិវឌ្ឍន៍ និងកម្មវធីវិនិយោគថ្នាក់ក្រោមជាតិ ដោយសហការ និងសម្របសម្រួលជាមួយបណ្តាមន្ទីរជំនាញ អង្គការសង្គម ស៊ីវិល វិស័យឯកជន និងអង្គភាពពាក់ព័ន្ធ។ សហការជាប្រចាំជាមួយអ្នកអនុវត្តគម្រោងអ្នកផ្តល់មូលនិធិ អ្នកទទួលផលជាមួយខ្សែរយៈត្រួតពិនិត្យវាយ តម្លៃបណ្តាមន្ទីរមូលដ្ឋាននានា ដើម្បីតាមដានត្រួតពិនិត្យល្បឿន នៃការអនុវត្តន៍កម្មវិធីវិនិយោគ។
– រៀបចំរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគម្រោងតាមកម្មវិធី គ្រប់គ្រងទិន្នន័យគម្រោង អភិវឌ្ឍន៍ថ្នាក់ ក្រោមជាតិ (SDP) និង ការអនុវត្តគម្រោងវិនិយោគថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ។
– ចូលរួមក្នុងដំណើរការរៀបចំគម្រោង និងការដេញថ្លៃគម្រោង វិនិយោគប្រើប្រាស់មូលនិធីវិនិយោគថ្នាក់ ក្រោមជាតិ។
– រៀបចំរាបាយការណ៍វឌ្ឍនភាព នៃការអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ និងផ្តល់ យោបល់អំពីផលប៉ះពាល់ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទៅលើការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច និងការស់នៅរបស់ប្រជាជនជូនក្រសួងផែនការ រាជធានី និងខេត្ត។
– ផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគថ្នាក់ ក្រោមជាតិ។
ខ. តាមដានត្រួតពិនិត្យវាយតម្លៃអត្តសញ្ញាណកម្មគ្រួសារសក្រីក្រ និងអត្រាភាពក្រីក្រ

      • អនុវត្ត និងសម្របសម្រួលដំណើរការតាមដាន ត្រួតពិនិត្យវាយតម្លៃលើ ដំណើរការអនុវត្តនិងប្រសិទ្ធភាពនៃការប្រើប្រាស់ ប័ណ្ណសមធម៌កម្មវិធីអត្តសញ្ញាណ កម្មគ្រួសារក្រីក្រ។
      • ចុះមូលដ្ឋាន ភូមិ ឃុំ ប្រជុំជាមួយគ្រួសារក្រីក្រ ដើម្បីសិក្សាពីប្រសិទ្ធភាព នៃការប្រើប្រាស់ ប័ណ្ណសមធម៌កម្មវិធីអត្តសញ្ញាណកម្មគ្រួសាក្រីក្រ។
      • រៀបចំរបាយការណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការ ប្រើប្រាស់ប័ណ្ណសមធម៌កម្មវិធីអត្តសណ្ណាណកម្មគ្រួសារក្រីក្រ។
      • រៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល ស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណសមធម៌កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការទទួលសេវាផ្សេងៗរបស់គ្រួសារក្រីក្រ។

            ៦.១.៥. ការិយាល័យ ប្រជាជន និងការអភិវឌ្ឍ

      • សម្របសម្រួល និងធ្វើសហការប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធដៃ គូអភិវឌ្ឍន៍ សង្គមស៊ីវិល និងផ្នែកឯកជន សិក្សាសកម្មភាពដែលពាក់ព័ន្ធ និងបញ្ហាប្រជាជន និងការអភិវឌ្ឍ ដើម្បីពង្រឹងសមត្ថភាព ការកែលម្អតាមយៈសកម្មភាព បណ្តុះបណ្តាលសិក្ខាសាលាអភិវឌ្ឍន៍សហគមន៍។
      • ផ្សព្វផ្សាយ ព័ត៌មានស្តីពីគោលនយោបាយផែនការកម្មវិធីទាក់ទងនិង បញ្ហាប្រជាជន និងការអភិវឌ្ឍ។
      • បណ្តុះបណ្តាលនៅថ្នាក់ក្រោមជាតិអំពីបច្ចេកទេស និងចំណេះដឹងក្នុង ការវិភាគត្រួតពិនិត្យតាមដានការបញ្រ្ជាប និងបង្កើនចំណេះដឹងអំពីទំនាក់ទំនងរវាង បញ្ហាប្រជាជន និងការអភិវឌ្ឍ។ កំណត់សូចនាករ និងការរៀបចំអភិវឌ្ឍន៍សហគមន៍ ក្រីក្រសម្របសម្រួលដើម្បីធ្វើការអភិវឌ្ឍន៍សហគមន៍ក្រីក្រ។

            ៦.១.៦. ការិយាល័យ ស្រាវជ្រាវបច្ចេកវិទ្យា និងព័ត៌មានវិទ្យា
                 ការិយាល័យអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានតួនាទីនិងភារកិច្ចដូចខាង ក្រោម៖            ក. ការងារពង្រឹងមូលដ្ឋានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

      • ចូលរួមផ្សព្វផ្សាយ និងអនុវត្តច្បាប់ បទដ្ឋានគតិយុទ្ត គោលនយោបាយ ផែនការយុទ្ធសាស្ត្រផែនការមេ ផែនការសកម្មភាព កម្មវិធី និងយន្តការសម្រាប់ការ អភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅថ្នាក់ក្រោមជាតិ។
      • ចូលរួមរៀបចំផ្សព្វផ្សាយ និងអនុវត្តគម្រោងអភិវឌ្ឍធនធានមនុស្ស ជំនាញវិជ្ជាជីវៈ សម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងភាព សក្តិសិទ្ធ។

      ខ. ការងារព័ត៌មានវិទ្យាសាស្ត្រ និងបច្ចេវិទ្យា

      • សម្របសម្រួល និងជំរុញការប្រមូលការបញ្ជូន ការទទួលការប្រមូលចងក្រង និងកែច្នៃទិន្នន័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពីស្ថាប័នពាក់ព័ន្ធ និងធានានូវសុវត្ថិភាពទិន្នន័យ ចូលរួមការធ្វើអង្កេតជំរឿនវិភាគ និងវាយតម្លៃកិច្ចការដែលទាក់ ទងនិងការអភិវឌ្ឍសាស្ត្រ និងបច្ចេកវិទ្យា។
      • បណ្តុះបណ្តាល ផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ព័ត៌មានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅថ្នាក់ក្រោមជាតិ។
      • សម្របសម្រួល ចងក្រង វិភាគ ធ្វើរបាយការណ៍ និងផ្តល់យោបល់ដើម្បី ជុំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេវិទ្យា។
      • បណ្តុះបណ្តាល ផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ព័ត៌មានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅថ្នាក់ក្រោមជាតិ។
      • សម្របសម្រួល ចងក្រង វិភាគ ធ្វើរបាយការណ៍ និងផ្តល់យោបល់ដើម្បី ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

      គ. ការងារសហប្រតិបត្តិការដើម្បីការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

      • សហប្រតិបត្តិការជាមួយនិងក្រសួង ស្ថាប័ន មន្ទីរជំនាញ និងអង្គភាព ពាក់ព័ន្ធ ដើម្បីបង្កើតនិងអភិវឌ្ឍបណ្តាញការងារ និងកិច្ចសហប្រតិបត្តិការវិទ្យា សាស្ត្រ និងបច្ចេវិទ្យា
      • ឃោសនា និងផ្សព្វផ្សាយពន្យល់ដល់សារធារណៈជនពីសារៈសំខាន់ នៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ចំពោះការអភវិឌ្ឍន៍ជាតិ ជីវភាពប្រជាជន និងជីវភាព គ្រួសារខ្លួនឯងផ្ទាល់ សំដៅឲ្យជាតិទទួលបានការយល់ដឹងការគាំទ្រ និងការចូលរួម ពីសាធារណជន
      • សម្របសម្រួលកិច្ចការ និងកៀរគរចំណូល និងធនធានថវិការពីគ្រប់ មជ្ឈដ្ឋាន សម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដល់មន្ទីរជំនាញ និងអង្គ ភាពពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ
      • សម្របសម្រួល លើកទឹកចិត្ត រក្សានិងលើកកម្ពស់ស្នាដៃឆ្នើមផ្នែកវិទ្យា សាស្ត្រ និងបច្ចេកវិទ្យាពីគ្រប់មជ្ឈដ្ឋាន រដ្ឋនិងឯកជន ជាតិនិងអន្តជាតិ។

      ឃ. ការងារពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីការស្រាវជ្រាវនិងអភិវឌ្ឍ

      • សិក្សាស្រាវជ្រាវ និងសម្របសម្រួលតម្រូវការ និងការផ្គត់ផ្គង់មជ្ឈមណ្ឌលជំនាញ និងបរិក្ខារ ស្រាវជ្រាវ និងអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ។
      • សម្របសម្រួលការអនុវត្តកម្មវិធីស្រាវជ្រាវនិងអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ
      • ប្រមូលទិន្នន័យកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍពីមន្ទីរជំនាញ និងស្ថាប័ន អនុវត្តកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ និងដើម្បីវិភាគវាយតម្លៃកំណត់ទិសដៅនិងផ្សព្វផ្សាយ។
      • សម្របសម្រួលជំរុញ និងលើកកម្ពស់ពាណិជ្ជូបនីយកម្មលទ្ធផលនៃការស្រាវជា្រវ និងអភិវឌ្ឍ

      ង. ការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

      • រៀបចំផែនការសកម្មភាពសម្រាប់អនុវត្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅតាមមន្ទីរជំនាញ និងអង្គភាពថ្នាក់ក្រោមជាតិ។
      • អនុវត្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ
      • ផែនការមេ ផែនការសកម្មភាព និងកម្មវិធីអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា នៅថ្នាក់ក្រោមជាតិ។
        • តាមដានត្រួតពិនិត្យ និងវាយតម្លៃលើបុគ្គល និងស្ថាប័នដែលមានស្នាដៃ ក្នុងការអភវិឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងលើកជាសំណើរជូនក្រសួងផែនការ និងចម្លងជូនអគ្គលេខាធិការដ្ឋាន ក.ជ.វ.ប ដើម្បីពិនិត្យ និងសម្រេចលើកទឹកចិត្ត។
        • ផ្សព្វផ្សាយលទ្ធផលនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

            ៦.១.៧. ការិយាយ័លនៅតាមក្រុង/ស្រុក

      តួនាទីភារកិច្ចរបស់ការិយាល័យផែនការក្រុង ស្រុក មានភារកិច្ចអនុវត្តការងារ គាំទ្របច្ចេកទេសលើការអនុវត្តប្រព័ន្ធផែនការ ស្ថិតិជាតិ និងប្រព័ន្ធផែនការស្ថិតិថ្នាក់ក្រោមជាតិ តាមរយៈការប្រគល់ភារកិច្ចបច្ចេកទេសការងារពីក្រសួងផែនការ និងមន្ទីរផែនការខេត្ត ដូចជា៖

      • ទទួលបន្ទុកអនុវត្ត សម្របសម្រួល ការរៀបចំ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
      • អនុវត្ត សម្របសម្រួល បណ្ដុះបណ្ដាលដំណើរការប្រមូលទិន្នន័យមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ចងក្រងឯកសារព័ត៌មានស្ថានភាព និងឯកសារផ្សេងៗរបស់ក្រុង ស្រុក​ ខណ្ឌ។
      • អនុវត្ត និងសម្របសម្រួលដំណើរការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងអត្រាភាពក្រីក្រក្រុង ស្រុក ខណ្ឌ។
      • អនុវត្ត និងសម្របសម្រួលដំណើរការចងក្រងស្ថិតិមូលដ្ឋាន៖(១)ស្ថិតិប្រជាសាស្រ្ត។(២)បឋមវិស័យសេដ្ឋកិច្ច សង្គមកិច្ច តម្លៃទំនិញទីផ្សារ ស្ថិតិក្រោមជាតិ និងចូលរួមអនុវត្តការងារអង្កេត និងជំរឿនផ្សេងៗ។
      • អនុវត្ត និងសម្របសម្រួលដំណើរការតាមដានត្រួតពិនិត្យវាយតម្លៃការអនុវត្តគម្រោង និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្មវិធីវិនិយោគ ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់។
      • តាមដានត្រួតពិនិត្យវាយតម្លៃការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងប្រសិទ្ធិភាព ប្រសិទ្ធិផលនៃការប្រើប្រាស់ប័ណ្ណសមធម៌។
  • ៦.២. អំពីបុគ្គលិក
            មន្ទីរផែនការខេត្តមានមន្ត្រីបម្រើការងារសរុប ៩៣នាក់ ស្រី ៤១នាក់ (មន្រ្តីការិយាល័យក្រុង/ស្រុកសរុប២៩នាក់ ស្រី១១នាក់)
    ១. ប្រធានមួយរូប
    ២. អនុប្រធានបីរូប
    ៣. ប្រធានការិយាល័យ១៣រូប (ស្រ្តី២រូប)
    ៤. អនុប្រធានការិយាល័យ៨រូប (ស្រ្តី២រូប)
    ៧.ស្ថានភាពមន្ទីរផែនការខេត្ត
            ៧.១.សក្ដានុពល
              – មានមន្ត្រីនៅតាមការិយាល័យបណ្ដាលក្រុង ស្រុក
    – មន្ត្រីមានជំនាញក្នុ្ងងការសម្របសម្រួល ការចងក្រង និងបោះពុម្ភៈឯកសារ
    ៧.២. បញ្ហាប្រឈម
            – ខ្វះថវិការក្នុងការផ្ដល់ជូនអ្នកប្រមូលទិន្នន័យ
    – ខ្វះថវិការក្នុងការផលិតសៀវភៅទិន្នន័យ
    ៨. សកម្មភាពមន្ទីរផែនការខេត្ត
     ធ្វើជាសេនាធិការឲ្យក្រសួនផែនការក្នុងការអនុវត្ត ការសម្របសម្រួល ការគាំទ្របច្ចេកទេសដំណើរការ ការរៀបចំ និង អនុវត្តគោលដៅអភិវឌ្ឍន៍ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ កម្មវិធីវិនិយោគ និងកម្មវិធីវិនិ យោគបីឆ្នាំរំកិល អង្កេតជំរឿ និងការកំណត់អាទិភាពសម្រាប់ការអភិវឌ្ឍន៍នៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ស្របតាមគោលនយោបាយផែនការថ្នាក់ជាតិ និងផែនការថ្នាក់ក្រោមជាតិ។ រៀបចំចងក្រង បោះពុម្ពឯកសារផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរួមទាំងឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងប្រជាជន និងការ អភិវឌ្ឍ និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា។
    ៩. អាស័យដ្ឋាន និងលេខទំនាក់ទំនង
            ផ្លូវ២៣តុលា ភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
    លេខទូរស័ព្ទទំនាក់ទំនងៈ (+855) 12 985 276
    អ៊ីម៉ែល: departermentofplanning95@gmail.com