រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ស្រុកស្ទោង

១-រូបថតអគារដ្ឋបាលស្រុកស្ទោង
២-សាវតាអង្គភាព
រដ្ឋបាលស្រុកស្ទោង មានអភិបាលស្រុក១៩នាក់គឺ
១.លោក ជក់ អ៊ឹម
២.លោក ជី ឥន្ទ
៣.លោក យីវ យូសេង
៤.លោក បាន សារី
៥.លោក គឹម ណាត
៦.លោក កែវ ហាន
៧.លោក យី បានហាម
៨.លោក ឡុង អ៊ន
៩.លោក មាស ព្រឹម
១០.លោក ប៉ាត សឿន
១១.លោក គង់ ទត
១២.លោក អ៊ុន នឹង
១៣.លោក អ៊ុល សំអៀច
១៤.លោក ចេង អាន
១៥.លោក រស់ សារីម
១៦.លោក អាំង គី
១៧.លោក ហង្ស ស៊ីធីម
១៨.លោក ព្រឹម រដ្ឋា
១៩.លោក ណែត សារី ដឹកនាំបច្ចុប្បន្ន
៣.ចក្ខុវិស័យ៖
    រយៈពេល៥ឆ្នាំទៀត រដ្ឋបាលស្រុកស្ទោង នឹងមានមន្រ្តីគ្រប់គ្រាន់ ប្រកបដោយសមត្ថភាព ព្រមទាំងមានឆន្ទះ ក្នុងការបំពេញការងារ ដើម្បីផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទាន់ពេលវេលា និងជារ ដ្ឋបាលសាធារណៈមួយប្រកបដោយ តម្លាភាព គណនេយ្យភាព ការចូលរួម និងភាពជាដៃគូរមានកិច្ចសហការ ជាមួយ សង្គមស៊ីវិល និងវិស័យឯកជន ដែលធ្វើឲកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែ ប្រសើរឡើង។
៤.គោលដៅ៖
• រដ្ឋបាលស្រុកនឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយគុណភាព និងបានលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។
• ពង្រឹងមសត្ថភាពដល់មន្រ្តី ក្នុងការគោរពម៉ោងពេលវេលានៃការបំពេញការងារ និងមន្រ្តីមកបំពេញការងារ មានកន្លែងអង្គុយសមរម្យ។
៥.ទិសដៅ៖
សាមគ្គីភាពផ្ទៃក្នុង នាំមកនូវភាពជោគជ័យ
៦.បេសកកម្ម៖
• លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការបង្កើនមុខរបរ ការផ្តល់សេវាសធារណៈ ប្រកបដោយគុណភាព ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
• ការផ្តល់ការងារដល់មន្រ្តីអោយចំជំនាញ និងចំណេះដឹងមុខងារភារកិច្ចក្នុងរដ្ឋបាល។
៧.រចនាសម្ព័ន្ធគ្រប់គ្រង៖
   ៧.១៖អំពីអង្គភាព និងការិយាល័យចំណុះ
ស្រុកស្ទោងមាន ការិយាល័យចំណុះសាលាស្រុកស្ទោង មានចំនួន៤ការិយាល័យ និង១អង្គភាព ក្នុងមាន៖
១.ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
២.ការិយាល័យផែនការ និងគាំទ្រឃុំ
៣.ការិយាល័យអន្តរវិស័យ
៤.អង្គភាពលទ្ធកម្ម
៥.ការិយាល័យច្រកចេញចូលតែមួយ
៧.២៖អំពីបុគ្គលិក
រដ្ឋបាលស្រុកដឹកនាំដោយក្រុមប្រឹក្សាស្រុក ដែលមានគណៈអភិបាលជាអ្នកអនុវត្តសេចក្តីសម្រេចរបស់ក្រុម ប្រឹក្សា។ ក្នុងស្រុកស្ទោងមានសមាជិកក្រុមប្រឹក្សាស្រុកអាណត្តិទី៣ចំនួន ២១នាក់ ស្រី ០៥នាក់ ក្នុងនោះមកពី គណបក្សប្រជាជនចំនួន២០នាក់ ស្រី០៥នាក់ និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ០១នាក់ ស្រី ០០នាក់ ។ គណៈអភិបាលមានចំនួន ០៥នាក់ ស្រី ០១នាក់ មន្ត្រីរាជការបម្រើការងារនៅក្នុងសាលាស្រុកមានចំនួន ២០នាក់ ស្រី ១០នាក់។ មន្ត្រីរាជការតាមការិយាល័យជុំវិញស្រុកចំនួន ១៣២នាក់ ស្រី ២២នាក់។ កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទមានចំនួន ៦៤នាក់ ស្រី ០៤នាក់ ក្រុមប្រឹក្សាឃុំ ១០១នាក់ ស្រី ១៣នាក់ និងស្មៀន ឃុំចំនួន ១៣នាក់ ស្រី ០១នាក់ និងមានថ្នាក់ដឹកនាំភូមិចំនួន ៤១១នាក់ ។
៨.ស្ថានភាពទូទៅ៖
 ៨.១៖ភូមិសាស្រ្ត
រដ្ឋបាលស្រុកមានចម្ងាយ៥០គ.ម ពីទីរួមខេត្តកំពង់ធំ តាមបណ្តាយផ្លូវជាតិលេខ ៦ ឆ្ពោះទៅខេត្តសៀមរាប ដែលមានព្រំប្រទល់រដ្ឋបាលស្រុក៖
– ខាងជើង ជាប់ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសង្គមថ្មី ខេត្តព្រះវិហារ
– ខាងត្បូង ជាប់ស្រុកកំពង់ស្វាយ និងបឹងទន្លេសាប
– ខាងកើត ជាប់ស្រុកប្រាសាទបល្ល័ង្គ និងស្រុកកំពង់ស្វាយ
– ខាងលិច ជាប់ស្រុកទីក្រែង ខេត្តសៀមរាប
ស្រុកស្ទោងមានស្ទឹង ០២ហូរកាត់គឺ ស្ទឹងស្ទោង និងស្ទឹងនាងសល្ងាច ដែលហូរចាក់ទៅបឹងទន្លេសាប ។
ស្រុកស្ទោងមានផ្ទៃដីសរុប ១៥០.០៥០ហិតា ក្នុងនោះផ្ទៃដីព្រៃឈើ និងព្រៃរិចរិលចំនួន ៩២.១០៧ហិតា, ផ្ទៃដីដំណាំកសិឧស្សាហកម្ម(ដំណាំកៅស៊ូ)ចំនួន ៨.២០០ហិតា,ផ្ទៃដីបង្ករបង្កើនផលចំនួន ៤១.២៣៥ហិតា និងផ្ទៃដីលំនៅដ្ឋាន ៨.៥០៨ហិតា ។
 ៨.២៖ប្រជាសាស្រ្ត
រដ្ឋបាលស្រុកស្ទោងចែកចេញជា ១៣ឃុំ មាន ១៣៧ភូមិ មានគ្រួសារសរុបចំនួន ២៨,២៦៣គ្រួសារ និងមានប្រជាពលរដ្ឋសរុបចំនួន ១៣៥.៥៧២នាក់ ស្រី ៦៩.៧៤៤នាក់ អាយុ១៨ឆ្នាំ ឡើង៨១.៤១០នាក់ ស្រី ៤២.៩៤២នាក់ ។ គ្រួសារក្រីក្រចំនួន ៦,៤២០គ្រួសារ ក្នុងនោះក្រ១ ចំនួន ២,៤៣៣គ្រួសារ,គ្រួសារក្រ២ ចំនួន ៣,៩៨៧គ្រួសារ ។ ប្រជាពលរដ្ឋមានមុខរបរចិញ្ចឹមជីវិត ៨៥% ធ្វើស្រែចំការ ១០%នេសាទ និង ៥%ទៀតជាអាជីវករ កម្មករ និងមន្ត្រីរាជការ ។ល។
៨.៣៖សកម្មភាពរដ្ឋបាលស្រុក
រដ្ឋបាលស្រុកមានកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកចំនួន១២ដងក្នុងមួយឆ្នាំ ហើយមានគណៈកម្មាធិការបីធំៗគឺ
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
-គណៈកម្មាធិការលទ្ធកម្ម
គណៈអភិបាលស្រុក            ជាសេនាធិការឲ្យក្រុមប្រឹក្សាស្រុក ក្នុងការអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាស្រុក។ និងអនុវត្តកិច្ចការ ផ្សេងៗទៀតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
៨.៤៖សក្តានុពល
ស្រុកស្ទោង ជាស្រុកមួយដែលមានពឹងផ្អែកលើវិស័យកសិកម្ម និងអាជីវកម្ម និងមួយភាគតូចប្រកបរបប នេសាទគឺឃុំពាមបាង។
៨.៥ បញ្ហាប្រឈម៖
១.បញ្ហាដីតំបន់២ និងតំបន់៣ មិនទាន់ជ្រះស្រលះ និងច្បាស់លាស់នៅឡើយ
២.បញ្ហាដីតំបន់២ ស្នើសុំកាត់មកតំបន់១វិញ ជាពិសេសក្នុងឃុំម្សាក្រង មិនទាន់បានឆ្លើយតបតាម
សំណូមពរ របស់ប្រជាពលរដ្ឋនៅឡើយ
៣.បញ្ហាដីអភិរក្សសត្វខ្សិបដែលមានទំហំធំពេកធ្វើឱ្យប៉ះពាល់ដល់ការលើកកម្ពស់ជីវភាពរបស់ប្រជា
ពលរដ្ឋ
៤.ឧបករណ៍នេសាទជាលក្ខណៈគ្រួសារមិនអាចឆ្លើយតប និងតម្រូវការលើកកម្ពស់ជីវភាព របស់ប្រជា
ពលរដ្ឋ
៥.អគ្គិសនីទោះបីមានតម្លៃសមរម្យប៉ុន្តែនៅមានបញ្ហាដាច់ចរន្តញឹកញាប់ដែលធ្វើឱ្យមហាជនមានសតិ
អារម្មណ៍មិនល្អជាមួយអាជ្ញាធរឃុំ ស្រុក និងខេត្ត
៦.ខ្វះទឹកប្រើប្រាស់
៧.ទីផ្សារពុំទាន់មានសោភ័ណ្ឌភាព និងអនាម័យល្អនៅឡើយ
៨.សាលានៅឃុំពាមបាងពុំមានសិស្សរៀន ។
៩.គ្រោះថ្នាក់ចរាចរណ៍ នៅតែមាន ។
១០.ផ្លូវខូចខាតច្រើនខ្សែ ។
១១.បញ្ហាគ្រឿងញៀន ។
៩.អំពីថវិកា៖
រដ្ឋបាលស្រុកបានទទួលថវិកាពីរាជរដ្ឋាភិបាលចំនួនសរុប ១២៩៧.១៨ លានរៀលក្នុង
-ថវិកាចំណាយរដ្ឋបាលសរុប ៩១៧.០៨ លានរៀល
-ថវិកាចំណាយអភិវឌ្ឍន៍សរុប ៣៨០.១០ លានរៀល
១០.អសយដ្ឋាន និងលេខទំនាក់ទំនង
-អសយដ្ឋានៈ ស្រុកស្ទោង ស្ថិតនៅក្នុងភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ
-ទំនាក់ទំនងលេខៈ
+លោក ណែត សារី អភិបាលស្រុកស្ទោង ០៧៧ ៩៩៨៨៣០
+លោកស្រី ស៊ឹម សុមេដ្ឋា ប្រធានការិ.រដ្ឋបាលនិងហិរញ្ញវត្ថុ ០១២៧២៣៤៥៧