រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ប្រគល់សម្ភារៈប្រឆាំងនឹងជំងឺកូវីដ១៩ ជូនដល់សាលារៀនដែលនឹងបើកឲ្យដំណើរការ​ចូលរៀន​សាកល្បង​ចំនួន ២៨៧សាលា ទូទាំងខេត្តកំពង់ធំ នៅថ្ងៃស្អែកនេះ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ព្រមទាំងបាន​ប្រគល់សម្ភារៈប្រឆាំងនឹងជំងឺកូវីដ១៩ រួមមាន ម៉ាស អាល់កុល និងសាប៊ូលាងដៃ ជូនដល់ការិយាល័យអប់រំទាំង ៩ក្រុងស្រុក ទូទាំងខេត្តកំពង់ធំ ដើម្បីយកទៅចែកជូនបន្តដល់នាយកសាលាវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា សរុបប្រមាណ ២៨៧សាលា ដែលនឹងបើកឲ្យដំណើរការចូលរៀនសាកល្បងនៅព្រឹកថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២១ ដែលជា​ជំហាន​ដំបូង ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតាមសាលារៀន។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ជានាយកវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា ទាំងអស់ ត្រូវណែនាំដល់សិស្សានុសិស្ស ជៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយរៀនរស់ក្នុងបរិបទថ្មីសម័យកូវីដ និងចូលរួម អនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ” ៣ការពារ និង៣កុំ ” របស់រាជរដ្ឋាភិបាល និងគោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេសការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់, កាតព្វកិច្ចរក្សា​គម្លាត​សុវត្ថិភាព​សង្គម និងគម្លាតសុវត្ថិភាពបុគ្គល ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់យើង។

Related Post