រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ ផ្ញើសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានគោរមងារជា «សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង

ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ មានសេចក្ដីសោមនស្សរីករាយឥតឧបមា សូមសម្ដែងអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសទទួលបានគោរមងារ «សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅសាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងការកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហើយការទទួលបានគោរមងារនៅពេលនេះ មិនត្រឹមតែផ្ដល់នូវមហាកិត្តិយសចំពោះ សម្តេចតេជោ ផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់នូវកិត្យានុភាព និងមោទនភាពជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិតឆ្លាតវៃ បានដឹកនាំប្រជាជាតិកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាព និងសម្បូរណ៍រុងរឿង។

ជាថ្មីនាឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម ទុង្សាទេវី សូមជួយប្រោះព្រំសព្វសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្ដីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Related Post