រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យទ្រៀល ស្រុកបារាយណ៍

នៅព្រឹកថ្ងៃព្រហស្បតិ៍១២រោចខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ, មន្រ្តីការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុកបារាយណ៍ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យទ្រៀល ស្ថិតនៅភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមសរុបចំនួន ២,០២៧នាក់ ស្រី១,១១៣នាក់ និងមានកម្មវិធីសួរសំនួរយកមួកសុវត្ថិភាព និងចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
១.ផ្ទាំងរូបភាពសញ្ញាចរាចរណ៍សំខាន់ៗ ចំនួន ០៥សន្លឹក
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ៥០ក្បាល
៣.ពាក្យស្លោកថ្ងៃនេះ “ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍” ចំនួន ០៥សន្លឹក
៤.ស្ទីកឃ័រចំណាំងផ្លាត ចំនួន ២០០ សន្លឹក
៥.ខិត្តបណ្ណជំនួយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះ អ្នកប្រើប្រាស់ផ្លវ ចំនួន ៤០០ សន្លឹក
៦.មួកសុវត្ថិភាព ចំនួន ០៥ មួក
៧.ផ្ទាំងរូបភាពការកំណត់ទំហំទ្រុងរថយន្ដ និងការកំណត់ទំហំផ្ទុកទំនិញ ចំនួន ០៥ សន្លឹក
៨.តាត១០ចំណុចដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ និងរបួសធ្ងន់ធ្ងរ ចំនួន ២០០ សន្លឹក
៩.ខិត្តបណ្ណសីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ ចំនួន ១០០ សន្លឹក។

Related Post