រដ្ឋបាលខេត្តកំពង់ធំ

SEARCH

លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋជិត ២ពាន់នាក់ នៅស្រុកស្ទោង

រដ្ឋបាលកំពង់ធំ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យពិគ្រោះ និងព្យាបាលជំងឺជូនពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ សរុបចំនួន ១,៧២៣នាក់​ដោយឥតគិតថ្លៃ។​ ពិធីពិនិត្យពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំងសាលាបឋមសិក្សាសំបួរ ស្ថិតនៅ​ភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ ដោយមានការចូលរួមពីឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាល​ខេត្តកំពង់ធំ និងក្រុមការងារ។ លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើ​សាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចជាកាល​សម្តេចទាំងទ្វេ​តែងតែ​គិតគូរអំពីសុខទុក្ខពុកម៉ែ បងប្អូនគ្រប់ទីកន្លែង។

លោកជំទាវប្រធានក្រុមវេជ្ជសាស្ត្រ បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបាន​សម្របសម្រួល​ពុកម៉ែ បងប្អូន ឱ្យបានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាល​ជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាននំបញ្ចុក នំបុ័ង បបរគ្រឿង និងភេសជ្ជ: ទទួលទានរួមគ្នាយ៉ាង​ឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាល សប្បាយរីករាយយ៉ាងក្រៃលែង។

ក្រុមវេជ្ជសាស្ត្រ​​សម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ពុកម៉ែ បងប្អូនទាំងអស់​ដែល​បានអញ្ជើញមក​ទទួល​សេវាព្យាបាលសម្រាប់ថ្ងៃនេះ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានបន្តវាស់ភ្នែកចែកជូនវែនតា សម្រាប់លោកយាយ លោកតា ចំនួន ៣០០នាក់, ចែកជូន​សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស, សំលៀកបំពាក់ជូនដល់លោកយាយ លោកតា ព្រមទាំងចែកជូន​រទេះរុញសម្រាប់​ជនពិការចំនួន ១៥គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ពុកម៉ែ បងប្អូន ដែលបានអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានសម្តែង​នូវអារម្មណ៍​សប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់​សេវាថែទាំ​សុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋានរបស់ពួកគាត់។

Related Post