នៅរសៀលថ្ងៃទី២៧ខែកុម្ភះ២០១៧លោកជំទាវ ឃួន ឃុនឌី អភិបាល រងខេត្តខេត្តកំពង់ធំនិងជាអនុប្រធានគណ:កម្មាធិការសាខាកាបាទក្រហមកម្ពុជាខេត្តកំពង់ធំនិងសហការី បាននាំយកអំណោយ មនុស្សធម៌ទៅចែកជូនដល់ស្ត្រីមានមានផ្ទៃពោះនិងកូនតូច ស្រ្តី បុរសផ្ទុកមេរោគអេដស៍ចំនួន ១៦នាក់ នៅក្នុងពន្ធនាគា ខេត្តកំពង់ធំ។ បន្ទាប់ពីលោកជំទាវ ឃួន ឃុនឌី បានអានសាលិខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាក្នងឧិកាស (ទិវាជាតិសុខភាពមាតាទារក និងកុមារ) រួចមកមានប្រសាសន៍សំណេះសំណាលក្នុងឧិកាសនោះ លោកជំទាវ ឃួន ឃុនឌី បានពាំនាំនូវកាសាកសួរសុខទុក្ខពី សំណាក់សម្តេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាដែលសម្ដេចតែងតែគិតគូពីស្ថានភាព សុខភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកជំទាវបន្តថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិទ្ធ ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តីនិងកុមារ និងជាឥស្សរជន ឆ្នើមថ្នាក់ ជាតិនៃវេទិកាភាពជាអ្នកនាំតំបន់ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជម្ងឺអេដស៍នៅកម្ពុជា។ លោកជំទាវ ឃួន ឃុនឌី ក៏បានធ្វើការផ្តាំផ្ញើដល់ស្រ្តីមានផ្ទៃពោះទាំងអស់អោយចេះថែរក្សា សុខភាព និងទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពរហូតដល់ពេលសម្រាលកូន ចំពោះអ្នកផ្ទុកមេរោគអេដស៏ សូមថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាតនិងប្រើថ្នាំអោយទៀង ទាត់ដើម្បីសុខភាពក្នុងនោះលោកជំទាវបានផ្តាំផ្ញើរបន្ថែមសូមអោយទាំងអស់គ្នាជៀសអោយផុតពីការ ប្រើប្រាស់និងជួញដូរ គ្រឿងញៀន។ គួបញ្ជាក់ថាក្នុងពីធីសំណេះសំណាលនេះ មានស្រ្តីចំនួន៣នាក់ មានផ្ទៃពោះ ១នាក់ជាស្រ្តីសំរាលកូន ៩នាក់ផ្ទុកមេរោគអេដស៏ ៣នាក់មានជំងឺរបេង។ ដោយក្នុងម្នាក់ទទួលបាន ៖ -អង្ករ៣០គីឡូ -មី១កេស -ត្រីខ១យួ. -មុង១-ភួយ១ -សារុង១ -ក្រមា១ សម្រាប់ស្រ្តីមានផ្ទៃពោះនិងសំរាលកូនបន្ថែម-ទឹកដោះគោខាប់១កំប៉ុង -ស្ករស១គីឡូ-សាប៊ូកក់សក់១ដប -ម្សៅ១កំប៉ុង -កន្សែងពោះគោ១ -ម៉ុងគ្រប១. -មួក១. -ស្រោមដៃ១គូ -ស្រោមជើង១គូ៕
Related Post
-
អភិបាលខេត្តកំពង់ធំ បើកវេទិការផ្សព្វផ្សាយពីបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ និងផ្ដល់គោលការណ៍មួយចំនួនដល់មន្ត្រីជំនាញក្នុងការចុះអនុវត្តឱ្យស្របទៅតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល
- 54
- ជា គឹមស្រេង
-
រដ្ឋបាលខេត្តកំពង់ធំ រៀបចំទីធ្លាលេងកីឡា និងកំសាន្ត លើឆ្នេរខ្សាច់ដងស្ទឹងសែន ក្បែសាលាខេត្ត
- 60
- ជា គឹមស្រេង
-
អភិបាលខេត្តកំពង់ធំ ចុះពិនិត្យទីតាំងស្ពានឆ្លងស្ទឹងសែន ជាអំណោយរបស់សម្ដេចតេជោ ដើម្បីត្រៀមសម្ពោធដាក់ឲ្យ ប្រើប្រាស់នាពេលខាងមុខនេះ
- 57
- ជា គឹមស្រេង
-
អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧
- 51
- ជា គឹមស្រេង
-
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ
- 87
- ជា គឹមស្រេង
-
សម្តេចចៅហ្វាវាំង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល
- 61
- ជា គឹមស្រេង
-
អបអរសាទរ ការប្រកួតកីឡាវាយសីពានរង្វាន់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ
- 61
- ជា គឹមស្រេង
-
អភិបាលខេត្តកំពង់ធំ ផ្ដល់នូវកាដូឆ្នាំថ្មី ស៊ីម៉ង់តិ៍ចំនួន ៦០តោន និងថ្មតូច ចំនួន ១០០ម៉ែត្រគូប ជូនដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្រយ៉ូវ សម្រាប់សាងសង់ផ្លូវនៅក្នុងមូលដ្ឋាន
- 54
- ជា គឹមស្រេង
-
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដល់កាដូរឆ្នាំថ្មី នូវស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន
- 97
- ជា គឹមស្រេង
-
មន្ត្រីរាជការចំនួន ២០រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងនាយករងរដ្ឋបាលសាលាខេត្ត និងរចនាសម្ព័ន្ធមន្ទីរអង្គភាពជុំវិញខេត្ត
- 153
- ជា គឹមស្រេង