រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងកិច្ចប្រជុំពិភាក្សាការរៀបចំសន្និបាតសាខាអាណត្តិទី៥ នឹងពិធីសម្ពោធអគារសាខា នារសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ថ្លែងថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំពិធីសន្និបាតសាខាអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែសីហា និងរៀបចំពីធីសម្ពោធអគារសាខា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ។
ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន បានជម្រុញដល់គណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំទាំងអស់ ត្រូវខិតខំរៀបចំធ្វើផែនការការងារឲ្យបានល្អប្រសើរ ជាពិសេសត្រូវជូនដំណឹងដល់អ្នកដែលត្រូវចូលរួមក្នុងកម្មវិធីនេះអោយបានមុន គឺដើម្បីងាយស្រួលដល់ពួកគាត់ត្រៀមលក្ខណៈពីចំងាយចូលរួមក្នុងកម្មវិធីនេះ អោយបានអធិកអធមនិងប្រព្រឹត្តទៅដោយរលូនផងដែរ។