រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត នៅក្រុងស្ទឹងសែន


(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃ​អង្គារ ទី០១ ខែធ្នូ ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​កំពង់ធំ បានរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត លើក​ទី​២ អាណត្តិ​ទី​៣ ប្រចាំឆ្នាំ២០២០ នៅក្នុងក្រុងស្ទឹងសែន ក្រោម​អធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ លំ គន្ធារី អភិបាលរង​ខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ រួមទាំង​ឯកឧត្តម លោកជំទាវ សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង និងប្រជាពលរដ្ឋជាច្រើននាក់។​
វេទិកា​នេះ មាន​គោលបំណង​ដើម្បី​ចង់ដឹង​អំពី​បញ្ហា​ប្រឈម និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ឱ្យ​អាជ្ញាធរ​ដោះស្រាយបាន​ទាន់ពេលវេលា​ប្រកបដោយ​តម្លាភាព និង​មាន​គណនេយ្យភាព​ត្រឹមត្រូវ​។ ម្យ៉ាងទៀត​វេទិកា​នេះ បានផ្តល់​ឱកាស​ដល់​ក្រុមប្រឹក្សា​គ្រប់​ថ្នាក់ អ្នកពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ចូលរួម​ក្នុងការ​ផ្តល់​មតិ យោបល់ ចំពោះ​ការអភិវឌ្ឍ​មូលដ្ឋាន សមិទ្ធផល បញ្ហា​ប្រឈម និង​ទិសដៅ​អនុវត្តន៍​នាពេលខាងមុខ របស់​រដ្ឋបាលខេត្ត ផ្តល់នូវ​អនុសាសន៍ និង​សំណូមពរ​នានា ។​ជាពិសេស ដើម្បីឆ្លើយតបបាន​ទាន់ពេលវេលា​ពី​ស្ថាប័ន​ជំនាញ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ឈានទៅ​ធ្វើការ​កែលម្អ និង​ដោះស្រាយ​ឱ្យ​កាន់តែ​ល្អប្រសើរ ស្របទៅនឹង​តម្រូវការ​ជា​អាទិភាព។

Related Post