រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំខេត្តកំពង់ធំ ប្រគល់ផ្ទះចំនួន ៣ខ្នង និងចែកអំណោយមនុស្សធម៌ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត ចំនួន ៦០គ្រួសារ នៅស្រុកកំពង់ស្វាយ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទ​ក្រហម​កម្ពុជាខេត្ត នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានប្រគល់ផ្ទះចំនួន ៣ខ្នង មានទំហំ 4m x 6m និងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ ដែលមាន​ទីតាំងបីផ្សេង​គ្នា ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពិធីប្រគល់ផ្ទះនោះដែរ ឯកឧត្តម សុខ លូ បានពាំនាំការផ្តាំផ្ញើសាកសួរ​សុខទុក្ខពី​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយដល់ពុកម៉ែបង​ប្អូន​ជានិច្ចមិនដែលខកខាននោះទេ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារ ដោយមិនមាន​អាជ្ញាធរ​បានដឹង ទីណាមានទុក្ខលំបាកទីនោះតែងតែមានមន្ត្រីកាកបាទក្រហមចុះជួយជានិច្ច។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន និងសប្បុរសជននានា ដែលបានជួយជ្រោមជ្រែងផ្តល់អំណោយកាកបាទក្រហម សម្រាប់យកមក​ចែក​ជូនដល់​បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនាពេលកន្លងមក។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ ក៏បានជំរុញដល់ប្រធានអនុសាខាកាកបាទក្រហមស្រុក សូមខិតខំស្វែងរក​អំណោយមនុស្សធម៌ នឹងបន្តចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​នៅក្នុង​មូលដ្ឋាន ១គ្រួសារ ឬ២គ្រួសារ ឱ្យបានទាន់ពេលវេលា។

ចុងក្រោយ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ សូមរក្សាអនាម័យឱ្យបានជាប់ជានិច្ច រស់នៅតាមបែបគន្លងថ្មី ដោយរក្សាគម្លាតសុវត្ថិភាព មិនត្រូវមានការជួបជុំនោះទេ ដើម្បីចូលរួមគ្នាទប់ស្កាត់​នូវ​ការ​រីករាលដាលជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀតសូមពុកម៉ែជួយអប់រំកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងសូម​ចូលរួម​គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា រាល់ការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ​ និងអ្នករួម​ដំណើរ បេីកបររថយន្តត្រូវពាក់ខ្សែក្រវាត់ សូមចូលរួមគោរពចរាចរណ៍ទាំងអស់គ្នា ។

Related Post