រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សា និងណែនាំដល់រដ្ឋបាលក្រុង ស្រុក អនុវត្តនូវវិធានការណ៍ទប់ស្កាត់នៃជងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តាមរយៈ Video Conference

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សា និង​ណែនាំ​​ដល់រដ្ឋបាលក្រុង ស្រុក អនុវត្តនូវវិធានការណ៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុង​សហគមន៍ តាមរយៈ Video Conference នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំ​សាលាខេត្តកំពង់ធំ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានក្រើនរំលឹកណែនាំ និងដាក់ចេញវិធានការ មួយចំនួនបន្ថែមទៀតដល់រដ្ឋបាលក្រុងស្រុកដើម្បីពង្រឹងការងារកាន់តែមានប្រសិទ្ធភាព និងតម្រូវឲ្យ​អាជ្ញាធរ​មូលដ្ឋានរួមគ្នាត្រូវក្តាប់ព័ត៌មានបងប្អូនដែលចំណូលស្រុកដោយឲ្យមេឃុំ មេភូមិ មេប៉ុស្តិ និងប្រជា ការពារបែងចែក តាមដាន អាស័យដ្ឋានពួកគាត់ឲ្យបានច្បាស់លាស់ ត្រូវយកគាត់មកធ្វើចត្តាឡីស័កជាបន្ទាន់ ។

លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានណែនាំដល់រដ្ឋបាលក្រុងស្រុក ត្រូវធ្វើការផ្សព្វផ្សាយ ដល់សាធារណជន ដែលមានបំណងចង់រៀបចំពិធីបុណ្យនានាដែលមិនចាំបាច់ ដូចជាបុណ្យផ្កា បុណ្យបច្ច័យ​បួន បុណ្យទក្ខិណានុប្បទាន ជាដើម សូមផ្អាកបណ្ដោះអាសន្ន លើកលែងចំពោះពិធីបុណ្យចាំបាច់ដូចជា បុណ្យសព បុណ្យគំរប់ខួប ៧ថ្ងៃ ១០០ថ្ងៃ ពិធីរៀបអាពាហ៍ពិពាហ៍ ដាច់ខាតត្រូវតែណែនាំដល់ម្ចាស់កម្មវិធី ធ្វើយ៉ាងម៉េចត្រូវកាត់បន្ថយអ្នកចូលរួម ក្នុងមួយតុគឺមានអ្នកចូលរួមតែ ៥នាក់ប៉ុណ្ណោះ ហើយអ្នកចូលរួម​ទាំងអស់ ការធ្វើអនាម័យ និងការវាស់កំដៅ ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាពបុគ្គលនិងសង្គមចាប់ពី មួយម៉ែត្រកន្លះឡើងទៅ ត្រូវមានទឹកអាកុលឬជែលសម្រាប់លាងដៃជានិច្ច អនុវត្តនូវវិធានការការពារ កូវីដ-១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នា​ទប់ស្កាត់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

Related Post