រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ​ចំនួន ១១គ្រួសារ ទទួលរងគ្រោះខ្យល់​កន្ត្រាក់នៅស្រុកប្រាសាទសំបូរ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការ​សាខាកាកបាទ​ក្រហមកម្ពុជាខេត្ត ព្រមទាំងសារការី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្ស​ធម៌​កាកបាទ​ក្រហម​ខេត្ត ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១១គ្រួសារ ដែលទទួលរងគ្រោះដោយសារបាតុភូត​ខ្យល់​កន្រ្តាក់​របើកដំបូល នៅឃុំឈូក នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

ថ្លែងក្នុងពិធីចុះសាកសួរសុខទុក្ខនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានពាំនាំនូវ​ក្តីនឹក​រលឹកពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង​សំដែង​នូវការ​សោកស្ដាយចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅពេលនេះ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ត សុខ លូ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សព្វថ្ងៃនេះ​អាកាសធាតុ​មានការប្រែប្រួល សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអាចបង្ករឲ្យមាន​គ្រោះធម្មជាតិ​កើត​ឡើង​ជាយថាហេតុ។ លើសពីនេះទៀតសូមពុកម៉ែបងប្អូនថែរក្សានូវសុខភាព ហូបស្អាត រស់នៅស្អាត ផឹកស្អាត ជាពិសេសសូមចូលរួមគោរពនូវវិធានការ បីការពារ បីកុំ និងពីចូលរួម របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូច​ជា​អនុវត្តវត្ត​​តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែល ទទួលរងគ្រោះ ទាំង ១១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ០១ យួរ ទឹកត្រី ១យួរ តុង ១ ឃីដ ១បញ្ចប់ មី ១កេះ និងថវិកា២០ម៉ឺនរៀល។

Related Post