រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះ​ធ្វើការបិទខ្ទប់ ក្នុងភូមិសាស្ត្រ​ស្រុកស្ទោង ជា​បណ្ដោះ​អាសន្ន និងពិនិត្យមើល​ទីតាំង​ដែល​ត្រៀម​សម្រាប់ទុកដាក់​​អ្នកសង្ស័យឆ្លងជំងឺកូវីដ១៩

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង​សហការី ចុះសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះប្រចាំការនៅទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ត្រ​ស្រុកស្ទោង ជាបណ្ដោះអាសន្ន ដែលបានរកឃើញមានហានិភ័យខ្ពស់ នៃការចម្លង និងការឆ្លង​រីករាលដាល​នៃជំងឺកូវីដ-១៩ ចូលសហគមន៍ តាមចំណុចគោលដៅនានា នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីហាមឃាត់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ មិនឲ្យមានការ ចេញ-ចូល រហូតដល់​មាន​ការ​ជូន​ដំណឹងនៅពេលក្រោយ និង ត្រួតពិនិត្យមើលទីតាំងជាច្រើនកន្លែង ដើម្បីត្រៀម សម្រាប់ទុកដាក់អ្នកសង្ស័យ​ឆ្លង​ជំងឺកូវីដ១៩ ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានក្រើនរំឭកដល់កងកម្លាំងចម្រុះទាំងអស់ ក្នុងអំឡុងពេលបិទខ្ទប់ ប្រជាពលរដ្ឋ​គ្រប់រូបត្រូវបាន ហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន លើកលែងតែក្នុងករណីចាំបាច់ ហើយ​ការបិទខ្ទប់ទីរួមស្រុកស្ទោងនៅពេលនេះ គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩ នៅក្នុងមូល​ដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាន បានដាស់តឿនដល់កងកម្លាំងទាំងអស់ ត្រូវសាមគ្គីឱ្យបានល្អ​ជាមួយកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន អាជ្ញាធរដែនដី ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវប្រកាន់ខ្ជាប់​នូវវិធាន​ការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវិធានការណែនាំរបស់ក្រសួង សុខាភិបាល។

លើសពីនេះទៀត ឯកឧត្តម សុខ លូ បន្ថែមទៀតថា ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំង ដែល​បំពេញ​តួនាទី ភារកិច្ចរបស់ខ្លួន ឯកឧត្តមបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈ​ប្រើប្រាស់ការពារ​កូវីដ១៩​មួយចំនួនផងដែរ។

Related Post