រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ ចុះត្រួតពិនិត្យមើលទីតាំងដែលត្រៀម សម្រាប់ទុកដាក់អ្នកឆ្លងជំងឺកូវីដ១៩ សាលាវិទ្យាល័យ ជា ស៊ីម ប្រឡាយ នៅស្រុកស្ទោង

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង ក្រុម​ការងារ អញ្ជើញចុះត្រួតពិនិត្យមើលទីតាំងដែលត្រៀម សម្រាប់ទុកដាក់អ្នកឆ្លងជំងឺកូវីដ១៩ នៅសាលា​វិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជម្រុញដល់ក្រុម​ការងារ​ទាំងអស់​ត្រូវខិតខំ​រួមគ្នារៀបចំកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលត្រូវមកធ្វើចត្តាឡីស័កនៅទីនេះឲ្យបានសមរម្យ ព្រម​ទាំង​ធ្វើការផ្សព្វផ្សាយនូវវិធានការ បីការពារ និងបីកុំ របស់រាជរដ្ឋាភិបាល ក៏ដូចជាអនុវត្តតាមការណែនាំ​របស់​ក្រសួងសុខាភិបាល ជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុតក្នុងសម័យកូវីដ ១៩។

ទន្ទឹមនឹងនោះដែរឯកឧត្តម សុខ លូ បានបន្តដំណើរទៅចុះត្រួតពិនិត្យអំពីស្ថានភាពនៅតាមមណ្ឌល​ចត្តាឡីស័ក​នៅ​ស្រុកស្ទោងថែមទៀត។

Related Post