រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីត្រៀមទទួលពលករវិលត្រឡប់មកពីប្រទេសថៃ នៅថ្ងៃខាងមុខនេះ

(រដ្ឋបាលខេត្តកំពង់ធំ): បន្ទាប់ពីទទួលបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានបើក​កិច្ចប្រជុំបន្ទាន់តាមរយៈប្រព័ន្ធវីដេអូ Zoom ជាមួយរដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីត្រៀម​លក្ខណៈ​ទុកជាមុនសំរាប់ទទួលពលករវិលត្រឡប់មកពីប្រទេសថៃ ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា នៅថ្ងៃខាងមុខនេះ ប្រមុខ​រាជ​រដ្ឋាភិបាលនឹងបើកច្រកព្រំដែន ដែលតម្រូវឱ្យតាមបណ្ដាខេត្តនីមួយៗ ត្រូវត្រួតពិនិត្យមើលត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក សម្រាប់​ទទួលពលករ​ដែលវិលត្រឡប់មកពីប្រទេសថៃ រហូតដល់កម្រិតថ្នាក់ ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ប៉ុន្តែមណ្ឌល​សម្រាប់ព្យាបាលកម្រិតស្រាលអ្នកជំងឺកូវីដ១៩ ត្រឹមកម្រិតថ្នាក់ ក្រុង ស្រុក និងថ្នាក់ខេត្ត ។ ឯកឧត្តមបន្តថា ចំពោះអ្នក​ដែល​ពាក់ព័ន្ធទៅនឹងប្រភេទវីរុសបំលែងថ្មី (Delta) ត្រូវដាក់ពួកគាត់នៅដាច់ដោយឡែកពីគេ និងចូលរួម​អនុវត្តឲ្យបានខ្ជាប់ខ្ជួន​នូវ​វិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម​បន្ថែម​ទៀតថា ចំពោះបងប្អូនដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ សូមពិនិត្យមើលឱ្យបានច្បាស់លាស់ បើគ្មាន​រោគសញ្ញាអ្វីទេ គឺសូមស្នើសុំពិនិត្យលទ្ធភាព ដើម្បីបញ្ចេញពួកគាត់ទៅធ្វើចត្តាឡីស័កបញ្ចប់នៅតាមផ្ទះបន្តទៀត ដោយ​មានការតាមដាន ឃ្លាំមើល និងត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋានឲ្យបានហ្មត់ចត់ និងមានការ​ចង​ខ្សែហ៊ុមព័ទ្ធ​ផ្ទះ​របស់​ពួកគាត់​ផងដែរ។

Related Post