រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យការរស់នៅរបស់​ប្រជាពលរដ្ឋដែលបាន​អាស្រ័យផលជាក់ស្តែងលើដីគម្របព្រៃឈើ​ឆ្នាំ២០០២ និងដែនជម្រកសត្វព្រៃឡង់ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អមដំណើរ​ដោយ​ក្រុម​ការងារក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ពន្ធ័ បានអញ្ជើញចុះពិនិត្យស្ថានភាពការរស់​នៅរបស់​ប្រជាពលរដ្ឋ​ដែលបាន​ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងលើដីគម្របព្រៃឈើឆ្នាំ២០០២ និងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតនៅក្នុង​ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ក្នុងឱកាសចុះពិនិត្យនោះផងដែរ ឯកឧត្តម ងួន រតនៈ បានណែនាំឱ្យអាជ្ញាធរពាក់ពន្ធ័ ព្រមទាំងក្រុមការងារ ពិនិត្យ​ទិន្នន័យ ដោយប្រើប្រាស់ដ្រូនក្នុងការថតយកស្ថានភាពពិតដើម្បីផ្ទៀងផ្ទាត់សាវតា ស្ថានភាពទីតាំងដីរបស់ប្រជាពលរដ្​ឋរស់នៅ និងអាស្រ័យផលជាក់ស្តែង ដើម្បីលើកសំណើទៅរាជរដ្ឋាភិបាលក្នុងការកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២ ជូនប្រជាពលរដ្ឋបានប្រើប្រាស់ស្របច្បាប់៕

 

Related Post