រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី ២៩ អាណត្តិទី ៣

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី ២៩ អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការសាលាខេត្ត ចំណែកឯ ប្រធាន-អនុប្រធាន​មន្ទីរអង្គភាព​ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធចូលរួមតាមរយៈប្រព័ន្ធវីដេអូ Zoom។

គោលបំណងនៅក្នុងកិច្ចប្រជុំនេះដែរ ដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍ប្រចាំខែ ពិនិត្យលទ្ធផលការងារ ដែលបាន អនុវត្តកន្លងមក និងចូលរួមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយមានប្រសិទ្ធភាពខ្ពស់ ព្រមទាំង​ចូលរួម​ផ្សព្វផ្សាយឲ្យបាន ទូលំទូលាយនូវវិធានការនបីការពារ បីកុំ និងពីរចូលរួម របស់ រាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការ​ឆ្លងរីករាលដាលនៃជំងឺកូ វីដ១៩។

Related Post