រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ នៅសង្កាត់កំពង់រទេះ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមចែកអំណោយ​ជូនដល់​ប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្លែងក្នុងពិធីចែកអំណោយនោះដែរ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍លើកឡើងថា ថ្វីត្បិតតែនេះជាអំណោយ​បន្តិច​បន្តួច ប៉ុន្តែអាចជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយគ្រា។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ សូមគោរព​ថ្លែង​អំណរគុណ និងអរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ផ្តល់ វ៉ាក់សាំងការពារជម្ងឺកូវីត១៩ ដល់ប្រជាពលរដ្ឋគ្រប់រូប ទាំងជនជាតិខ្មែរនិងបរទេស ដែលកំពុងរស់​នៅក្នុង​ប្រទេសកម្ពុជា ដោយឥតគិតថ្លៃ បានយ៉ាងរហ័ស មិនថាចំពោះប្រជាពលរដ្ឋទូរទៅដែលគ្រប់អាយុ ដែលបានកំណត់នោះទេ ថែមទាំងប្អូនៗកុមារតូចៗត្រូវបានផ្ដល់ ឱកាសទទួលបាននូវការចាក់វ៉ាក់សាំងកូវីដ១៩ ជាហូរហែរបន្តបន្ទាប់ទៀត។ ទាំង​នេះ​ពិតជាបានស្តែងអោយឃើញពី ការគិតគូរ ការយកចិត្ត ទុកដាក់ នឹងការទទួលខុសត្រូវខ្ពស់របស់ ប្រមុខនៃ​រាជរដ្ឋា​ភិបាល កម្ពុជា ជូនចំពោះប្រជាជាតិទាំងមូល។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេង អនុវត្តតាម​សេចក្តី​ប្រកាសរបស់រាជរដ្ឋាភិបាលគឺ បីកុំ នឹង បីការពារ ទោះបីបានទទួលវ៉ាក់សាំងរួមហើយក៍ដោយ។

Related Post