រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ទទួលអំណោយ ពីមេបញ្ជាការរងកងទ័ពជើងទឹក នៅសាលាខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញទទួលអំណោយសប្បរសជនពីឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក នៅសាលាខេត្តកំពង់ធំ ដែលបានឧបត្ថម្ភ ម៉ាស ចំនួន ១០កេស (ស្មើនឹង ២៥.០០០ម៉ាស) និងទឹកអាល់កុលចំនួន ២០កាន ជូនដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ជាមួយគ្នានោះដែរឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងលោកជំទាវ ចេង ស្រីវាសនា ដែលបានផ្តល់ជាគ្រឿងសម្ភារៈសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីឲ្យរដ្ឋបាលធ្វើការចាត់ចែងបន្ត យកទៅប្រើប្រាស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្ដខេត្តកំពង់ធំ។ ដែល អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ធំ ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។

Related Post