រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ទទួលជួបសម្ដែងការគួរសម និងទទួលអំណោយពីលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ

(រដ្ឋបាលខេត្តកំពង់ធំ): នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញទទួលជួបសម្ដែងការគួរសម និងទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និងសហការី ដែលបានឧបត្ថម្ភអង្ករចំនួន ១០តោន ជូនដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ។

ជាមួយគ្នានោះដែរឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និងសហការី ដែលបានចំណាយពេលវេលា និងធនធាន ជូនដល់រដ្ឋបាលខេត្តកំពង់ធំនៅពេលនេះ ព្រមទាំងអំពាវនាវដល់សប្បុរសជនទាំងអស់សូមបន្តជួយគាំទ្រជំនួយបន្ថែមទៀត ដើម្បីរដ្ឋបាលខេត្តកំពង់ធំធ្វើការចាត់ចែងបន្ត យកទៅចែកជូនប្រជាពលរដ្ឋដែលមានការខ្វះខាត នៅក្នុងខេត្តកំពង់ធំ។

Related Post