រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលបាន​ចាក់​វ៉ាក់សាំង​ការពារជំងឺកូវីដ១៩រួច មិនត្រូវភ្លេចអនុវត្តវិធានការ បីកុំ និង បីការពារ របស់រាជរដ្ឋាភិបាល

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ថ្លែងនៅក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​ដែលមានជីវភាពខ្វះខាតនិងគ្រួសារគ្រោះមួយចំនួននៅក្នុងកំឡុងពេល​កូ​វី​ ​​ ​នាពេលកន្លងទៅថ្មីៗនេះ​ ​នៅសៀថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំនេះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជំងឺ​កូ​វីរួច​ ​មិនត្រូវភ្លេចអនុវត្តវិធានការ​ ​បីកុំ​ ​និងបីការពារ​ ​ទោះបីបានទទួលវ៉ាក់សាំងរួចហើយ​ក៍​ដោយ

ទន្ទឹមនឹងនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​រួមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ​ ​សូមគោរពថ្លែងអំណរគុណ​ ​និងអរគុណចំពោះសម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋ​ន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ​ដែលបានផ្តល់​ ​វ៉ាក់សាំងការពារជំងឺកូ​វីដ​ ​ដល់ប្រជាពលរដ្ឋគ្រប់រូប​ ​ទាំងជនជាតិខ្មែរនិងបរទេស​ ​ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា​ ​ដោយឥតគិតថ្លៃ​ ​បានយ៉ាងរហ័ស​ ​មិនថាចំពោះប្រជាពលរដ្ឋទូរទៅដែលគ្រប់អាយុ​ ​ដែលបានកំណត់នោះទេ​ ​ថែមទាំងប្អូនកុមារតូចត្រូវបានផ្ដល់​ ​ឱកាសទទួលបាននូវការចាក់វ៉ាក់សាំង​កូ​វី​ ​ជាហូរហែបន្តបន្ទាប់ទៀត​ ​ទាំងនេះពិតជាបានស្តែងអោយឃើញពី​ ​ការគិតគូរ​ ​ការយកចិត្ត​ ​ទុកដាក់​ ​នឹងការទទួលខុសត្រូវខ្ពស់របស់​ ​ប្រមុខនៃរាជរដ្ឋាភិបាល​ ​កម្ពុជា​ ​ជូនចំពោះប្រជាជាតិទាំងមូល

Related Post