រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ក្រើនរំលឹកដល់អង្គភាពអនុវត្តគម្រោងដី​សម្បទាន​សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III គ្រប់លំដាប់ថ្នាក់ សូមអនុវត្តគម្រោងនេះឲ្យបានត្រឹមត្រូវ តាម​បែបផែន​និតិវិធីនៃកម្មវិធីសម្បទានដីសង្គមកិច្ច

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ថ្លែងនៅក្នុងកិច្ចប្រជុំការងារគម្រោងបែងចែកដី​ ​ដើម្បីសង្គមកិច្ច​ ​និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន​ (​LASED​ ​III​) ​នាព្រឹកថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានក្រើនរំលឹកដល់អង្គភាពអនុវត្តគម្រោងដីសម្បទានសង្គមកិច្ច​ ​និងការអភិវឌ្ឍសេដ្ឋកិច្ច​ ​LASED​ ​III​ ​គ្រប់លំដាប់ថ្នាក់​ ​គ្រប់ផ្នែក​ ​សូមអនុវត្តគម្រោងនេះឲ្យបានត្រឹមត្រូវ​ ​តាមបែបផែន​និតិ​វិធីនៃកម្មវិធីសម្បទានដីសង្គមកិច្ច​ ​

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្តទៀតថា​ ​កន្លងមកនៅខេត្តកំពង់ធំ​ ​ធ្លាប់បានអនុវត្តគម្រោងនេះចំនួន​ ​ដងរួចមកហើយ​ ​ជំហានទី​ (​LASED​ ​I​) ​អនុវត្តន៍នៅឃុំទីពោ​ ​ស្រុក​ន្ទុ​​ ​និងជំហានទី​ (​LASED​ ​II​) ​អនុវត្តន៍នៅឃុំដូង​ ​ស្រុកប្រាសាទ​​​​ល្ល័ង្ក ​អនុវត្តន៍គម្រោងដោយក្រសួងមហាផ្ទៃ​ ​ដោយឡែកនៅក្នុងឆ្នាំនេះ​ ​នៅក្នុងខេត្តកំពង់ធំ​ ​គម្រោង ​ ​LASED​ ​III​ ​ជំហានទី​ ​អនុវត្តន៍លើគោលដៅចំនួនស្រុក​ ​មាន​ ​ទីតាំង​ ​ក្នុងនោះរួមមាន​ ​ស្រុកស្ទោង​ ​ឃុំពពក​ ​ស្រុកប្រាសាទបល្ល័ង្ក​ ​ឃុំផាន់​ញើ​​ ​ស្រុក​ន្ទុ​​ ​ឃុំក្រយា​ ​ស្រុកប្រាសាទសំបូរ​ ​ឃុំ​ស្រើ​​ ​និងស្រុកសណ្តា​ន់ ​ឃុំទំរីង​ ​និងឃុំសុចិត្រ​ ​ព្រមទាំងសហគមន៍មួយចំនួនផងដែរ​ ​ដែលត្រូវអនុវត្តគម្រោងដោយ​ ​ក្រសួងរៀបចំដែនដី​ ​រូបនីកម្ម​ ​និងសំណង់​ ​និងក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទ​ ​នៅក្នុងរយៈពេលឆ្នាំ​ ​ចាប់ពីខែតុលា​ ​ឆ្នាំ​ ​ដល់ខែធ្នូ​ ​ឆ្នាំ

ឯកឧត្តម​ ​បន្ថែមទៀតថា​ ​គម្រោងដីសម្បទានសង្គមកិច្ច​ ​និងការអភិវឌ្ឍសេដ្ឋកិច្ច​ ​LASED​ ​III​ ​ពិតជាអាចជួយកាត់បន្ថយភាពក្រីក្រ​ ​និងធ្វើឲ្យជីវភាពគុណភាពប្រជាជនកាន់តែល្អប្រសើរ​ ​តាមរយៈ​ ​ការផ្ដល់ដីសម្បទានសង្គមកិច្ចសម្រាប់សង់លំនៅ​ដ្ឋា​​ ​ដីសម្រាប់បង្កបង្កើនផល​ ​ជាពិសេសមានការបណ្ដុះបណ្ដាលប្រជាពលរដ្ឋ​ ​លើ​វិ​កសិកម្ម​ ​ផ្ដល់ពូជសត្វ​ ​ពូជបន្លែ​ ​បង្កើតទីផ្សារ​ ​សាលារៀន​ ​មណ្ឌលសុខភាព​ ​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​ប្រព័ន្ធធារាសា​ស្រ្ត ​ក៏ដូចជាការបណ្ដុះបណ្ដាលប្រជាពលរដ្ឋពីការសន្សំប្រាក់​ ​និងផ្ដល់មូលនិធិសម្រាប់អភិវឌ្ឍន៍សហគមន៍​ ​ដែលជាដើមទុនចាំបាច់សម្រាប់ការងារកសិកម្ម​ ​និងសិប្បកម្មថែមទៀតផង

សូមបញ្ជាក់ផង​ដែ​ថា​ ​គម្រោងដីសម្បទានសង្គមកិច្ច​ ​និងការអភិវឌ្ឍសេដ្ឋកិច្ច​ ​LASED​ ​III​ ​ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា​ ​និងទទួលបានហិរញ្ញប្បទានសម្បទាន​ ​ពីធនាគារពិភពលោក​ ​តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច​ ​ក្នុងការបែងចែកដីជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ​ ​គ្មានដី​ ​ប្រជាពលរដ្ឋដែលមានដីតិចតួច​ ​ដើម្បីលើក​ម្ពស់​​ម្រិ​ជីវភាពរស់នៅរបស់ពួកគាត់

Related Post