រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កូនឈើចំរុះប្រមាណជាង ៤ពាន់ដើម ត្រូវបានឯកឧត្តមអភិបាល ខេត្តកំពង់ធំ នាំយកទៅដាំនៅលើដីអភិរក្សតំបន់៣ ក្នុងភូមិសាស្ត្រ ក្រុងស្ទឹងសែន

(​រដ្ឋបាលខេត្តកំពង់ធំ​):ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងឯកឧត្តម​ ​ឡៅ​ ​ទិព្វសីហា​ ​រដ្ឋលេខាធិការក្រសួងរៀបចំដែនដី​ ​រូបនីកម្មសំណង់​ ​និងសុរិយោដី​ ​ដឹកនាំក្រុមការងារចំ​ ​ចុះដាំកូនឈើចំរុះប្រមាណជាង​ ​ពាន់ដើម​ ​ក្នុងនោះមាន​ ​ត្នោត​ ​ឬស្សី​ ​និងរាំង​ ​នៅលើដីអភិរក្សតំបន់បី​ ​នៅចំណុចតំបន់សសរមួយ​ ​ស្ថិតនៅក្នុងសង្កាត់ស្រ​យ៉ូ​​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​​ ​ខែធ្នូ​ ​ឆ្នាំ

នៅក្នុងយុទ្ធនាការដាំកូនឈើនេះផងដែរគឺឯកឧត្តម​ ​ងួន​ ​រត​:បានបញ្ជាក់ផងដែរថា​ ​ក្រោយពេលដែលសម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញនូវបទបញ្ជាដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប​ ​សូមចាត់វិធានការទប់ស្កាត់បង្ក្រាបជាបន្ទាន់នូវរាល់សកម្មភាពដែលរំលោភបំពានរងការកាប់ទន្ទ្រានពីសំណាក់ឈ្មួញខិលខូច​ ​ដើម្បីយកដីតំបន់នេះ​ ​រៀបចំដាំកូនឈើឡើងវិញ​ ​ផ្ដល់ជាជម្រកត្រីពង​ ​និងជម្រកសត្វជាដើម​ ​ឯកឧត្តមបន្ថែមទៀតថា​ ​ការដាំកូនឈើនៅពេលនេះ​ ​គឺយើងដាំនៅលើដី​ដែ​លកាប់ទន្ទ្រានថ្មី​ ​ហើយចំពោះនៅតាមព្រំប្រទល់រវាងតំបន់​ ​និងតំបន់​ ​គឺជាយើងមិនទាន់បានដាំនោះទេ​ ​យើងនៅរង់ចាំរហូតដល់ប្រជាពលរដ្ឋគាត់ប្រមូលផលស្រូវរួច​ ​ទើបយើងរៀបចំផែនការដាំកូនឈើនៅតាមព្រំប្រទល់តំបន់​ ​​ ​និងតំបន់​ ​​ ​បន្តទៀត

Related Post