រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ទទួលជួបសម្តែងការគួរសមជាមួយ​កម្មសិក្សា​ការីសាលាភូមិន្ទរដ្ឋបាលវគ្គវិក្រឹត្យការ ដែលជាមន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ធំ ទើបបញ្ចប់វគ្គសិក្សា មុនទៅបម្រើការងារនៅ​អង្គភាព​ដើម


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលវគ្គ​វិ​ក្រឹត្យការចំនួន​ ​រូប​ ​ដែលជាម​ន្រ្តី​រាជការក្នុងខេត្តកំពង់ធំ​ ​ទើបបញ្ចប់វគ្គសិក្សា​ ​ត្រូវបានឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម​ ​ដើម្បីចែករំលែកចំណេះដឹង​ ​និងបទពិសោធន៍ការងារមួយចំនួនទៀត​ ​ក្នុងការ​​​ដឹកនាំ​ ​គ្រប់គ្រង​ ​ចាត់ចែងការងារទូទៅប្រចាំថ្ងៃ​ ​មុនទៅបម្រើការនៅតាមអង្គភាពដើមវិញ​ ​នារសៀលថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម​ ​ងួន​ ​រតនៈមានប្រសាសន៍លើកឡើងថា​ ​សិស្សកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលវគ្គ​វិ​ក្រឹត្យការទាំងអស់នេះ​ ​គឺជាធនធានមនុស្សដ៏ល្អបន្ថែមទៀត​ ​ពោពេញទៅដោយសមត្ថភាព​ ​សម្រាប់ធ្វើជាថ្នាក់ដឹកនាំ​ ​នៅតាមមន្ទីរអង្គភាពទៅថ្ងៃអនាគត​ ​និងធ្វើជា​ម្រូ​ល្អដល់មន្ត្រីរាជការជំនាន់ក្រោយ​ ​ដោយយកបទពិសោធន៍ផ្សារភ្ជាប់ជាមួយមេរៀន​ ​ខិតខំប្រឹងធ្វើការងារឲ្យអង្គភាពមានការរីកចម្រើនបន្តទៀត

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ក៏បានផ្តល់អនុសាសន៍ណែនាំ​ ​ដល់កម្មសិក្សាការីទាំងអស់ដែលបានបញ្ចប់ការសិក្សានេះ​ ​សូមយកចំណេះដឹងដែលបានសិក្សាកន្លងមក​ ​ធ្វើការអនុវត្តន៍ក្នុងសកម្មភាពការងារនៅតាមអង្គភាពសាម៉ី​ឱ្យ​មានប្រសិទ្ធភាពខ្ពស់​ ​ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តមានដំណើរការរលូនបន្ថែមទៀត

Related Post