រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែរឹត​បន្តឹង​ឲ្យបានម៉ឺងម៉ាត់

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ថ្លែងថា​ ​ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់

ឯកឧត្តមថ្លែងយ៉ាងដូច្នេះ​ ​នៅក្នុងកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​ខែមករា​ ​ឆ្នាំ​ ​ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាព​ ​និងអភិបាលក្រុងស្រុក

ឯកឧត្តមបានបន្តថា​ ​ដោយពិនិត្យទៅលើរបាយការណ៍ប្រចាំខែធ្នូ​ ​ឆ្នាំ​ ​ឃើញថា​ ​ករណីគ្រោះថ្នាក់ចរាចរណ៍​ ​មានចំនួន​ ​ករណី​ ​ក្នុងនោះមានពាក់មួកសុវត្ថិភាព​ ​ករណីតែប៉ុណ្ណោះ​ ​ករណីទាំងអស់នេះ​ ​គឺបណ្តាលមកពី​ ​កត្តាផ្លូវ​ ​កត្តាអាកាសធាតុ​ ​និងកត្តាមនុស្ស​ ​ជាពិសេស​ ​ការបើកបរ​ ​មានការធ្វេសប្រហែសក្នុងការវ៉ា​ ​ជែង​ ​ការប្រើប្រាស់គ្រឿងស្រវឹងនៅពេលបើកបរ

ជាមួយគ្នានេះ​ ​អាជ្ញាធរត្រូវបន្តអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះបន្ថែមទៀត​ ​ហើយសមត្ថកិច្ចអនុវត្តច្បាប់​ ​ត្រូវប្រើពាក្យសម្តីទន់ភ្លន់​ ​ប៉ុន្តែម៉ឺងម៉ាត់

ទន្ទឹមនឹងនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានជំរុញដល់គណៈកម្មការខេត្តរៀបចំពិធីបុណ្យទន្លេ​ ​ត្រូវធ្វើការ​​​ដឹកនាំ​ ​ចាត់ចែង​ ​និងត្រួតពិនិត្យស្ថានភាពទូទៅនៃដំណើរការរៀបចំពិធីបុណ្យទន្លេ​ ​និងខិតខំបំពេញភារកិច្ចផ្សេងៗទៀត​ ​តាមការប្រគល់ភារកិច្ចពីគណៈកម្មាធិការខេត្តរៀបចំបុណ្យទន្លេ

សូមបញ្ជាក់ថា​ ​ពិធីបុណ្យទន្លេ​ ​ប្រព្រឹត្តទៅនៅសួនស្ទឹងសែន​ ​ស្ថិតនៅក្នុងក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​នៅក្នុងកំឡុងខែមីនា​ ​ខាងមុខនេះ

Related Post