រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមប្រកាសបើកលទ្ធផល​ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៧ ធ្នូ ២០២១

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​អញ្ជើញចូលរួមប្រកាសបើកលទ្ធផលប្រឡងសញ្ញាបត្រ​ ​មធ្យមសិក្សាទុតិយភូមិ​ (​បាក់ឌុប​) ​ឆ្នាំសិក្សា​ ​​-​​ ​សម័យប្រឡង​ ​​ ​ធ្នូ​ ​​ ​នៅវិទ្យាល័យកំពង់ធំ​ ​ស្ថិតនៅក្នុងក្រុងស្ទឹងសែន​ ​នាព្រឹកថ្ងៃទី​ ​ខែមករា​ ​ឆ្នាំនេះ

ថ្លែងនៅក្នុងពិធីប្រកាសបើកលទ្ធផលប្រឡងនេះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានចូលរួមអបអរសាទរជាមួយនឹងក្មួយដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ​ព្រមទាំងកោតសរសើរដល់ក្មួយ​ ​ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់និទ្ទេស​ ​A​ ​ជាច្រើនរូប​ ​បើទោះស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជំងឺ​ ​ូវីដ​-​​ ​ក៏ដោយ​ ​ដែលនាំមកនូវកេរ្តិ៍ឈ្មោះ​ ​កិត្តិយស​ ​សម្រាប់ខ្លួនយើង​ ​ក្រុមគ្រួសារយើង​ ​សម្រាប់សាលារៀន​ ​ក៏ដូចជាខេត្តកំពង់ធំយើងផងដែរ

ឆ្លៀតក្នុងឱកាសនេះ​ ​ឯកឧត្តមបន្ថែមទៀតថា​ ​នាពេលខាងមុខនេះ​ ​ក្មួយត្រូវទៅបន្តការសិក្សានៅតាមសាកលវិទ្យាល័យ​ ​សូមក្មួយខិតខំប្រឹងប្រែងរៀនសូត្រ​ ​ដើម្បីយកចំណេះវិជ្ជា​ ​មកចូលរួមអភិវឌ្ឍន៍គ្រួសារ​ ​សហគមន៍​ ​និងសង្គមជាតិ

Related Post