រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងចូលរួមគោរព​ច្បាប់​ចរាចរណ៍

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងជាប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ ​ខេត្តកំពង់ធំ​ ​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺ​កូ​វី​ ​និងចូលរួមគោរពច្បាប់ចរាចរណ៍​ ​ដើម្បីសុវត្ថិភាពខ្លួនយើង​ ​និងក្រុមគ្រួសារយើង​ ​

ការថ្លែងបែបនេះត្រូវបានឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​លើកឡើងនៅក្នុងពិធីចែកអំណោយរបស់មន្ទីរ​ ​សង្គមកិច្ចអតីតយុទ្ធជន​ ​និង​យុ​នីតិសម្បទាខេត្តកំពង់ធំ​ ​ជូនដល់គ្រួសារចំនួន​ ​គ្រួសារ​ ​ដែលរងគ្រោះដោយគ្រោះធម្មជាតិ​ ​និងខ្យល់កន្ត្រាក់​ ​ស្ថិតនៅក្នុងឃុំប្រឡាយ​ ​ស្រុកស្ទោង​ ​ខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​​ ​ខែមករា​ ​ឆ្នាំ

ជាមួយគ្នានោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​លើកឡើងថា​ ​អំណោយទាំងនេះគឺបានមកពីការគិតគូរយកចិត្តទុកដាក់ទេសុខទុក្ខជាភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ​ ​របស់រាជរដ្ឋាភិបាល​ ​តាមរយៈមន្ទីរអតីតយុទ្ធជន​ ​និង​យុ​នីតិសម្បទាខេត្ត​ ​សម្រាប់ចែកជូនបងប្អូនដែលមានភាពខ្វះខាត​ ​ក្នុងចំណោមអ្នកមានជីវភាពខ្វះខាតជាងគេ​ ​និងអ្នក​ ​ទទួលរងគ្រោះគ្រោះធម្មជាតិ​ ​ដូចជា​ ​គ្រោះរាងស្ងួត​ ​ខ្យល់កន្ត្រាក់​ ​រន្ទះបាញ់​ ​និងទឹកជំនន់​ ​ដោយមិនទុក​ឱ្យ​បងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនបានដឹងនោះទេ

ឯកឧត្តមបន្ថែមទៀតថា​ ​នៅក្នុងដំណាក់កាលនៃជំងឺ​កូ​វី​ ​នេះ​ ​បងប្អូនប្រជាពលរដ្ឋយើងភាគច្រើនជួបនូវវិបត្តិសេដ្ឋកិច្ចគ្រួសារ​ ​ទន្ទឹមនឹងនោះប្រមុខរាជរដ្ឋាភិបាល​ ​បានជួយគាំទ្រជីវភាពរបស់បងប្អូន​ ​ដែលមានជីវភាពខ្វះខាតក្រ​ ​ក្រ​ ​ទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ជារៀងរាល់ខែផងដែរ​ ​

គួររំលឹកផងដែរថា​ ​អំណោយដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋទាំង​ ​គ្រួសារនៅពេលនេះ​ ​ក្នុងមួយគ្រួសារទទួលបាន​ ​អង្ករ​ ​គីឡូ​ ​ទឹកត្រី​ ​យួរ​ ​ទឹកស៊ីអ៊ីវ​ ​យួរ​ ​និងភួយ​ ​​ ​

Related Post