រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ផ្តាំឲ្យមន្ត្រីដែលទើបទទួលបានមុខតំណែងថ្មី ត្រូវបំពេញការងារឲ្យបានល្អ និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ផ្តាំផ្ញើដល់លោក​ ​ជុំ​ ​វីរៈដែលទើបផ្ទេរមុខតំណែងថ្មីពីអភិបាលរងស្រុកសណ្តា​ន់ ​មកជាអភិបាលរងស្រុក​ន្ទុ​​ ​សូមខិតខំបំពេញនូវតួនាទី​ ​ភារកិច្ចខ្លួនឲ្យបានល្អ​ ​និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ​ ​ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត​ ​និងរាជរដ្ឋាភិបាល​ ​ប្រកបដោយប្រសិទ្ធភាពខ្ពស់

ការផ្តាំផ្ញើនេះ​ ​ត្រូវបានឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្កំ​ពង់ធំ​ ​លើកឡើងនៅក្នុងពិធីអភិបាលរងស្រុក​ន្ទុ​​ ​និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ​ ​និងកងកម្លាំងប្រដាប់អាវុធ​ ​នៅស្រុក​ន្ទុ​​ ​នាព្រឹក​ថ្ងៃទី​ ​ខែមករា​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្ថែមទៀតថា​ ​ការផ្លាស់ប្ដូរតួនាទីផ្ទេរភារកិច្ចរបស់មន្ត្រីរាជការ​ ​គឺជារឿងធម្មតា​ ​ដោយយោងទៅតាមការចាំបាច់​ ​ក៏ដូចជាការចូល​និ​វន្ត​ន៍​ជាដើម​ ​លើសពីនេះទៀត​ ​សូមលោក​ ​ជុំ​ ​វីរៈត្រូវបង្កើនសាមគ្គីភាព​ ​ឯកភាពផ្ទៃក្នុង​ ​និងកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំ​ ​មន្ត្រីក្រោមវ៉ា​ ​មន្ទីរអង្គភាពជុំវិញស្រុក​ ​ក៏ដូចជា​ ​ជាមួយលោកមេឃុំ​ ​មេភូមិ​ ​ដើម្បីចូលរួមដឹកនាំកិច្ចការនៅក្នុងរដ្ឋបាលស្រុកឲ្យទទួលបានការរីកចម្រើនបន្ថែមទៀត​ ​ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ​ ​និងពង្រឹងពង្រីកសកម្មភាពគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ​ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ​ប្រកបដោយការទទួលខុសត្រូវខ្ពស់

Related Post