រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​អញ្ជើញ​បើក​វេទិកា​ទេសចរណ៍​អា​ស៊ាន​ ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ

(​រដ្ឋបាលខេត្តកំពង់ធំ​): ​សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកជាផ្លូវការវេទិកាទេសចរណ៍អាស៊ានលើកទី​ ​ឆ្នាំ​ ​ក្រោមប្រធានបទ​ “​អាស៊ានសហគមន៍សន្តិភាព​ ​និង​ ​អនាគតតែមួយ​” ​ដែលរៀបធ្វើឡើងនៅក្រុងព្រះសី​នុ ​ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ​ ​និងថ្នាក់ដឹកនាំគ្រប់ស្រទាប់វណ្ណៈជាច្រើនរូបផ្សេងទៀត​ ​នាល្ងាចថ្ងៃទី​ ​ខែមករា​ ​ឆ្នាំ

វេទិកាទេសចរណ៍អាស៊ានលើកទី​ ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ​ ​ត្រូវរៀបចំចាប់ពីថ្ងៃទី​-​​ ​ខែមករា​ ​ឆ្នាំ​ ​វេទិកាទេសចរណ៍អាស៊ានឆ្នាំ​ ​គឺជាការបង្ហាញ​ឱ្យ​ឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ ​ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត​ ​ក្នុងការធ្វើ​ឱ្យវិ​​័​ទេសចរណ៍មានដង្ហើមឡើងវិញ​ ​ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺ​កូ​វី​ ​រយៈពេលប្រមាណឆ្នាំកន្លងទៅនេះ

វេទិកាទេសចរណ៍អាស៊ាននេះ​ ​នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ​ ​ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន

Related Post