រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ទទួលបានការដូពិសេសពី​សម្តេចតេជោហ៊ុន សែន នូវស្ពានឆ្លងស្ទឹងសែន មានប្រវែង ១៨០ម៉ែត្រ តភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ

(​រដ្ឋបាលខេត្តកំពង់ធំ​) ​​ ​នាព្រឹកថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​លោកជំទាវកិត្តិ​ង្គ​បណ្ឌិត​ ​ម៉ែន​ ​សំអន​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា​-​ព្រឹទ្ធសភា​ ​និងអធិការកិច្ច​ ​អមដំណើរដោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ​ ​និងលោកជំទាវ​ ​ព្រមទាំងមន្ត្រីពាក់ព័ន្ធ​ ​និងប្រជាពលរដ្ឋ​ ​អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានឆ្លងស្ទឹងសែន​ ​មានប្រវែង​ ​ម៉ែត្រ​ ​ទទឹង​ ​​,​ម៉ែត្រ​ ​ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន

ថ្លែងនៅក្នុងពិធីនោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ក៏ដូចជាប្រជាពលរដ្ឋទាំងអស់​ ​សូមគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន​ ​ដែលបានផ្តល់ការដូរពិសេសនូវស្ពាន​ ​ឆ្លងស្ទឹងសែន​ ​ដែលត្រូវសាងសង់នាពេលនេះ​ ​មានប្រវែង​ ​ម៉ែត្រ​ ​ទទឹង​ ​​,​ម៉ែត្រ​ ​កំពស់កណ្តាលស្ពានដល់ធ្នឹមបណ្ដោយ​ ​​,​ម៉ែត្រ​, ​សសរស្ពានមានចំនួន​ ​ដើម​ ​សសរបង្កាន់ដៃស្ពាន​ ​ចំនួន​ ​ដើម​ ​និងកំពស់បង្កាន់ដៃស្ពាន​ ​​.​ម៉ែត្រ​ (​បូកទាំង​ឃឿ​​) ​ហើយស្ពាននេះ​ ​ជាចំណុចតភ្ជាប់រវាង​ ​ភូមិកាល់មេឃ​ ​ឃុំត្បូងក្រពើ​ ​ស្រុក​ន្ទុ​​ ​និងឃុំព្រៃគុយ​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បន្ថែមទៀតថា​ ​ស្ពាននេះ​ ​ពិតជាមានសារៈសំខាន់ណាស់​ ​ដើម្បីដឹកកសិផលឆ្លងកាត់ឲ្យមានលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋយើងធ្វើដំណើរ​ ​កាត់បន្ថយពេលវេលា​ ​នៅពេលឆ្លងកាត់​ ​ក៏ដូចជាភ្ញៀវទេសចរណ៍ចូលទៅកំសាន្តនៅមជ្ឈមណ្ឌលសាសនា​ ​វប្បធម៌​ ​និងទេសចរណ៍សំពៅត្រៃលោកត្រៃលក្ខណ៍ផងដែរ

ទន្ទឹមនឹងនោះដែរ​ ​លោកជំទាវកិត្តិ​ង្គ​បណ្ឌិត​ ​ម៉ែន​ ​សំអន​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា​ ​ព្រឹទ្ធសភា​ ​និងអធិការកិច្ច​ ​បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​និងសម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែនផ្ញើជូនដល់បងប្អូនពុកម៉ែកូនកូនក្មួយទាំងអស់​ ​ដែលមានរស់នៅលើទឹកដីខេត្តកំពង់ធំ​ ​​ ​ហើយថ្ងៃនេះ​ ​យើងបានជួបជុំគ្នា​ ​ដើម្បីរៀបចំប្រារព្ធពិធីក្រុងពាលីសុំសាងសង់ស្ពានឆ្លងស្ទឹងសែន​ ​ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច​តេជោ​សែន​ ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន​ ​​ ​លោកជំទាវកិត្តិ​ង្គ​បណ្ឌិតបន្ថែមទៀតថា​ ​ជាការពិតណាស់អ្វីដែលយើងមានថ្ងៃនេះ​ ​គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព​ ​ប្រសិនបើគ្មានសុខសន្តិភាពទេ​ ​យើងគ្មានឱកាសបានជួបជុំគ្នា​ ​រាប់ទាំង​វិ​ស័យរាជរដ្ឋាភិបាលសាធារណៈ​ ​ក៏ដូចជា​វិ​ឯកជន​ ​ដែលមានសប្បុរសជនដ៏ច្រើនគាំទ្ររាជរដ្ឋាភិបាល​ ​នឹងចូលរួមគ្រប់កិច្ចការទាំងអស់​ ​នេះហើយគឺតម្លៃនៃសន្តិភាព​ ​​ ​លើសពីនេះទៀត​ ​សម្តេច​តេជោ ​បានដឹកនាំប្រទេសមានការរីកចម្រើន​ ​ទាំងការងារនយោបាយ​ ​ការងារសង្គម​ ​ជាពិសេសការងារគិតគូរសុខទុក្ខការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ​ ​ឲ្យចៀសផុតពីជំងឺកាចសាហាវដែលកំពុងតែគំរាមកំហែងពិភពលោក​ ​ក៏ដូចជានៅប្រទេសកម្ពុជាយើង​ ​ក្នុងនោះដែរក៏​ផ្ដោ​សំខាន់ទៅលើជុំវិញការងារអភិវឌ្ឍន៍ផងដែរ​ ​លោកជំទាវកិត្តិ​ង្គ​បណ្ឌិតបន្តទៀតថា​ ​ទោះបីជាមានការលំបាក​ ​ការប្រឈមនឹងជំងឺ​កូ​វី​ ​ប៉ុន្តែរាជរដ្ឋាភិបាលនៅតែដំណើរការជំរុញការងារអភិវឌ្ឍន៍ធនធានមនុស្ស​ ​ផ្លូវ​ ​ទឹក​ ​ភ្លើង​ ​ដែលយើងកំពុងតែដំណើរការ​ ​ហើយនៅពេលខាងមុខនេះ​ ​សម្តេច​តេជោ ​ត្រៀមបើកការដ្ឋានសាងសង់ស្ពានជាច្រើនទៀត​ ​ព្រមទាំងសម្ពោធស្ពាន​ ​និងផ្លូវមួយចំនួន​ ​នេះហើយជាកត្តាសន្តិភាព​ ​នៃសមិទ្ធផលនៅលើទឹកដីយើងនេះ

ចុងបញ្ចប់លោកជំទាវកិត្តិ​ង្គ​បណ្ឌិត​ ​ម៉ែន​ ​សំអនបាន​ម្រុ​ដល់ក្រុមការងារសាងសង់ស្ពាន​ ​សូមរក្សាសាមគ្គីគ្នា​ ​ខិតខំពន្លឿនការសាងសង់ស្ពានឲ្យបានឆាប់រហ័ស​ ​មានភាពរឹងមាំ​ ​ទៅតាមការគ្រោងទុក​ ​ហើយស្ពាននេះមានឈ្មោះថា​ ​«ស្ពានសម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​និងសម្តេចកិត្តិព្រឹទ្ធ​ ​បណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុនសែន​ ​សំពៅត្រៃលោកត្រៃលក្ខណ៍»​ ​

Related Post