រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ស្នើឲ្យនារីទាំងអស់ ត្រូវមានភាពក្លាហាន ក្នុងការចូលរួមនៅក្នុងសង្គម ទាំងវិស័យការងាររដ្ឋ និងឯកជន ដើម្បីទទួលបានប្រាក់កម្រៃស្មើៗគ្នា

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​បានស្នើសុំឲ្យនារីទាំងអស់​ ​ត្រូវបង្កើនសមត្ថភាព​ ​និងមានភាពក្លាហាន​ ​ក្នុងការចូលរួមនៅក្នុងសង្គម​ ​ទាំង ​វិ​ស័ការងាររដ្ឋ​ ​និង​វិ​ស័ការងារឯកជន​ ​ក្នុងនាមពលរដ្ឋស្មើភាពគ្នា​ ​ដើម្បីទទួលបានប្រយោជន៍ពីសង្គម​ ​ក៏ដូចជាទទួលបានប្រាក់​ម្រៃ​ជាដើម

ការស្នើសុំនេះ​ ​ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល​ ​និងផ្តល់ជាកា​ដូ ​ព្រមទាំងវត្ថុអនុ​ស្សា​រី​យ៍​ជូនដល់មន្ត្រីរាជការជានារី​ ​ក្នុងជួររចនា​ម្ព័ន្ធ​សាលាខេត្តកំពង់ធំ​ ​អបសាទរ​ ​ខួបលើកទី​ ​ទិវាអន្តរជាតិនារី​ ​​ ​មីនា​ ​ឆ្នាំ​ “​សមភាពយេ័​ថ្ងៃនេះ​ ​ដើម្បីចីរភាពនាពេលអនាគត​” ​នាព្រឹកថ្ងៃទី​ ​​ ​ខែមីនា​ ​ឆ្នាំ

នាឱកាសនោះឯកឧត្តម​ ​ងួន​ ​រតនៈបន្ថែមទៀតថា​ ​ស្ត្រី​ ​ត្រូវបានប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់​ ​ក្នុងការលើក​ម្តើ​ង​ស្រ្តី​ឲ្យមានសមត្ថភាពនៅក្នុងសង្គម​ ​ទាំង​វិ​ការងាររដ្ឋ​ ​និង​វិ​័​កាងារឯកជន​ ​ជាពិសេស​ ​បានផ្តល់ឱកាសដល់មន្ត្រីរាជការជាស្ត្រី​ ​ដែលមានសមត្ថភាពគ្រប់គ្រាន់​ ​ក្នុងការចូលកាន់មុខតំណែង​ ​មានភាពស្មើគ្នានឹងបុរស​ ​លើសពីនេះទៀត​ ​ប្រមុខរាជរដ្ឋាភិបាល​ ​និងដៃគូនានា​ ​កំពុងយកចិត្តទុកដាក់ក្នុងការការពារស្ត្រី​ ​និងកុមារ​ ​តាមរយៈកម្មវិធីជាច្រើន​ ​ដូចជា​ ​ការទប់ស្កាត់អំពើ​ហិង្សា​ក្នុងគ្រួសារ​ ​គ្រប់រូបភាព​ ​

ចុងក្រោយ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានអំពាវនាវដល់អាជ្ញាធរក្រុងស្រុក​ ​ក៏ដូចជាមន្ត្រីពាក់ព័ន្ធ​ ​បន្តរួមគ្នាដើម្បីពង្រឹងផ្សព្វផ្សាយឲ្យអស់លទ្ធភាពនូវវិធានការច្បាប់​ ​ផ្សព្វផ្សាយឲ្យបានច្រើន​ ​ធ្វើយ៉ាងណា​ ​ត្រូវកាត់បន្ថយអំពើ​ហិង្សា​ក្នុងគ្រួសារនៅក្នុងមូលដ្ឋាន​ ​ហើយអំពើ​ហិង្សា​នេះធ្វើឲ្យប៉ះពាល់ដល់ស្ត្រី​ ​និងកុមារ​ ​បាត់បង់ការសិក្សារៀនសូត្រ​ ​ក៏ដូចជាក្មេងកំព្រាជាដើម

Related Post