រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បានក្រើនរំឭកដល់កងកម្លាំងសមត្ថកិច្ច បន្តរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍


(​រដ្ឋបាលខេត្តកំពង់ធំ​)÷ឯកឧត្តម​ ​ងួន​ ​រត​: អភិបាលខេត្តកំពង់ធំ​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​បានក្រើនរំឭកដល់កងកម្លាំងសមត្ថកិច្ច​ ​បន្តរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ​ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ ​ជាពិសេសអ្នកបើកបរម៉ូតូដែលមិនពាក់មួកសុវត្ថិភាព​ ​

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានថ្លែងក្នុងកិច្ចប្រជុំគណៈគណៈបញ្ជាការឯកភាពខេត្តនៅថ្ងៃទី​ ​​ ​ខែមីនា​ ​ឆ្នាំ​ ​​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំបានលើកឡើងថាតាមរយៈរបាយការណ៍ពេលនេះ​ ​បានបង្ហាញឲ្យឃើញថាការគោរពច្បាប់ចរាចរណ៍នៅក្នុងខេត្តកំពង់ធំមានការធ្លាក់ចុះ​ ​ដូចនេះឯកឧត្តមបានជំរុញឲ្យសមត្ថកិច្ចមានការរឹតបន្តឹងនឹងដាក់កំហិតឲ្យបានម៉ឺងម៉ាត់ជាទីបំផុតចំពោះអ្នកបើកបរទាំងឡាយណាដែលមិនពាក់មួកសុវត្ថិភាពនិងមិនគោរពច្បាប់ចរាចរណ៍

ឯកឧត្តមបានបន្តទៀតថា​ ​អាជ្ញាធរទាំងអស់ត្រូវពង្រឹងឡើងវិញនៅកិច្ចការងារស្នូលរបស់ខ្លួន​ ​ជាពិសេសការបង្ក្រាបឲ្យខានតែបានទៅលើបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់​ ​នៅតាមមូលដ្ឋានរបស់ខ្លួន​ ​មិនត្រូវកន្ទេលធំបន្លំដេកនោះទេ​ ​

ឯកឧត្តមបានបន្តទៀតថាអាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពនៃការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅតាមថ្នាក់មូលដ្ឋានឲ្យបានទាន់ពេល​វេ​លាហើយត្រូវកំណត់នៅបញ្ហាទំនាស់ទាំងនោះតើវាជាប្រភេទបញ្ហាអ្វីខ្លះ​?​ ហើយដោះស្រាយបានប៉ុន្មានករណី​?​ និងត្រូវមានផែនការដោះស្រាយនៅពេលបន្ទាប់ទៀតហើយ​ ​ឯកឧត្តមនិងតាមដាននៅកិច្ចការនេះនៅពេលប្រជុំលើកក្រោយ​ ​តើការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋបានដល់ក​ម្រិ​ណាហើយ​? ​

ដោយឡែកចំពោះការប្រមូលផ្ដុំក្នុងការចាក់វ៉ាក់សាំងការពារជំងឺ​កូ​វី​ ​អាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវកំណត់ឲ្យបានច្បាស់លាស់នៅផែនការក្នុងការបន្តចាក់សាំងជូនប្រជាពលរដ្ឋ​ ​និងតាមដានឲ្យបានច្បាស់លាស់តើប្រជាពលរដ្ឋក្នុងមូលដ្ឋានវិជ្ជមាន​កូ​វី១៩ ​ប៉ុន្មាននាក់​ ​ដែលតម្រូវអោយមានការព្យាបាលនៅផ្ទះក៏មានអាការ​ ​ធន់​ធ្ង​រដែត្រូវបញ្ជូនមកមន្ទីរពេទ្យ​ឱ្យ​បានទាន់ពេលវេលា

ជាចុងក្រោយឯកឧត្តមបានសំណូមពរដល់អាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវតែពិនិត្យតាមដាននៅសុខទុក្ខរបស់ប្រជាពលរដ្ឋពិសេសការរីករាលដាលនៃជំងឺ​កូ​វី​ ​នៅក្នុងតំបន់មូលដ្ឋានរបស់ខ្លួននិងធ្វើរបាយការណ៍មកមន្ទីរជំនាញពាក់ព័ន្ធឲ្យបានទាន់ពេលវេលា

Related Post