រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងពង្រឹងបរិបទការងារឲ្យបានល្អប្រសើរបន្ថែមទៀត

(​រដ្ឋបាលខេត្តកំពង់ធំ​):ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានជំរុញឲ្យអាជ្ញាធរ​ ​និងសមត្ថកិច្ចពាក់ព័ន្ធ​ ​ខិតខំរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា​ ​នៅក្នុងមូលដ្ឋាន​ ​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ​និងពង្រឹងបរិបទការងារឲ្យបានល្អប្រសើរបន្ថែមទៀត​ ​

ការលើកឡើងនេះត្រូវបានឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ថ្លែងនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ​ ​អាជ្ញាធរ​ ​និងកងកម្លាំងប្រដាប់អាវុធ​ ​របស់រដ្ឋបាលស្រុកប្រាសាទសំបូរ​ ​ដើម្បីស្វែងយល់ពីភូមិសា​ស្រ្ត ​របៀបរបបការងារ​ ​នារសៀលថ្ងៃទី​ ​​ ​ខែមីនា​ ​ឆ្នាំ

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានកោតសរសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក​ ​រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក​ ​នឹងសមត្ថកិច្ចជំនាញទាំងអស់​ ​ដែលបានខិតខំបំពេញភារៈកិច្ចក្នុងនាមមន្ត្រីរាជការសាធារណៈ​ ​ដោយផ្សារភ្ជាប់ជាមួយទឹកចិត្តពលរដ្ឋក្នុងការផ្តល់សេវាជំនាញ​ ​និងសេវាសាធារណៈ​ ​ជូនប្រជាពលរដ្ឋ​ ​បានល្អប្រសើរ​ ​ជាពិសេសការអនុវត្តផែនការអភិវឌ្ឍន៍ផ្សេងៗ​ ​នៅក្នុងមូលដ្ឋាន​ ​មានការរីកចម្រើនជាបន្តបន្ទាប់

Related Post